អាកប្បកិរិយា ៩ យ៉ាងដែលបញ្ជាក់ថាដៃគូរបស់អ្នកមានការភ័យខ្លាចចំពោះការប្តេជ្ញាចិត្ត

  • 2021-07-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាមិនមែនជារឿងចម្លែកទេដែលមនុស្សភាគច្រើនបានធ្វើការត្អូញត្អែរអំពីដៃគូរបស់ពួកគេទៅនឹងការភ័យខ្លាចនៃការប្តេជ្ញាចិត្តចំពោះរឿងអនាគតនោះ។ ការជាប់នៅបានត្រឹមជាមិត្តភក្តិគឺមិនបានធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ ហើយវាអាចធ្វើអោយមនុស្សម្នាក់នោះស្ថិតនៅក្នុងស្ថានភាពមួយច្របូកច្របល់អំពីអារម្មណ៍របស់គេ។

ការភ័យខ្លាចនៃការប្តេជ្ញាចិត្តគឺអាចបណ្ដាលមកពីការឈឺចាប់ពីអតីតកាលរបស់គេ ឬក៏ការស្ទាក់ស្ទើរចំពោះអនាគត។ ពួកគេអាចនឹងខ្លាចថាទំនាក់ទំនងរបស់ពួកគេអាចប្រែទៅជាការបែកបាក់មិត្តភាពប្រសិនបើពួកគេយករឿងអាពាហ៍ពិពាហ៍មកធ្វើការពិភាក្សានោះ។

ខាងក្រោមនេះគឺជាសញ្ញាដែលបញ្ជាក់ថាដៃគូរបស់អ្នកមានការភ័យខ្លាចចំពោះការប្តេជ្ញាចិត្តចំពោះអ្នក៖

១. គាត់មិនចូលចិត្តធ្វើការរៀបចំផែនការឬគម្រោងអ្វីឡើយ

២. គាត់បញ្ចេញអកប្បកិរិយាជាប់គាំងនៅពេលអ្នកនិយាយអំពីការប្តេជ្ញាចិត្ត

៣. គាត់មិនមានភាពច្បាស់លាស់ឬជាក់លាក់ក្នុងការណាត់ជួបឡើយ

៤. គាត់មិនសូវជាមានមនោសញ្ចេតនាជាមួយអ្នកទេ

៥. គ្មានការពិចារណាសម្រាប់អនាគតរបស់អ្នកទាំងពីរឡើយ

៦. គម្រោងអនាគតរបស់គាត់មិនបានបូកបញ្ចូលអ្នកឡើយ

៧. គាត់មិនសូវជាឆ្លើយតមទៅនឹងអ្វីដែលអ្នកបានសួរគាត់ឡើយ (តែគាត់ឆ្លើយរឿងផ្សេងវិញ)

៨. គាត់តែងតែយកការសម្រុះសម្រួលមកប្រើជាមួយអ្នកនៅពេលឈានដល់ចំណុចនៃការប្តេជ្ញាចិត្ត

៩. គាត់នឹងធ្វើការបញ្ជាក់ម្តងហើយម្ដងទៀតថាគាត់ចង់ឲ្យទំនាក់ទំនងនោះទៅតាមដំណើរយឺតៗ

មនុស្សម្នាក់ៗមានបុគ្គលិកលក្ខណពិសេសខុសៗគ្នាដែលធ្វើឲ្យពួកគេគឺក្លាយជានរណាម្នាក់នោះ ហេតុដូច្នេះហើយបានជាមនុស្សខ្លះខ្លាចការប្តេជ្ញាចិត្ត ខណៈពេលដែលអ្នកផ្សេងទៀតមានទំនោរចំពោះការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំពោះដៃគូរបស់ពួកគេ។ វាមិនមែនថាមនុស្សនេះមិនចង់នោះទេ ប៉ុន្តែពួកគេខ្លាចអំពីទំនួលខុសត្រូវដែលពាក់ព័ន្ធយ៉ាងធំធេងនៅថ្ងៃអនាគត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម