សញ្ញា ៩ យ៉ាងបញ្ជាក់ថាទំនាក់ទំនងរបស់អ្នកនឹងមិននៅឋិតថេរឡើយ

  • 2021-06-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនមិនបានដឹងថាទំនាក់ទំនងថ្មីរបស់ពួកគេងាយនឹងបាត់បង់ទៅវិញឡើយប្រសិនបើអ្នកមានការធ្វេសប្រហែសនោះ។ ប៉ុន្តែនៅពេលដែលអ្នកទាំងពីរមានការយកចិត្តទុកដាក់ខ្វល់ខ្វាយអំពីគ្នា ផ្ដល់ពេលវេលា និងផ្ដល់ក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកគ្រប់គ្រាន់នោះ វាអាចជួយឲ្យទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការទៅបានយូរអង្វែង។

បញ្ហានៃការបែកបាក់នាពេលអនាគតគឺមានច្រើន ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថាពួកគេកំពុងតែស្ថិតនៅក្នុងស្ថានភាពនោះទេ។ ដូច្នេះហើយបានជាអ្នកត្រូវដឹងនូវរឿងមួយចំនួនដែលទាក់ទងទៅនឹងបញ្ហាក្នុងការបំបែកបំបាក់ទំនាក់ទំនងស្នេហាររបស់អ្នក។ ទាំងនេះគឺជាសញ្ញា ៩ យ៉ាងដែលអាចបញ្ជាក់បានថាទំនាក់ទំនងស្នេហារបស់អ្នកនឹងមិននៅស្ថិតស្ថេរនោះទេ៖

  • អ្នកទាំងពីរមិនមានភាពស្មោះត្រង់ និងភាពបើកចំហចំពោះគ្នា
  • អ្នកមិននិយាយអំពីគម្រោងអនាគតជាមួយគ្នាទៀត
  • អ្នកមិនដែលមានជម្លោះ និងក៏មិនដែលធ្វើការប្រាស្រ័យទាក់ទងគ្នាដែរ
  • ការមិនចូលចិត្តមិត្តភក្តិរបស់ដៃគូរបស់អ្នក
  • អ្នកគ្មានការយល់ចិត្ត ឬផ្ដល់ចំណាប់អារម្មណ៍ឲ្យគ្នា
  • អ្នកទាំងពីរមិនមានការផ្ដល់ឲ្យ ឬការទទួលយកអ្វីមួយពីគ្នា
  • ដៃគូរបស់អ្នកចូលចិត្តធ្វើបាបមនុស្សដទៃទៀត
  • អ្នកគ្មានសិទ្ធិក្នុងការសម្រេចចិត្តនៅក្នុងទំនាក់ទំនងនោះ
  • អ្នកមានអារម្មណ៍ថាវាជាកាតព្វកិច្ចក្នុងការរស់នៅជាមួយដៃគូ មិនមែនដោយសារតែក្ដីស្រឡាញ់នោះទេ

នៅពេលដែលអ្នកមិនមានសិទ្ធិអំណាច និងភាពសប្បាយរីករាយក្នុងការរស់នៅជាមួយដៃគូរបស់អ្នកនោះ អ្នកតែងតែមានគំនិតគិតថាវាគឺជាកាតព្វកិច្ចតែមិនមែនដោយសារសេចក្ដីស្រឡាញ់។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមានឆន្ទៈក្នុងការនិយាយ និងធ្វើការដោះស្រាយបញ្ហានានានៅក្នុងទំនាក់ទំនងស្នេហារបស់ទាំងពីរនោះ វាអាចមានក្តីសង្ឃឹមនៃសុភមង្គលជាមួយគ្នាបានទៅថ្ងៃអនាគត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម
អត្ថបទថ្មី