បើចង់បានក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌអ្នកត្រូវតែមានសត្វឆ្កែចិញ្ចឹម

  • 2021-07-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតមនុស្សឬសត្វលោកមានចេញ មានចូលនៅក្នុងដំណើរឆាកជីវិតរបស់អ្នក ដៃគូស្នេហា មិត្តភក្ដិ គ្រួសារ ឬមិត្តរួមការងារជាដើម។ ទំនាក់ទងខ្លះក៏ល្អខ្លាំង ហើយខ្លះទៀតនោះក៏មិនសូវល្អដែរ។ មានខ្លះទៀតនោះត្រូវបានដៃគូឬមិត្តភក្ដិក្បត់ បោកប្រាស់ គេងចំណេញ ក្រុមគ្រួសារធ្វើឲ្យអ្នកអាក់អន់ចិត្ត ឬរុញច្រានអ្នកចោល។ ដូចច្នេះគ្រប់បញ្ហាទាំងនោះគឺបណ្តាលមកពីមនុស្សលោក។ មនុស្សលោកគឺមិនអាចជឿទុកចិត្តបានទេ។

តើមានអ្នកណាខ្លះដែលកំពុងតែធ្វើការស្វែងរក ឬក៏ធ្លាប់ទទួលបានស្នេហាដោយគ្មានលក្ខខណ្ឌ? ប្រាកដណាស់សម្រាប់អ្នកដែលមានសត្វឆ្កែចិញ្ចឹមនឹងទទួលបានសេចក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ។ ការស្វាគមន៍យ៉ាងកក់ក្តៅនឹងរំភើបយ៉ាងខ្លាំងពីសត្វឆ្កែរបស់អ្នក និងការពារអ្នក ក្រុមគ្រួសាររបស់អ្នកលុះដល់ដង្ហើមចុងក្រោយរបស់ពួកគេ។

មូលេហេតុដែលសត្វឆ្កែស្រឡាញ់អ្នកខ្លាំងជាងខ្លួនពួកវានោះគឺ៖

  • វាជាអ្វីដែលសត្វឆ្កែគ្រប់រូបធ្វើទៅកាន់ម្ចាស់របស់វា
  • សត្វឆ្កែមិនមាន ឬមិនទុកនូវអារម្មណ៍នៃប្រវត្តិហេតុការណ៍ដែលបានកើតឡើងចំពោះពូជអំបូររបស់ពួកវាឡើយ
  • ពួកវាក៏មិនដែលយកកំហឹង មកធ្វើការតតាំងសងសឹកនឹងអ្នកដែរ និងនៅតែស្រឡាញ់អ្នកជានិច្ច
  • សត្វឆ្កែនឹងមិនអាចបញ្ឈប់ការស្រឡាញ់ចំពោះអ្នកឡើយ ហើយវានឹងនៅតែផ្តល់ក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនោះជារៀងរហូត

ដូចច្នេះ តើអ្នកបានធ្វើអ្វីខ្លះហើយក្នុងឆាកជីវិតរបស់អ្នក ដើម្បីទទួលបានភាពស្មោះត្រង់ និងក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនោះពីសត្វឆ្កែ? ហើយមុននឹងចង់បានសត្វឆ្កែមកចិញ្ចឹមនោះ គិតសិនថាតើអ្នកសាកសមនឹងទទួលបាននូវក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីសត្វឆ្កែឬអត់? ដូចច្នេះព្យាយាមផ្តល់ក្តីស្រឡាញ់ទៅកាន់ឆ្កែរបស់អ្នកវិញឲ្យអស់ពីចិត្ត វាល្អសម្រាប់អ្នកខ្លួនឯង និងឆ្កែរបស់អ្នកផងដែរ៕

ប្រភពរូបភាព៖ Pinterest, Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម