ផ្លែឈើល្អ១០មុខ ជួយប្រព័ន្ធរំលាយអាហារដំណើរការល្អ មិនងាយទល់លាមក

  • 2021-07-05 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់​លាម ​ឬ​ក្រពះ​ពោះ​វៀន ​ច្បាស់​ជា​ត្រូវ​ការ​​ដំណោះ​ស្រាយ​មិន​ខាន។ ដូច្នេះ ​អ្នក​អាច​សាកល្បង​ដោះ​ស្រាយ​ដោយ​វិធី​ទាំង​នេះ​។

​១. ​ម្នាស់

​វា​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​​ល្អ ​ដោយសារ​អង់​ស៊ីម​នៅ​ក្នុង​ផ្លែ​ម្នាស់។

​២. ​ល្ហុង

អង់​ស៊ីម​រួម​ទាំង​ Fiber ​នៅ​ក្នុង​ផ្លែល្ហុង ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​ជួយ​​ដល់​ប្រព័ន្ធ​រំលាយ​អាហារឲ្យ​​ដំណើរ​ការ​ល្អ​។

៣. ចេក

Fiber ​នៅ​ក្នុង​ផ្លែ​ចេក ​ជា​ប្រភេទ Fiber ​រលាយ ​ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ​ឲ្យ​​ប្រព្រឹត្ត​​ទៅ​បាន​ស្រួល។

​៤. ​​ប៉ោម

សារធាតុ Pacin ​នៅ​ក្នុង​ផ្លែ​ប៉ោម​បាន​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​ទៅ​យ៉ាង​ល្អ​។ ​មិន​តែ​ប៉ុណ្ណោះ ​វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ផ្សេង​ៗ ​ជួយ​ឲ្យ​កោសិកា​រួម​ទាំង​សារពាង្គកាយ​ល្អ​ផង​ដែរ។

​៥​. ប៊ឺរ

​​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ខ្ពស់ ​ដែល​ជួយ​ព្យាបាល​ការលាក ​របស់​ក្រពះ​និង​ពោះ​វៀន។ ​បន្ថែម​ពី​នេះ ​ជីវជាតិ​ក្នុង​ផ្លែ​ប៊ឺរ ​ក៏​មាន​សមត្ថភាព​ជួយ​សម្លាប់​បាក់តេរី​ក្នុង​ពោះ​វៀន​បាន​ផង​ដែរ។

​៦. ​​ផ្លែ​ព្រូន

ដំណាប់​ផ្លែ​ឈើ​នេះ ​សម្បូរ​ទាំង Fiber ​រលាយ​​​ខាង​ក្នុង​និង​ខាង​ក្រៅ​យ៉ាង​ច្រើន ​ដែល​គុណ​សម្បត្តិ​នេះ​ហើយ ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​។

​៧. ដំឡូង

​ជា​ការ​ពិត ​ដំឡូង​សម្បូរ​ដោយ​ Fiber ​ហើយ​វា​ក៏​មាន​អង់​ស៊ីម​ជួយ​ដល់​ពោះ​វៀន​ថែម​ទៀត។

​៨. ត្រសក់

ត្រសក់​​ផ្ទុក​ដោយ​ជាតិ Fiber ​យ៉ាង​ច្រើន ​ព្រម​ទាំង​ជាតិ​ទឹក​ផង​ដែរ។ ​ទាំង​នេះ​បាន​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​ឲ្យ​ដំណើរ​ការ​ល្អ ​តែ​ម្តង។

៩. ជី

​ជា​បន្លែ​មួយ​ប្រភេទ​ដែល​​ផលិត​ជាតិ​ប្រេង​ដោយ​ខ្លួន​ឯង ហើយ​ក្លិន​ដ៏​ប្រហើរ​របស់​វា​ក៏​មាន​គុណ​សម្បត្តិ​ផង​ដែរ។ ​អ្នក​អាច​​យក​ទឹក​ក្តៅ​ឧណ្ឌ​ៗ​រួច​បង់​ស្លឹក​ជី​ខ្លះ​ក្នុង​នោះ ​រួច​ផឹក នឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដំ​ណើរ​ការ​បាន​ល្អ​វិញ​មិន​ខាន។

១០. ​ខ្ទឹម​ក្រហម

​មិន​ត្រឹម​តែ​ល្អ​សម្រាប់​អ្នក​មាន​ជំ​ងឺ​ផ្តាសាយ​ទេ ​តែ​ខ្ទឹម​ក្រហម​ក៏​មាន​ប្រយោជន៍​ដល់​អ្នក​មាន​បញ្ហា​ទល់​លាមក​ផង​ដែរ។ ​​​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម