៥ សញ្ញាបញ្ជាក់ថាដៃគូសង្សារលែងស្រឡាញ់អ្នកតទៀតហើយ

  • 2021-06-10 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាពិតជាពិបាកក្នុងចិត្តណាស់នៅពេលណាដែលអ្នកឃើញខ្លួនឯងកំពុងតែមានទំនាក់ទំនងជាមួយដែគូសង្សារដែលអស់ក្ដីស្រឡាញ់ចំពោះអ្នកតទៅទៀតនោះ។ ប៉ុន្តែអ្នកវិញនៅតែជឿលើសេចក្តីស្រឡាញ់ដែលអ្នកបានផ្ដល់ឲ្យគាត់ អ្នកនៅតែមានឆន្ទៈក្នុងការផ្ដល់ឱកាសដល់គាត់សម្រាប់ទំនាក់ទំនងស្នេហានោះ ពីព្រោះអ្នកគិតថាអ្វីៗវាអាចនឹងបានល្អប្រសើរឡើងវិញ។

ដៃគូសង្សារ ឬស្វាមីភរិយាអាចនឹងបាត់បង់ស្នេហានៅក្នុងទំនាក់ទំនងរបស់ពួកគេគ្រប់ពេលវេលា ហើយវាអាចកើតឡើងជាញឹកញាប់ប្រសិនប្រើដៃគូនោះមិនមានឆន្ទៈខ្ពស់ក្នុងការប្ដេជ្ញាចិត្តកសាងសុភមង្គលរួមគ្នា។ សម្រាប់អ្នកខ្លះអាចធ្វើការកត់សម្គាល់ដឹងថាដៃគូរបស់គេមិនមានអារម្មណ៍មកលើគេដូចជាកាលពីមុនទៀតបាន។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញថាដៃគូសង្សាររបស់អ្នកធ្វើឬបង្ហាញអំពីសញ្ញាទាំង ៥ ខាងក្រោមនេះវាបញ្ជាក់បានច្បាស់ថាគាត់លែងស្រឡាញ់អ្នកតទៀតហើយ៖

១. គាត់ឈប់ព្យាយាមនិយាយជាមួយអ្នក

២. គាត់មិនមានភាពស្និទ្ធស្នាលជាមួយអ្នកទៀតទេ

៣. គាត់ចំណាយពេលច្រើននៅក្រៅឲ្យឆ្ងាយពីអ្នក

៤. គាត់ឈប់និយាយអំពីរឿងអនាគត ឬគម្រោងអ្វីមួយ

៥. គាត់តែងតែរករឿងឈ្លោះប្រកែកគ្នាជាញឹកញាប់

ប្រសិនបើអ្នកបានដឹងថាបុរសរបស់អ្នកមិនស្រឡាញ់អ្នកទៀតនោះ អ្នកត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏ធំមួយ អ្នកអាចនឹងជ្រើសរើសក្នុងដោះស្រាយ ឬលើកលែងទោសផ្ដល់ឱកាស ខណៈពេលដែលអ្នកខ្លះទៀតនឹងជ្រើសរើសក្នុងការដើរចេញតែម្ដង។ ក្នុងការសម្រេចចិត្តទៅលើវិធីណាមួយអ្នកត្រូវប្រាកដថាគួរតែធ្វើអ្វីៗដែលខ្លួនចង់បាន ពីព្រោះវិធីនោះវានឹងធ្វើឲ្យអ្នកមិនមានការសោកស្ដាយនៅពេលក្រោយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម