៤ វិធីនេះអ្នកពិតជាអាចជួយផ្លាស់ប្ដូរជីវិតអ្នកដទៃឲ្យបានប្រសើរឡើង
- 2021-07-06 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីនេះអ្នកពិតជាអាចជួយផ្លាស់ប្ដូរជីវិតអ្នកដទៃឲ្យបានប្រសើរឡើង
ការចេះជួយអ្នកដទៃគឺជារឿងដ៏ល្អ ជាអ្វីដែលសង្គមមនុស្សត្រូវការជាចាំបាច់។ វាពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកដែលត្រូវការជំនួយ ហើយអ្នកអាចជួយផ្តល់នូវអ្វីដែលខ្វះខាត អ្វីដែលពួកគេកំពុងតែត្រូវការជាចាំបាច់។ អ្វីដែលល្អបំផុតនោះគឺវាមិនត្រឹមតែជួយអ្នកដទៃតែប៉ុណ្ណោះទេ តែវាក៏មានអត្ថប្រយោជន៍ដល់អ្នកផងដែរ។
ខណៈពេលដែលអ្នកកំពុងតែធ្វើអំពើល្អទាំងនេះ ចេះជួយយកអាសា ចេះជួយអ្នកដទៃពេលពួកគេកំពុងត្រូវការជំនួយ ដែលយើងហៅថាអំពើសប្បុរសធម៌នោះ ផលកម្មល្អៗនឹងតែងតែមករកអ្នកជានិច្ច។
វិធី ៤ យ៉ាងនេះនឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលចេះជួយអ្នកដទៃបាន៖
១. ការឲ្យតម្លៃទៅកាន់មនុស្សជុំវិញខ្លួន និងខ្លួនឯង
២. ចែករំលែកចំណេះដឹង ឬរបស់របរដែលអ្នកមានទៅកាន់អ្នកដទៃដូចជាដំបូន្មាន ការណែនាំល្អៗជាដើម
៣. ក្លាយជាអ្នកដែលយកចិត្តទុកដាក់ស្តាប់ពីបញ្ហារបស់អ្នកដទៃ និងបោះបង់ចោលការវិនិច្ឆ័យអ្នកដទៃតែសម្បកក្រៅ
២. ចូលរួមសកម្មភាពសប្បុរសធម៌ឲ្យបានញឹកញាប់នឹងជាប្រចាំ (មិនចាំបាច់តែលុយនោះទេ) ការចំណាយពេលជួយ ផ្តល់របស់ដែលអ្នកមិនត្រូវការឲ្យទៅកាន់អ្នកដែលត្រូវការក៏បានដែរ
ក្លាយជាអ្នកជួយអ្នកដទៃមិនចាំបាច់រង់ចាំទាល់តែអ្នកនោះមានបញ្ហាហើយមករកអ្នកនោះទេ អ្នកគឺជាមនុស្សដែលត្រូវទៅស្វែងរកមនុស្សដែលកំពុងត្រូវការជំនួយ។ វាជួយទាំងអ្នកដទៃ និងជួយអ្នកខ្លួនឯងឲ្យមានជីវិតល្អប្រសើរ សប្បាយរីករាយជាមួយនឹងទង្វើ អំពើល្អទាំងនោះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖