វិធីសាស្ត្រ ៤ យ៉ាងនេះអាចជួយគ្រប់គ្រងកំហឹងរបស់អ្នកបាន

  • 2021-06-29 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលមានកំហឹងអ្នកអាចនឹងនិយាយពាក្យពេចន៍ដែលខ្លួនមិននឹកស្មានថាបាននិយាយវាឡើង ឬក៏បានធ្វើអ្វីមួយដែលអ្នកនឹងមានការសោកស្ដាយនៅពេលក្រោយ ពីព្រោះតែការនិយាយឬធ្វើនោះគឺនៅពេលដែលអ្នកកំពុងតែមានកំហឹងខ្លាំង វាជាប្រភេទអាម្មណ៍ផ្លូវចិត្តមួយដែលអ្នកមិនងាយនឹងធ្វើការគ្រប់គ្រងវាបានដោយងាយឡើយ។

អ្នកប្រហែលជាបានគិតថាអ្នកយល់ច្បាស់អំពីកំហឹងនៅពេលបានធ្វើវាឡើង តែតាមពិតអ្នកមិនបានដឹងនោះទេ ហើយក៏មិនត្រូវបន្ទោសខ្លួនឯងដែរ។ ប៉ុន្តែអ្នកត្រូវរៀនគ្រប់គ្រងកំហឹងឲ្យបានល្អ ពីព្រោះវាអាចជះឥទ្ធិពលមិនល្អយ៉ាងខ្លាំងចំពោះអ្នក និងដៃគូឬអ្នកដទៃ។

ទាំងនេះគឺជាវិធីសាស្ត្រ ៤ យ៉ាងដែលអ្នកអាចធ្វើការគ្រប់គ្រងអារម្មណ៍នៅពេលកំពុងមានកំហឹងខ្លាំង៖

១. ទុកពេលវេលាឲ្យខ្លួនឯងឲ្យបានច្រើន ធ្វើការគិត ឬធ្វើចិត្តឲ្យស្ងប់សិនមុននឹងធ្វើការឆ្លើយតប

២. ត្រូវធ្វើជាអ្នកស្តាប់រហូតដល់ភាគីម្ខាងទៀតបញ្ចេញពាក្យពេចន៍កំហឹងឲ្យអស់ ឬក៏ដើរចេញបន្តិចធ្វើឲ្យអារម្មណ៍ស្ងប់ចុះសិន

៣. ប្តូរទម្លាប់ពីការឆ្លើយតបបែបកំហឹង មកជាការឆ្លើយតបបែបស្រទន់ សួរនឹងឆ្លើយបែបស្និទ្ធស្នាល

៤. យកការលើកលែងទោសមកដាក់មុខជានិច្ចរាល់ពេលមានកំហឹងព្រោះវានឹងអាចឲ្យអ្នកបញ្ចេញកំហឹងតាមបែបស្ងប់នឹងសន្តិវិធី

អ្នកក៏អាចប្រើពាក្យពេចន៍កំប្លែងលាយឡំជាមួយ វានឹងជួយឲ្យកំហឹងរបស់អ្នកបាត់ ហើយចាំធ្វើការពិភាក្សាដោយសន្តិវិធី។ កំហឹងគឺតែងតែកើតឡើងលើមនុស្សគ្រប់គ្នា តែប្រសិនបើកំហឹងឬមនុស្សដែលអ្នកឈ្លោះជាមួយនោះមានកំហឹងបែបច្រឡោតនឹងប្រើអំពើហឹង្សានោះ អ្នកត្រូវតែដើរចេញនឹងស្វែងរកជំនួយទើបជាការល្អ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម