ចាំ​ណា! ស្និទ្ធ​ខ្លាំង​ ស្រឡាញ់​ខ្លាំង ឈឺចាប់​ក៏​ខ្លាំង មិន​ថា​គូស្នេហ៍ មិត្តភក្តិ​ ឬ​សាច់ញាតិ​នោះទេ

  • 2021-06-23 08:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គម្លាត​កាន់​តែជិត ការ​ឈឺចាប់​ក៏​ប្រឈម​មុខ​ខ្ពស់​ដូច​គ្នា មិន​ថា​ជា​ស្នេហា មិត្តភក្តិ​នោះ​ទេ ព្រោះ​នៅ​ពេល​អ្នក​កាន់​តែ​ជិតដិត​ខ្លាំង កំហុស​ក៏​កាន់​តែ​មាន​ច្រើន ហើយ​ភាព​ប្រេះស្រាំ​គឺ​ងាយ​កើត​ឡើង​បំផុត។ លើស​ពី​នេះ​ក៏​មាន​ពាក្យ​អប់រំ​មួយ​ឃ្លា​និយាយ​ថា«រំពឹង​កាន់​តែ​ខ្ពស់ ការ​ខក​ចិត្ត​កាន់​តែ​ខ្លាំង» ពេល​ខ្លះ​វា​ពិត​ជា​មិន​ខុស​មែន ព្រោះ​នៅ​ពេល​អ្នក​រំពឹង ជឿ​ជាក់​អ្នក​ណា​ម្នាក់​អស់​ពី​ខ្លួន​ខ្លាំង​ពេក អ្នក​អាច​ស្លាប់​ចិត្ត​ដោយសារ​គេ​ក៏​មាន។

ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ទោះ​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ​ក៏​កុំ​ស្និទ្ធ​ខ្លាំង​ពេក គួរ​តែ​មាន​គម្លាត​ខ្លះ​ទើប​អាច​រក្សា​វា​បាន​យូរ​អង្វែង។

១. រវាងស្វាមីភរិយា គួរ​តែ​ទុកចន្លោះតូច​មួយ​

ប្ដី​ប្រពន្ធ​មានទំនាក់ទំនងស្និទ្ធស្នាលណាស់​តែវាមិនមែនមានន័យថា​គ្មានអាថ៌កំបាំង​រវាងអ្នកទាំងពីរ​នោះទេ។ជាពិសេស​នៅពេលដែល​ប្តីឬប្រពន្ធ​របស់​អ្នកមានការ​ចាប់​អារម្មណ៍​ផ្សេង​គ្នា​នៅ​ក្នុងចំណង់​ចំណូល​ចិត្ត មិន​ត្រូវ​បង្ខិតបង្ខំ​ឱ្យអ្នក​ដទៃ​ទៀត​មាន​ចំណាប់​អារម្មណ៍ដូចគ្នា​ឡើយ។ ត្រូវការរក្សា​ចម្ងាយ​ជាក់លាក់​មួយ​ដែល​យល់ព្រម​នឹង​ចំណង់ចំណូល​ចិត្តរវាងគ្នា​និង​គ្នា។ បែប​នេះ​ទើប​អាច​រស់នៅ​ដោយ​សុខដុមបាន​។

២. រវាង​កូន អ្នក​ក៏​គួរ​ទុក​គម្លាត​មួយ​ឲ្យ​ពួក​គេ​ដូច​គ្នា

នៅក្នុងសង្គមសព្វថ្ងៃនេះ​មានឪពុកម្តាយជាច្រើន​ដែលជាប់រវល់ពេក​ហើយ​មិន​អាច​ចំណាយពេលវេលាច្រើនក្នុងការថែទាំ​កូន ៗ។ ក៏មានឪពុកម្តាយជាច្រើនដែល​ជិតស្និទ្ធ និងយកចិត្តទុកដាក់ចំពោះ​កូន​ រហូត​ពេល​ខ្លះ​គ្មាន​ទុក​ចន្លោះ​ឲ្យ​កូន​ធ្វើ​អ្វី​តាម​ដែល​ចំណង់​របស់​ពួក​គេ ពោល​គឺ​គ្រប់​សកម្មភាព​ត្រូវ​រង​ការ​គ្រប់គ្រង​ពី​ឪពុកម្ដាយ​គ្រប់​ជំហាន។

អ្នក​គួរ​តែមានគម្លាតរវាងឪពុកម្តាយ និងកូន ៗ​ដូច​គ្នា​បើ​សិន​ជា​អ្នក​មិន​ចង់​មាន​វិប្បដិសារី​ក្នុង​ជីវិត។ កូន​ដែល​ត្រូវ​បាន​ម្ដាយ​ឪពុក​ស្រឡាញ់​ខ្លាំង​ពេក មើល​ថែ​ខ្លាំង​ពេក ត្រូវ​បាន​ក្លាយ​ជា​កូន​ទំនើង មិន​ស្គាល់​ភាព​លំបាក ឬ​អ្វី​ជា​ខ្លួន​ឯង។ មួយ​វិញ​ទៀត​ការ​រឹតត្បិត​ពី​ឪពុក​ម្ដាយ​ធ្វើ​ឲ្យ​កូន​មាន​សម្ពាធ ហើយ​មិន​សូវ​ជា​មាន​អារម្មណ៍​ល្អ​ចំពោះ​ឪពុក​ម្ដាយ​ឡើយ ហើយ​ជម្លោះ​ក៏​តែង​កើត​មាន​ជា​រឿយៗ​នៅ​ក្នុង​គ្រួសារ​ដែល​ដាក់​គំនាប​កូន​ខ្លាំង​ពេក។ ការ​រក្សា​គម្លាត​មួយ​សម្រាប់​កូនៗ​គឺ​ជា​វិធី​មួយ​ដែល​ល្អ​ និង​ផ្ដល់​នូវ​ភាព​រឹងមាំ​ដល់​កូន​ ហើយ​ការ​ឈឺចាប់​ដែល​អ្នក​អាច​ទទួល​បាន​ពី​កូន​វិញ​ក៏​មាន​ភាគ​រយ​តិច​ដែរ។

៣. គម្លាត​រវាង​គូសង្សារ

គូ​សង្សារ​មិន​គួរ​មាន​គម្លាត​ជិត​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​វា​អាច​ឲ្យ​អ្នក​ទទួល​ការ​ឈឺចាប់​ខ្លាំង។ គម្លាត​រវាង​មនុស្ស​ពីរ​នាក់​អ្នក​មិន​ទាន់​មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​គឺ​រឹត​តែ​មាន​ច្រើន ព្រោះ​នៅ​ពេល​អ្នក​ដាក់​ក្ដី​សង្ឃឹម​ខ្លាំង​លើ​មនុស្ស​ម្នាក់​ដែល​គ្មាន​ជាប់​ចំណង​ត្រឹមត្រូវ​អី​នឹង​គ្នា​នោះ អ្នក​អាច​នឹង​ធ្លាក់​នរក​នៅ​ពេល​ដែល​គេ​ប្រែប្រួល។ មិន​បាច់​បើក​ចំហ​រឿង​ផ្ទាល់​ខ្លួន​អី​ខ្លាំង​ពេក​ទេ ក៏​មិន​ត្រូវ​ចំណាយ​ពេល​ច្រើន​ជាមួយ​គេ​តែ​ម្នាក់​ពេក​ដែរ ហើយ​រឹត​តែ​មិន​គួរ​បិទ​សេរីភាព​ខ្លួន​ដោយសារ​ស្នេហា។ កុំ​រំពឹង​លើ​គេ​ខ្ពស់​ពេក គួរ​តែ​មាន​គម្លាត​សម្រាប់​ខ្លួន​ឯង​ខ្លះ បែប​នេះ​ទើប​នៅ​ពេល​មាន​បញ្ហា​អ្នក​មិន​ស្លាប់​ខ្លួន។

៤. គម្លាត​រវាង​មិត្តភក្តិ

មិត្តភក្តិ​ក៏​ដូច​គ្នា​ កុំ​ជឿ​គេ​ខ្លាំង​លើស​ពី​ជឿ​លើ​ខ្លួន​ឯង។ មិត្តភក្តិ​អាច​ឲ្យ​អ្នក​ឈឺចាប់​ជាង​បាត់បង់​ស្នេហា​ក៏​ថា​បាន ដូច្នេះ​អ្នក​ត្រូវ​ចេះ​រក្សា​គម្លាត​ដ៏​ល្អ​មួយ​រវាង​គ្នា​ និង​គ្នា។ ពេល​ខ្លះ​អ្នក​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​គេ​អស់​ពី​ខ្លួន មិន​ប្រាកដ​ថា​អ្នក​ផ្ដល់​ឲ្យ​អ្នក​វិញ​ដូច​គ្នា​ទេ ព្រោះ​មនុស្ស​យើង​អ្វី​ដែល​មើល​មិន​ឃើញ​គឺ​ចិត្ត។ រក្សា​កុំ​ឲ្យ​មាន​បញ្ហា អ្នក​ត្រូវ​ចេះ​ផ្ដល់​ក្ដី​ស្រឡាញ់​ដែល​សម​ល្មម ហើយ​កុំ​ស្និទ្ធ​គ្នា​ខ្លាំង​ពេក ព្រោះ​នៅ​ពេល​មាន​រឿង​ទាស់​គ្នា​តែ​បន្តិច វា​អាច​ក្លាយ​ជា​ធំ​បាន។

ចាំ​ណា! ស្និទ្ធ​ខ្លាំង​ ឈឺចាប់​ក៏​ខ្លាំង មិន​ថា​គួស្នេហ៍ មិត្តភក្តិ​ ឬ​សាច់ញាតិ​នោះទេ៕

ចុចអាន៖គន្លឹះ​រៀប​ចំ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរក្រោយ​ពេល​ជួប​រឿង​អាប់អួ​

ប្រភព៖ Guu ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម