៥ វិធីក្នុងការសន្សំលុយក្នុងអំឡុងពេលកូវីដ
- 2021-07-03 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីក្នុងការសន្សំលុយក្នុងអំឡុងពេលកូវីដ
បញ្ហាលុយនៅតែចោទជារឿងសំខាន់ដែលត្រូវបានយកមកពិភាក្សាជាប្រចាំ ជាពិសេសគឺនៅក្នុងសម័យកូវីដ-១៩ នេះតែម្តង។ មនុស្សម្នាក់ៗដឹងច្បាស់ណាស់ថាអ្វីដែលគួរចំណាយ និងអ្វីដែលមិនគួរ តែរឿងតែងតែកើតឡើយដោយមិនបានដឹងមុន។ ការចំណាយទៅលើការជួសជុលឬផ្លាស់ប្តូរគ្រឿងបន្លាស់យានជំនិះដែលខូច ការចំណាយទៅសម្ភាររបស់កូនៗក្នុងការសិក្សា ការចំណាយទៅលើការឈឺថ្កាត់ភ្លាមៗ និងទៅលើចំណីអាហារប្រចាំថ្ងៃជាដើម។
ការសន្សំលុយរបស់អ្នកវាអាចនឹងទៅដោយរលូនបើគ្មានបញ្ហា តែវានឹងមានការរអាក់រអួលទៅមុខថយក្រោយបើមានបញ្ហា និងតម្រូវការជាប្រចាំវិញនោះ។ ហើយទាំងនេះមិនទាន់បានរាប់បញ្ចូលជាមួយនឹងបញ្ហាធំៗផង ជាឧទាហរណ៍នោះគឺ បំណុល មិនថាអ្នកយកទៅទិញអ្វីក៏ដោយ វាបានក្លាយជាឧបសគ្គដ៏ធំបំផុតក្នុងការរារាំងទៅលើការសន្សំលុយ។
ដូចច្នេះមកអនុវត្តតាមវិធីទាំង ៥ ខាងក្រោមនេះដើម្បីជួយអ្នកបានមួយកម្រិតថែមទៀតក្នុងការសន្សំលុយ៖
អ្វីដែលសំខាន់បំផុតនោះគឺកុំឲ្យមានជំពាក់បំណុលឲ្យសោះ មិនធានាគារ មិត្តភក្ដិ ឬគ្រួសារឡើយ អ្នកនឹងអាចមានឱកាសច្រើនក្នុងការសន្សំលុយច្រើនជាងអ្នកដែលមានបំណុលជាប់ខ្លួន ទោះបីវាតិចក៏ដោយ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖