សញ្ញា ៩ យ៉ាងបញ្ជាក់ថាការគោរពឲ្យតម្លៃខ្លួនឯងរបស់អ្នកទាបបំផុត

  • 2021-07-08 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការគោរពឲ្យតម្លៃខ្លួនឯងគឺសំដៅទៅលើការយល់អំពីតម្លៃរបស់ខ្លួនឯងនៃមនុស្សទូទៅ ហើយវាជាការគិតអំពីសារសំខាន់របស់អ្នកចំពោះខ្លួនឯង។ វាអាចរួមបញ្ចូលកត្តាជាច្រើនដូចជាអារម្មណ៍នៃភាពជឿជាក់លើខ្លួនឯង អារម្មណ៍នៃការទទួលស្គាល់អំពីសមត្ថភាព និងអារម្មណ៍នៃការស្រឡាញ់ពីអ្នកដទៃ។

ការមានភាពជឿជាក់ថាអ្នកសមនឹងទទួលបានក្តីស្រឡាញ់ និងការគោរពឲ្យតម្លៃទៅលើគំនិត ឬចំណាប់អារម្មណ៍របស់អ្នកទៅលើអ្វីមួយនោះទេ វាដើរតួយ៉ាងសំខាន់ណាស់ក្នុងការអនុញ្ញាតឲ្យអ្នកដទៃមានការគោរពឲ្យតម្លៃចំពោះអ្នកដែរ។ ហេតុដូច្នេះហើយបានជាការមិនគោរពឲ្យតម្លៃខ្លួនឯង ឬការគោរពខ្លួនឯងទាបអាចជាបញ្ហាធ្ងន់ធ្ងរនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ទាំងនេះគឺជាសញ្ញានៃការគោរពឲ្យតម្លៃខ្លួនឯងទាប ឬមិនគោរពឲ្យតម្លៃខ្លួនឯង៖

  • អ្នកមានទំនុកចិត្តខ្សោយឬទាបបំផុត
  • កង្វះនៃការគ្រប់គ្រងអារម្មណ៍របស់ខ្លួន
  • មានបញ្ហាក្នុងការស្នើសុំជំនួយ ឬសុំអ្វីមួយដែលអ្នកត្រូវការ
  • ការព្រួយបារម្ភ និងការសង្ស័យទៅលើខ្លួនឯង
  • មានបញ្ហាក្នុងការទទួលយកមតិពីអ្នកដទៃ
  • ការគិតនឹងការនិយាយតែងតែមានភាពអវិជ្ជមាន
  • មានការភ័យខ្លាចនៃការបរាជ័យ
  • មានទស្សនវិស័យមិនល្អជានិច្ច
  • និងការព្យាយាមផ្គាប់ចិត្តអ្នកដទៃ

ការស្រាវជ្រាវក៏បានបង្ហាញថាការមិនគោរពឲ្យតម្លៃខ្លួនឯង ឬការគោរពខ្លួនឯងទាបអាចនឹងបណ្ដាលឲ្យមានបញ្ហាសុខភាពផ្លូវចិត្តជាច្រើនដូចជា ការថប់បារម្ភ ការមានអារម្មណ៍តានតឹង ការមានអាកប្បកិរិយាភ័យស្លន់ស្លោ និងជំងឺស្ត្រេសជាដើម។ ដូច្នេះមិនថាអ្នកនៅក្នុងកលៈទេសៈណាក៏ដោយ ត្រូវចេះស្រឡាញ់នឹងគោរពឲ្យតម្លៃខ្លួនឯងជានិច្ច៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den