​​វិធី​ធ្វើ​ម៉ាស់​​រមៀត ជួយ​​ឲ្យ​សាច់​មុខ​ទន់​​ស​ថ្លា ឃើញ​ប្រសិទ្ធភាព​ពិតៗ

  • 2021-06-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ម៉ាស់​ធម្មជាតិ មាន​របៀប​លាយ និង​តួនាទី​ផ្សេងៗ​គ្នា​​ចំពោះ​​ស្បែក​មុខ​​ អាស្រ័យ​ទៅ​លើ​គ្រឿង​ផ្សំ ដែល​អ្នក​បាន​ជ្រើស​រើស។ សម្រាប់​អ្នក​ដែល​ចង់​បាន​សាច់​​​ស​ ភ្លឺ​ថ្លា មាន​សុខភាព​​​ល្អ គួរ​​ស្វែង​​​រក គ្រឿង​ផ្សំ ​៣​ មុខ​ខាង​ក្រោម​នេះ មក​​លាយ​​បញ្ចូល​គ្នា​ និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​​តាម​​វិធី​​ណែនាំ។

គ្រឿង​ផ្សំ​​ មាន​ដូច​ជា៖

  • ម្សៅ​​រមៀត​សុទ្ធ ១​​ស្លាបព្រា​​បាយ

  • យ៉ាអួរ​​គ្មាន​​ជាតិ​​ស្ករ ​កន្លះ​ពែង

  • ទឹក​ឃ្មុំ ១​​ស្លាបព្រា​​​កាហ្វេ។

របៀប​​​​ធ្វើ៖

ចាក់​​គ្រឿង​​ផ្សំ​​ ៣ ​​មុខ​នេះ​​ចូល​គ្នា​​​នៅ​ក្នុង​ចាន​​ស្អាត បន្ទាប់​មក​​កូរ​​រហូត​​ដល់​​សព្វ​ល្អ​ មាន​​ល្បាយ​ខាប់​ល្មម ​រួច​សឹម​​យក​ទៅ​​​​លាប​លើ​មុខ​​​​​ ទុក​​ចោល​​១៥​ នាទី​ទើប​​លាង​​ទឹក​​ចេញ​។ ម៉ាស់​​រមៀត​នេះ​គួរ​​ធ្វើ​​នៅ​ពេល​​យប់​​មុន​​ពេល​ចូល​គេង ទើប​ទទួល​បាន​ប្រសិទ្ធភាព​​​​​​​ខ្ពស់។

**បញ្ជាក់ មុន​ពេល​​​​យក​ម៉ាស់​មក​លាប​លើ​មុខ​​ គួរ​លាង​មុខ​​​ជាមួយ​នឹង​​ហ្វូម​ឲ្យ​បាន​ស្អាត​ល្អ ដោយ​​​ធ្វើ​​ការ​​​​ដុស​ម៉ាស្សា​​​​​ថ្នមៗ ដើម្បី​​ជម្រុះ​​កោសិកា​​ចាស់ៗ​ចេញ​ពី​ស្បែក​មុខ និង​ជួយ​ឲ្យ​ឈាម​រត់​​ស្រួល។

ដំណឹងល្អសម្រាប់មិត្តនារីដែលតែងតែខ្វល់ខ្វាយនឹងការថែរក្សាផ្ទៃមុខ ដោយជ្រើសរើសគ្រឿងផ្សំបែបធម្មជាតិ ពេលនេះអ្នកជំនាញម៉ាសបិទមុខនៅអាហ្វ្រិក Vel Gaaf នឹងមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០១៩នេះ ដោយនាំយកផលិតផលដែលមានប្រយោជន៍ចំពោះសុខភាពស្បែកមុខ ជាមួយលក្ខណៈពិសេស ៥យ៉ាង គឺ៖

  • គ្មានសារជាតិពណ៌

  • គ្មានសារធាតុក្លិនក្រអូប

  • គ្មានការប្រើសារធាតុគីមីដែលសំយោគពីប្រេង ឬឧស្ម័នដែលប៉ះពាល់បរិស្ថាន

  • គ្មានសារធាតុ Paraben ដែលបង្កមហារីក

  • និងបានផលិតឡើងសមស្របទៅតាមលក្ខខ័ណ្ឌទីផ្សារបៃតង (គិតគូរពីបរិស្ថាន) ៕​

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែសម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម