គន្លឹះ​រៀប​ចំ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរក្រោយ​ពេល​ជួប​រឿង​អាប់អួ​

  • 2018-12-05 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ភាព​ជោគជ័យ​ជា​ច្រើន​មិន​មែន​សុទ្ធ​មាន​រសជាតិ​ផ្អែមល្ហែម​នោះ​ទេ គឺ​តែង​តែ​មាន​គ្រប់​រសជាតិ។ បើ​អ្នក​ជួប​រឿង​មិន​សម​បំណង​ណា​មួយ ឬ​គិត​ថា​ជីវិត​ខ្លួន​ឯង​មិន​ភ្លឺ​ស្វាង​ដូច​គេ គួរ​តែ​ចាប់​ផ្ដើម​រៀប​ចំ​តាម​គន្លឹះ​ខាង​ក្រោម​នេះ ៖

​១. សរសេរ​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​បញ្ជី​មួយ

កត់​រឿង​រ៉ាវ​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​បញ្ជី​មួយ រួច​ធ្វើ​តាម​គោលដៅ​ដែល​អ្នក​មាន។ ត្រូវ​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ជាមុន​សិន ព្រោះ​បើ​អ្នក​ចេះ​តែ​ចង់​ធ្វើ​រឿង​ដែល​មិន​អាច​ទៅរួច​នោះ​វា​កាន់​តែ​ឲ្យ​អ្នក​បាក់ទឹកចិត្ត។ រៀន​ធ្វើ​ការងារ​តូចៗ​ដែល​ជា​ជណ្ដើរ​នាំ​អ្នក​ទៅ​កាន់​ការងារ​ធំ​ដែល​អ្នក​ស្រមៃ​នោះ។

រូបតំណាង

**២. សរសេរ​អ្វី​អ្វី​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ដំណើរ​ការ​សម្រេច​គោលដៅ​**

បន្ទាប់​ពី​មាន​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ហើយ​ អ្នក​ត្រូវ​សរសេរ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ជំរុញ​ការងារ​នោះ។ អ្នក​ត្រូវ​ការ​អ្នក​ពិភាក្សា អ្នក​ត្រូវ​ការ​លុយ អ្នក​ត្រូវ​ការ ការ​ជួយ​ពី​អ្នក​ណា ត្រូវ​សរសេរ​ចូល​រួច​បន្តទៅ​រក​អ្វី​ទាំង​នោះ។

៣. ពិចារណា​ពី​ជីវិត​ដែល​អ្នក​ចង់​បាន

តើ​ជីវិត​ដែល​អ្នក​ប្រាថ្នា​នោះ វា​នៅ​ឆ្ងាយ​ខ្លាំង​ទេ? ហើយ​ដើម្បី​ទៅ​ដល់​វា​តើ​អ្នក​ត្រូវ​ធ្វើ​រឿង​មិន​គប្បី​ណា​ទេ? ត្រូវ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺចាប់​ដោយសារ​អ្នក​ទេ? ហើយ​ត្រូវ​រៀប​ចំ​ខ្លួន​ជា​ប្រភេទ​មនុស្ស​បែប​ណា​ទើប​អាច​សក្តិសម​ជាមួយ​ជីវិត​នោះ? អ្នក​ត្រូវ​គិត​ឲ្យ​គ្រប់ជ្រុងជ្រោយ​បំផុត មិន​មែន​គ្រាន់​ទេ​វង់​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន​ធំជាង​គេ​នៅ​ក្នុង​ប្រទេស​មួយ​អ្នក​ត្រូវ​ធ្វើ​រឿង​ខ្មៅ​ងងឹត បៀតបៀន​ជីវិត​គេ​ឡើយ ព្រោះ​រឿង​រ៉ាវ​ទាំង​នោះ​នឹង​តាម​លង​អ្នក​គ្រប់​ពេល។

រូបតំណាង

៤. រៀប​ចំ​ផែន​ការ​មួយ​ជំហានៗ

គ្មាន​អ្នក​ណា​បោះមួយ​ជំហាន​ឡើយ​ដល់​មេឃ​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​ដើរ​តាម​ជំហាន​ៗ។ ត្រូវ​កំណត់​គោលដៅ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ថា​អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​ណា​ទៅ​ណា ហើយ​ត្រូវ​បណ្ដុះ​ខ្លួន​ជាមួយ​អ្វី​ដើម្បី​ឈោង​ទី​ជំហាន​បន្ត​បន្ទាប់​ទៀត។

៥. មាន​ភាព​អំណត់ និង​ការ​តស៊ូ

កុំ​ឆាប់​ចុះចាញ​ពេក​បើ​អ្នក​ជួប​បញ្ហា ឬ​ក៏​រឿង​ដែល​មិន​សម​បំណង ព្រោះ​នេះ​ជា​ជីវិត។ គ្មាន​ការ​ជោគជ័យ​ឯណា​មិន​ជួប​ការ​លំបាក​ឡើយ។ បើ​ដួល​ត្រូវ​ងើប ហើយ​កុំ​ឲ្យ​ដួល​ទៀត នោះ​ទើប​អ្នក​អាច​រក​ផ្លូវ​ទៅ​កាន់​ជោគជ័យ​ឃើញ។

៦. ចាប់​ផ្ដើម​ស្គាល់​មនុស្ស​ថ្មី ចាប់​ឱកាស​ថ្មី

ការទំនាក់ទំនង​នៅ​តែ​ជា​រឿង​សំខាន់​ព្រោះ​វា​អាច​ឲ្យ​អ្នក​រក​ឃើញ​ឱកាស​ល្អៗ​ជា​ច្រើន​ដែល​ពួក​គេ​ផ្ដល់​ឲ្យ​អ្នក។ ចេះ​រាប់អាន​មនុស្ស​ដែល​មាន​ប្រយោជន៍ ហើយ​ត្រូវ​ចេះ​ឆក់​យក​ឱកាស​បើ​មាន ព្រោះ​ពេល​ខ្លះ​វា​ជា​ចង្កៀង​មួយ​ដែល​ជួយ​បំភ្លឺ​ផ្លូវ​យើង។

ពាក្យ​ថា​ជីវិត​គឺ​មាន​សប្បាយ​ចិត្ត នឹង​កើត​ទុក្ខ​មិន​អាច​ខ្វះ​មួយ​ណា​ទេ ដូច្នេះ​បើ​កើត​ទុក្ខ​អ្នក​ត្រូវ​ចេះ​ស្វែង​រក​សេច​ក្ដី​សុខ៕

រូបតំណាង

ចុចអាន៖ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​អ្នក​ផង​ឲ្យ​តម្លៃ​ខ្ពស់ ត្រូវ​មាន​ចំណុច​ទាំង​នេះ ​​

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម