មួយថ្ងៃតែ ៥ នាទី អាចពាក់អាវដៃវាលយ៉ាងជឿជាក់បំផុត

  • 2021-06-21 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មិត្តនារីដែលមិនសូវជាមានពេលទំនេរច្រើន ជាពិសេសនៅកំឡុងពេលនៅផ្ទះច្រើនបែបនេះ អាចអនុវត្តបានយ៉ាងងាយមិនចាំបាច់មានឧបករណ៏៖

១. Rotate Arm: ស្រម៉ៃថាគូសរង្វង់ដោយប្រើប្រាស់ដៃអ្នក រយៈពេល ៣០ វិនាទី

២. Rotate Arm (Change Direction): ផ្លាស់ទិសដៅដោយអនុវត្តចលនាដដែលនោះ រយៈពេល ៣០ វិនាទី

៣. Hand Taps: ដាក់ដៃទៅក្រោយខ្នង រួចព្យាយាមដាក់កែងដៃអោយនៅ ៩០ ដឺក្រេ រួចលើកចុះឡើង រយៈពេល ៣០ វិនាទី

៤. Claps: រក្សាទម្រង់ដដែល តែផ្លាស់ប្ដូរមកជាការទះដៃ រយះពេល ៣០ វិនាទី

៥. Angel Wings: ពន្លាដៃអោយត្រង់ទៅលើក្បាល ហើយត្រដាងដៃចុះឡើងដូចជាស្លាបទេពធីតា រយះពេល ៣០ វិនាទី

៦. Air Punches: ក្ដោបដៃ ហើយលើកឡើងលើអោយផុតក្បាល រួចបន្ទាបមកក្រោយខ្នង ហើយលើកឡើងទម្រង់ចាប់ផ្ដើម សារចុះឡើង ៣០ វិនាទី។

៧. Hi Five: លើកដៃរបស់អ្នកពីលើក្បាលរបស់អ្នកដោយដៃត្រង់បន្ទាប់មកពត់កែងដៃនៅមុំ ៩០ ដឺក្រេ ហើយលើកដៃចុះឡើង រយៈពេល ៣០ វិនាទី។

៨. Draw Rainbows: ត្រដាងដៃអ្នកទៅសងខាងខ្លួន រួចលើកដៃចុះឡើង ដូចជាអ្នកព្យាយាមគូសឥន្ធនូ។

ប្រភព៖ girlstyle ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម