ក្លាយជាមនុស្សថ្មីម្នាក់ភ្លាមៗ ពេលអ្នកអាចធ្វើរឿង ៤ យ៉ាងនេះបាន
- 2020-06-12 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាមនុស្សថ្មីម្នាក់ភ្លាមៗ ពេលអ្នកអាចធ្វើរឿង ៤ យ៉ាងនេះបាន
មនុស្សម្នាក់ៗគួរតែចេះកែប្រែខ្លួនជាមនុស្សថ្មី ដើម្បីអាចសម្រេចជោគជ័យ និងការរីកចម្រើនថ្មី។ មានវិធីជាច្រើនដែលអាចជួយផ្លាស់ប្ដូរអ្នកឲ្យជាមនុស្សថ្មីបាន តែធ្វើរឿងទាំង ៤ ចាប់ពីឥឡូវនេះ ក៏អាចជួយឲ្យបានដែរ៖
១.កុំខ្ជិលហាត់ប្រាណ
ការស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលហាត់ប្រាណជាទៀងទាត់ ៩០% នឹងមានសកម្មភាពល្អនៅកន្លែងធ្វើការ។ ការហាត់ប្រាណធ្វើឲ្យរាងកាយរបស់អ្នកមានភាពហត់នឿយជាងមនុស្សធម្មតា ហើយអាចស៊ូនឹងការលំបាកបានច្រើន។
**២.បញ្ឈប់ការបរិភោគមិនល្អ**
អាហារូបត្ថម្ភល្អរាងកាយនឹងគ្មានកម្លាំងគ្រប់គ្រាន់ ដោយសារទម្លាប់ញ៉ាំរបស់មិនស្មុគស្មាញ ទើបគ្មានថាមពលដល់រាងកាយ។ ដើម្បីឲ្យខ្លួនអ្នកស្វាហាប់ រហ័សរហួន ឈប់ទទួលទានអាហារមានជាតិខ្លាញ់ និងកូលេស្តេរ៉ុលខ្ពស់។ បន្ថែមពីលើនោះ អ្នកគួរតែស្វែងរកអាហារណា មានវីតាមីន D ជាតិដែក និងវីតាមីន B ដែលជួយឲ្យរាងកាយដោះស្រាយភាពអស់។
៣.ឈប់ការកម្សាន្តពេលយប់
មួយសប្ដាហ៍ពេញ អ្នកបានធ្វើការយ៉ាងលំបាកណាស់ទៅហើយ ដូច្នេះវាមិនល្អទេ ក្នុងការចូលរួមពិធីជប់លៀងនៅយប់ថ្ងៃសុក្រ។ មនុស្សភាគច្រើនគិតថា ការធ្វើការហត់នឿយ ៥ ថ្ងៃហើយ យប់ថ្ងៃសុក្រឡើង គឺជប់លៀងផ្ដាច់យប់តែម្ដង ហើយព្រឹកឡើងចាំគេងបង្គ្រប់។ ប៉ុន្តែនោះមិនមែនជារឿងល្អទេ ព្រោះសៅរ៍-អាទិត្យអ្នកនឹងគិតតែពីគេង រហូតចុងសប្ដាហ៍មិនបានដើរកម្សាន្តឲ្យស្រឡះខួរក្បាល ហើយពេលថ្ងៃច័ន្ទចូលមកដល់ អ្នកនឹងគ្មានគំនិតថ្មី ឬងងុយដេកនៅកន្លែងធ្វើការ។
៤.កុំនៅតែក្នុងបន្ទប់
មនុស្សដែលប្រើខួរក្បាលធ្វើការ ត្រូវចេះស្រូបយកខ្យល់អាកាស ដោយមិនអាចនៅតែក្នុងផ្ទះឡើយ។ ព្រោះបន្ទប់អ្នកត្រឹម ៥ ម៉ែត្រ ៤ ជ្រុងមិនអាចមានខ្យល់គ្រប់គ្រាន់ឡើយ។ គួរតែចេញក្រៅដើរលេង ទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ជៀសឆ្ងាយពីសម្ពាធផ្លូវចិត្តនៃការនៅម្នាក់ឯង ហើយខួរក្បាលធូរស្រាល និងគិតអ្វីថ្មីក៏ចេញ៕
ចុចអាន៖ជីវិតអ្នកធ្វើការហត់ខ្លាំង ស្ត្រេសខ្លាំងគឺដោយសារហេតុផលធំៗ ៥យ៉ាងនេះ