រឿង ៨ យ៉ាងដែលអ្នកមិនគួរលះបង់ពេលវេលាជាមួយវាឡើយ

  • 2021-06-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានជីវិតគឺមានតម្លៃខ្លាំងណាស់ តែពេលខ្លះតើអ្នកធ្លាប់ដែលគិតទេថាអ្នកកំពុងតែចំណាយពេលអត់ប្រយោជន៍ក្នុងភាពយុវវ័យរបស់អ្នកនោះ? ជាពិសេសនោះវ័យចន្លោះពី ១៨ ទៅ ២០ ឆ្នាំជាងគឺជាវ័យដ៏សំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ។ វាគឺជាពេលដែលចូលចិត្តភាពសប្បាយរីករាយ ជួបជុំបង្កើតមិត្តភក្តិថ្មីៗ ឬក៏សង្សារ និងជាពេលដែលខិតខំស្វែងយល់អំពីខ្លួនឯង។

ពេលខ្លះអ្នកក៏គិតថាវ័យប៉ុននេះហើយតើមានអ្វី និងបានធ្វើអ្វីខ្លះហើយ ឬក៏ចំណាយពេលអត់ប្រយោជន៍។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកកំពុងតែចំណាយពេលនៃភាពយុវវ័យរបស់អ្នកអត់ប្រយោជន៍៖

១. ស្ត្រេសអំពីរឿងគ្រប់យ៉ាងដែលមិនគួរ

២. ភាពខ្មាសអៀនគ្រប់រឿងទាំងអស់

៣. ធ្វើការងារណាដែលឪពុកម្តាយរបស់អ្នកចង់ឲ្យធ្វើ

៤. ចំណាយពេលទៅលើប្រព័ន្ធបណ្តាញសង្គមនានាហួសកម្រិត

៥. ការមើលទូរទស្សន៍ លេងហ្គេម និងការមើលរឿងអាសអាភាស

៦. ចំណាយលុយទៅលើរបស់ដែលអ្នកមិនត្រូវការ ឬមិនចាំបាច់

៧. កុហកខ្លួនឯងព្រោះតែចង់ឲ្យអ្នកដទៃចូលចិត្តខ្លួនកាន់តែខ្លាំងឡើង

៨. ការប្រៀបធៀបខ្លួនឯងជាមួយមិត្តភក្តិ ឬអ្នកដទៃដែលល្អជាងខ្លួនដែលធ្វើឲ្យអ្នកមិនដែលសប្បាយចិត្តចំពោះខ្លួនឯង

ហើយអ្នកត្រូវចាំថារាល់រឿងគ្រប់យ៉ាងដែលអ្នកបានឆ្លងកាត់ទាំងនោះវាមិនមែនអត់ប្រយោជន៍នោះទេ តែអ្វីៗដែលបានកើតឡើងក្នុងឆាកជីវិតរបស់អ្នកវាគឺជាបទពិសោធសម្រាប់ជីវិត វាជាមេរៀនដែលអាចឲ្យអ្នកធ្វើការកែលម្អឲ្យបានល្អប្រសើរឡើងទៅថ្ងៃអនាគត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den