ហេតុផល ៥ យ៉ាងដែលអ្នកខ្លះជ្រើសរើសនៅលីវ
- 2021-06-09 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៥ យ៉ាងដែលអ្នកខ្លះជ្រើសរើសនៅលីវ
ចំពោះមនុស្សមួយចំនួនធំរឿងរ៉ាវនៃការសោកសៅ ការខូចចិត្តខណៈពេលដែលខ្លួននៅលីវត្រូវបានគេធ្វើការផ្លាស់ប្ដូរនៃការគិតដែលផ្ទុយស្រលះកាលពីមុន។ សព្វថ្ងៃនេះមនុស្សសម័យទំនើបបានចាប់ផ្តើមធ្វើការស្វែងយល់ទៅលើអ្វីដែលពួកគេទទួលបានចំពោះការរស់នៅតែម្នាក់ឯង ហើយនឹងបានរៀនរីករាយសប្បាយចិត្តទៅនឹងជីវិតនៅលីវរបស់ពួកគេ។ ប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីទៅបានជាអ្នកខ្លះជ្រើសរើសបែបនេះ? មានហេតុផលផ្សេងៗគ្នាជាច្រើនដែលមនុស្សសព្វថ្ងៃចង់រស់នៅម្នាក់ឯងក្នុងរយៈពេលយូរ ឬប្រហែលជារហូតក៏មានដែរ។ ទាំងនេះគឺជាហេតុផល ៥ យ៉ាងដែលធ្វើឲ្យមនុស្សមួយចំនួនសម្រេចចិត្តនៅលីវ៖
១. ពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីរីករាយជាមួយក្រុមគ្រួសារមិត្តភក្តិ និងចំណាយពេលផ្ទាល់ខ្លួន
២. នៅពេលមនុស្សកាន់តែចាស់ ជីវិតនៅលីវចាប់ផ្តើមក្លាយជាជម្រើសដ៏ល្អប្រសើរជាងសម្រាប់ពួកគេ
៣. ពួកគេចូលចិត្តរក្សាជីវិតរបស់ពួកគេដោយភាពសាមញ្ញ និងដោយគ្មានការធ្វើទុក្ខរំខានពីដៃគូ
៤. ពួកគេមានគោលបំណងផ្ទាល់ខ្លួន និងមានក្ដីស្រមៃដែលខ្លួនចង់សម្រេចឲ្យបានជោគជ័យ
៥. មនុស្សមួយចំនួនមានការលំបាកក្នុងការទុកចិត្តអ្នកដទៃ
នៅក្នុងទំនាក់ទំនងអ្នកមិនអាចមានឱកាសច្រើនក្នុងការធ្វើអ្វីមួយដូចជាពេលដែលអ្នកនៅលីវឡើយ។ ពេលនៅលីវអ្នកអាចធ្វើរឿងគ្រប់យ៉ាងដោយខ្លួនឯង ការលើកកម្ពស់ភាពទន់ខ្សោយរបស់អ្នកឲ្យកាន់តែរឹងមាំ និងការបង្កើតពេលវេលាល្អៗសប្បាយរីករាយសម្រាប់ខ្លួនឯង។ ហើយនៅពេលដែលអ្នកមិនមាននរណាម្នាក់នោះ អ្នកមានពេលវេលាច្រើនទៀតសម្រាប់ការងារ អាជីវកម្ម ការសម្រាកលំហែកាយ និងសេរីភាពក្នុងការជ្រើសរើសអ្វីដែលអ្នកចង់ធ្វើនៅពេលទំនេរ។ ទាំងនេះគឺជាហេតុផលដែលមនុស្សជាច្រើនសម្រេចចិត្តនៅលីវនោះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖