បើអ្នកនៅតែបន្តធ្វើរឿងទាំង ៨ យ៉ាងនេះអ្នកនឹងនៅលីវរហូត

  • 2021-06-14 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សខ្លះកំពុងតែស្ថិតនៅពាក់កណ្ដាលអាយុនៃជីវិតរបស់ពួកគេហើយ ប៉ុន្តែនៅតែមិនទាន់មានដៃគូនឹងគេទៀត។ មនុស្សមួយចំនួនកំពុងតែមានការណាត់ជួបជាមួយដៃគូសង្សាររបស់ពួកគេ ហើយមនុស្សមួយចំនួយទៀតក៏កំពុងតែមានទំនាក់ទំនងស្នេហា ខណៈពេលដែលអ្នកខ្លះគឺនៅតែនៅលីវ។ អ្នកមិនមែនជាមនុស្សតែម្នាក់ទេដែលបានខិតខំតស៊ូក្នុងការស្វែងរកស្នេហាតែមានមនុស្សជាច្រើនផ្សេងទៀតដែលដូចជាអ្នកដែរ ខ្លះក៏ទទួលបានផល និងខ្លះទៀតក៏មិនបានដូចបំណងដែលបណ្ដាលឲ្យពួកគេនៅលីវយូរ។

វាពិតជាធ្វើឲ្យអ្នកឈឺចាប់ណាស់នៅពេលដែលអ្នកហៅមិត្តភក្តិរបស់អ្នកចេញទៅក្រៅ ប៉ុន្តែពួកគេបដិសេធ ហើយអ្នកក៏សាកហៅមិត្តភក្តិម្នាក់ទៀត ប៉ុន្តែពួកគេនិយាយថាពួកគេមិនអាចទៅបានដោយសារកំពុងតែនៅជាមួយសង្សាររបស់ពួកគេ។ ពេលនោះអ្នកពិតជាចង់ធ្វើការផ្លាស់ប្ដូរ ចង់បានដៃគូសង្សារដូចជាគេឯងដែរ ប៉ុន្តែអ្នកនៅតែមិនអាចទទួលបាន។ វាតែងតែមានករណីខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ ហើយការពិតនោះគឺថាបើអ្នកនៅតែបន្តធ្វើរឿងទាំង ៨ យ៉ាងនេះអ្នកនឹងនៅតែនៅលីវរហូត៖

១. អ្នកធ្វើការរំពឹងទុក ឬទាមទារខ្ពស់ខ្លាំងពេកពីអ្នកដទៃ

២. អ្នករឹងទទឹងមិនទទួលយកយោបល់ពីអ្នកដទៃ

៣. អ្នកគិតថាអ្នកចាស់ពេកហើយក្នុងការណាត់ជួប

៤. អ្នកគិតថាទាល់តែស្នេហ៍ពិតទើបសក្កសមសម្រាប់ទំនាក់ទំនងស្នេហា

៥. អ្នកប្រើវិធីទុទិដ្ឋិនិយមក្នុងការណាត់ជួបដែលធ្វើឲ្យអ្នកជួបតែមនុស្សខុស

៦. អ្នកតែងតែគិតថាវាមិនសំខាន់ឡើយក្នុងការផ្លាស់ប្ដូរខ្លួនឯងដើម្បីនរណាម្នាក់នោះ

៧. អ្នកងាយនឹងទទួលរងការបាក់ទឹកចិត្តដោយងាយពេលគិតអំពីរឿងរកដៃគូ

៨. អ្នកគិតថាទាល់តែមានស្នេហាទើបអាចដោះស្រាយបញ្ហាទាំងអស់របស់អ្នកបាន

ស្នេហាមិនមែនជាថ្នាំវេទមន្តដែលអាចធ្វើការដោះស្រាយបញ្ហាទាំងអស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកបាននោះទេ ហើយអ្នកមិនអាចរំពឹងថាស្នេហានឹងធ្វើឲ្យជីវិតរបស់អ្នកល្អឥតខ្ចោះភ្លាមៗនៅពេលទទួលបាននោះឡើយ។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់បានដៃគូឥឡូវនេះ អ្នកត្រូវតែធ្វើការផ្លាស់ប្ដូរនូវផ្នត់គំនិតទាំង ៨ ចំណុចខាងលើនោះចោលដើម្បីឲ្យអ្នកទទួលបានជោគជ័យនៅក្នុងការស្វែងរកដៃគូសង្សារ ពីព្រោះវាមិនមានរូបមន្តសម្ងាត់ណាមួយដើម្បីឲ្យនរណាម្នាក់មកស្រឡាញ់អ្នកភ្លាមៗនោះឡើយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den