ទម្លាប់នៃការគិតដូចគ្នារបស់អ្នកមាន ដែលអាចធ្វើឲ្យជីវិតវិវត្តទៅរកភាពខ្ពង់ខ្ពស់

  • 2021-07-03 01:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនខុសគ្នាពីពាក្យដែលគេតែងនិយាយថា ឲ្យតែអ្នកមានភាគច្រើនមានការគិត ឬគម្រោងក្នុងជីវិតស្រដៀងគ្នាខ្លាំងណាស់។ ពួកគេមិនបណ្តោយឲ្យពេលវេលាកន្លងផុតទៅទទេៗ ដោយមិនបានគិតគូរខ្វាយខ្វល់ពីអ្វីទាល់តែសោះនោះទេ។ ការខិតខំប្រឹងប្រែងចាប់តាំងពីជំហានដំបូង គឺជាស្ពានដើម្បីចម្លងទៅកាន់ទីកន្លែងដែលអាចទទួលផលផ្លែផ្កាទៅថ្ងៃមុខ។ ទម្រាំអាចមានទ្រព្យសម្បត្តិស្តុកស្តម មានភាពសប្បាយរីករាយ មានលំនឹងនិងស្គាល់ភាពជោគជ័យទាំងវ័យក្មេង អ្នកមានតែងមានចំណុចគិតដូចគ្នាជាច្រើន។

រូបតំណាង

- មិនអៀនខ្មាសពេលនិយាយទាក់ទងទៅដល់រឿងលុយកាក់

  • ជ្រើសរើសវិធីសប្បាយរីករាយក្នុងការបង្កើតលុយ

  • មានលុយតិចតួចដាក់ក្នុងហោប៉ៅ

  • មិនរារែកនឹងរៀនអ្វីថ្មីៗ

  • ហ៊ានចំណាយដើមទុនទៅវិនិយោគដើម្បីបង្កើតលុយ

  • មានការកំណត់គោលដៅនៃចំណូលច្បាស់លាស់

  • គិតពីការលូតលាស់អភិវឌ្ឍសមត្ថភាពជានិច្ច

  • មិនដែលគិតថាពេលមានលុយច្រើន ធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តនោះឡើយ

  • ផ្តល់រង្វាន់ឲ្យខ្លួនឯងរាល់ពេលសម្រេចកិច្ចការអ្វីមួយបានជោគជ័យ

រូបតំណាង
  • មិនចំណាយពេលទាំងស្រុងតែលើការងារមួយមុខ

  • មិនមែនជាមនុស្សដែលចេះដឹងសព្វគ្រប់នោះទេ ប៉ុន្តែតែងចេះសង្កេតនិងព្យាយាមអនុវត្តបន្តិចម្តងៗ

  • មានតិចនិកល្អក្នុងការគ្រប់គ្រងនិងបង្គាប់បញ្ជាអ្នកដទៃ

  • មិនស្តាយលុយនឹងចំណាយលើអ្វីដែលអាចផ្តល់ផលប្រយោជន៍មកវិញ

  • ស្រលាញ់និងគិតគូរដល់ក្រុមគ្រួសារគ្រប់ពេលវេលា

  • ប្រកាន់អត្តចរិតបែបត្រួតត្រា រឹងរូស ហើយជួនកាលក៏ស្ងៀមស្ងាត់ដែរ

  • ចូលចិត្តស្តាប់ច្រើនជាងនិយាយ

  • តែងកោតស្ងប់ស្ងែងនិងចង់យកគំរូតាមអ្នកមានៗ

រូបតំណាង
  • មានការគិតធំជាងមនុស្សទូទៅ

  • មិនខ្លាចក្នុងការធ្វើអ្វីដែលអ្នកផ្សេងគិតថាទៅមិនរួច

  • ស្វះស្វែងរកឱកាសដោយខ្លួនឯង និងមិនចូលចិត្តប្រើពាក្យថា "ចាំ”

  • យល់ច្បាស់ពីហានភ័យប៉ុន្តែនៅតែក្លាហានជានិច្ច

  • បែងចែកចំណាយលុយមួយភាគតូចដើម្បីជួយអ្នកដទៃ

  • ឲ្យតម្លៃពេលវេលាជាងអ្វីទាំងអស់

  • ធ្វើការដោយមិនលាក់កម្លាំង មិនខ្លាចភាពនឿយហត់ មិនសូវខ្វល់ពីគំនិតអ្នកដទៃ និងមិនសូវចេះនៅស្ងៀមទំនេរឡើយ៕

ចុចអានបន្ត៖ ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់​​ភ្លាម​ៗ ពេល​អ្នក​អាច​ធ្វើ​រឿង ៤ យ៉ាង​នេះ​បាន

ប្រភព៖ vittarot ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម