សម្រាប់អ្នកនៅលីវ! ៤ វិធីនេះធានាថាអ្នកនឹងទទួលបានសង្សារមួយនឹងគេ
- 2021-07-14 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់អ្នកនៅលីវ! ៤ វិធីនេះធានាថាអ្នកនឹងទទួលបានសង្សារមួយនឹងគេ
ស្ថានភាពទំនាក់ទំនងកាលពីមុនអាចនឹងធ្វើបាបអ្នកឲ្យបាក់ទឹកចិត្តលែងចង់មានស្នេហាទៀត ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនៅលីវដែលមានរយះពេលយូរនោះ វាអាចនឹងធ្វើឲ្យអ្នកមានការធុញទ្រាន់ និងអស់សង្ឃឹមចំពោះរឿងជីវិតស្នេហា។ ប៉ុន្តែអ្នកត្រូវសួរខ្លួនឯងជាមុនសិនថា តើអ្នកកំពុងសប្បាយចិត្ត ឬក៏កំពុងពិបាកចិត្តចំពោះភាពនៅលីវរបស់អ្នក?
ប្រសិនបើភាពនៅលីវរបស់អ្នកកំពុងធ្វើឲ្យអ្នកមានការអស់សង្ឃឹមនោះ វាដល់ពេលដែលអ្នកត្រូវបង្កើតឱកាសរបស់អ្នកក្នុងការជួបមនុស្សល្អសារជាថ្មីហើយ។ ហើយបើសិនវាជាការចាប់ផ្ដើមជាលើកដំបូងទៀតអ្នកអាចធ្វើការអនុវត្តតាមវិធីខាងក្រោមនេះដើម្បីជួយអ្នកក្នុងការស្វែងរកមនុស្សពិសេសមកធ្វើជាសង្សារ និងបំបាត់ភាពនៅលីវចោល។
ប្រសិនបើអ្នកកំពុងតែមានការធុញទ្រាន់ទៅនឹងភាពនៅលីវរបស់អ្នកនោះមកអនុវត្តតាមវិធីទាំង ៤ ខាងក្រោមនេះ៖
១. ចេញក្រៅឲ្យបានច្រើន មិនថាការណាត់ជួបជាមួយមិត្ត ការចូលរួមកម្មវិធីសង្គម ឬប្រភេទពិធីជប់លាងផ្សេងៗនោះទេ អ្នកត្រូវចេញក្រៅចូលរួមកុំសំងំនៅតែក្នុងផ្ទះវាមិនអាចជួយអ្វីបានឡើយ
២. ចូលរួមប្រើកម្មវិធីធ្វើការណាត់ជួបថ្មីៗ អ្នកត្រូវបញ្ជាក់ឲ្យបានច្បាស់ពីគោលបំណងដែលអ្នកប្រើវា ដើម្បីភាពសប្បាយមួយភ្លេត ឬក៏ដើម្បីធ្វើការស្វែរកដៃគូទៅថ្ងៃអនាគត
៣. ហ៊ាននឹងក្លាហានក្នុងការណាត់ជួប វាចាំបាច់ណាស់ក្នុងការលះបង់ពេលវេលានឹងត្រៀមខ្លួនឲ្យស្រេចដើម្បីជួមមនុស្សថ្មីៗក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកមិនសាកល្បងអ្នកនឹងនៅតែមិនដឹងរហូត
៤. បង្ហាញការពិតចេញអំពីភាពនៅលីវ កុំមានការខ្មាស់អៀនប្រសិនបើអ្នកនៅលីវទំនេរនោះ អ្នកគួរតែប្រាប់មិត្តភក្ដិនឹងមនុស្សដែលអ្នកធ្លាប់ស្គាល់ឲ្យពួកគេបានដឹងថាអ្នកត្រៀមខ្លូនរួចជាស្រេចក្នុងការមានសង្សារ ហើយការណែនាំតាមមិត្តភក្ដិអាចជួបមនុស្សល្អច្រើនជាងតាមកម្មវិធី
ចាំថាការនៅលីវឬមានគូមិនមែនជាការបង្ហាញអំពីអត្តសញ្ញាណរបស់អ្នកទេ ហើយអ្នកក៏មិននៅលីវមួយជីវិតដែរ។ វាគ្រាន់តែចំណាយពេលនឹងការលះបង់ច្រើន ហើយតម្រូវឲ្យអ្នកទទួលស្គាល់ និងផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងជាមុនសិន។ អ្វីដែលសំខាន់នោះគឺការមានអាកប្បកិរិយាវិជ្ជមានគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃដំណើរការនេះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖