៦ វិធីក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងជីវិត

  • 2021-06-17 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើមូលហេតុអ្វីបានជាមនុស្សជាច្រើន ពេលខ្លះធ្វើការសម្រេចចិត្តខុស ហើយពេលខ្លះទៀតក៏ត្រូវ? ហើយមានអ្នកខ្លះទៀតនោះធ្លាប់ឆ្លងកាត់ ធ្លាប់ធ្វើនឹងធ្លាប់សម្រេចចិត្តទាំងនោះម្តងរួចទៅហើយ តែពេលក្រោយនូវតែធ្វើការសម្រេចចិត្តខុសដដែលៗ។

ទាំងនេះដោយសារការគិតនៅក្នុងប្រព័ន្ធខួរក្បាលរបស់មនុស្សមានទំនោរទៅលើការគិតឆាប់ៗ ខ្លីៗ ដោយមិនបានវិភាគ មិនបានធ្វើការពិចារណាឲ្យបានសព្វគ្រប់ ឬស៊ីជម្រៅជាមុនសិន។ អ្នកអាចធ្វើការកាត់បន្ថយទៅលើកំហុសនៃការសម្រេចចិត្តក្នុងជីវិតតាមជំហានទាំងនេះ៖

១. ការសម្លឹងមើលទៅលើគោលបំណងថាតើអ្នកចង់បានអ្វី

២. ផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការគិត

៣. ធ្វើការផ្លាស់ប្តូរទម្លាប់ និងអកប្បកិរិយាមិនល្អរបស់អ្នកចោល

៤. ត្រូវក្រលែកមើលឡើងវិញនូវកំហុស ឬការសម្រេចចិត្តខុសកាលពីមុនៗ

៥. ស្វែងយល់ឲ្យបានច្រើននឹងច្បាស់លាស់ទៅលើព័ត៌មាន ហើយនឹងការពិតមុននឹងធ្វើការសម្រេចចិត្ត

៦. អ្នកត្រូវតែជាម្ចាស់ជីវិតទៅលើការសម្រេចចិត្តលើអនាគតរបស់ខ្លួនឯង

អ្វីដែលសំខាន់នោះគឺពិនិត្យមើលទៅលើស្ថានភាពខ្លួនឯងថា តើអ្នកស្ថិតក្នុងស្ថានភាពបែបណា និងគួរតែសម្រេចចិត្តបែបណា ឬដើរផ្លូវណាទើបត្រឹមត្រូវ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den