រឿង ៦ យ៉ាងដែលអ្នកត្រូវចងចាំនៅពេលជីវិតធ្លាក់ចុះ

  • 2021-06-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនមានអារម្មណ៍ថាមិនអាចធ្វើការគ្រប់គ្រងឆាកជីវិតរបស់ពួកគេបានទេ សម្រាប់អ្នកខ្លះវាហាក់ដូចជាអ្វីៗគ្រប់យ៉ាងដំណើរការមិនបានល្អទាល់តែសោះបើទោះបីជាពួកគេធ្វើការខិតខំប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ។ ប៉ុន្តែតើអ្នកដឹងទេថា អ្នកពិតជាអាចធ្វើការគ្រប់គ្រងដំណើរការនៃឆាកជីវិតរបស់អ្នកបានដោយខ្លួនឯង ដោយការប្រើអំណាចដែលខ្លួនមាន ការគិតវិជ្ជមាន ការរៀបចំផែនការសម្រាប់ធ្វើការដោះស្រាយបញ្ហាទាំងនោះនៅគ្រប់ស្ថានភាព។

នៅពេលក្រោយ ឬនៅថ្ងៃខាងមុខប្រសិនបើអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត ឬមានបញ្ហាជាច្រើនកើតឡើងនៅក្នុងឆាកជីវិតនោះ អ្នកគ្រាន់តែធ្វើការគិតទៅលើរឿងសំខាន់ៗ (ពាក្យស្លោកនឹងបទពិសោធ) ដែលមានអត្ថន័យដើម្បីជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញក្នុងការឈានដើរទៅមុខ។ ទាំងនេះគឺជារឿង ៦ យ៉ាងដែលអ្នកត្រូវចងចាំនៅពេលជីវិតរបស់អ្នកមានការធ្លាក់ចុះខ្លាំងនោះ៖

១. ពេលខ្លះអ្នកគ្រាន់តែត្រូវការនិយាយវាចេញប្រាប់នរណាម្នាក់ដើម្បីបន្ធូរអារម្មណ៍ និងទទួលបានដំបូលន្មានល្អមកវិញ

២. ប្រសិនបើអ្នកមិនមានភាពរីករាយចំពោះខ្លួនឯងសូមចងចាំថាយ៉ាងហោចណាស់អ្នកនៅរស់រានមានជីវិត

៣. ត្រូវចងចាំជានិច្ចថាស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនមែនជាទីបញ្ចប់នោះទេ រឿងល្អ​ៗនឹងមកដល់​ថ្ងៃណាមួយ

៤. ពេលឆាកជីវិតដំណើរការបានល្អត្រូវចេះដឹងគុណនឹងអបអរសាទរ តែនៅពេលជីវិតជូរចត់ក៏ត្រូវដឹងគុណនឹងចេះតស៊ូដែរ

៥. ចាំថាពេលខ្លះរឿងរ៉ាវអាក្រក់ៗដែលបានកើតឡើងក្នុងឆាកជីវិតរបស់អ្នកវានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំនៅថ្ងៃមុខ

៦. មិនថាអ្នកមានអារម្មណ៍ពិបាកខ្លាំងយ៉ាងណាទេ ត្រូវក្រោកឈរ ថែទាំសុខភាព ស្លៀកពាក់ស្អាតៗ បង្ហាញខ្លួននឹងសមត្ថភាព ហើយនឹងមិនបោះបង់ចោលគោលបំណងរបស់ខ្លួនឡើយ

ជាទូទៅយើងនឹងហើយដែលជាអ្នកបង្កើតបញ្ហានានាឲ្យកើតមាននៅក្នុងខួរក្បាលរបស់អ្នក និងឲ្យកើតចេញជារូបរាង ជាបញ្ហាពិតៗនោះ។ បើទោះបីជាអ្នកមានថ្ងៃពិបាកខ្លាំងយ៉ាងណាក៏ដោយ ចូរចាំថាត្រូវស្វែងរកភាពវិជ្ជមានមកដាក់ខ្លួនជានិច្ចដើម្បីធ្វើការត្រួតត្រាទៅលើបញ្ហាទាំងនោះ។ ត្រូវចាំថា គ្មានឆាកជីវិតណាដែលល្អឥតខ្ចោះនោះទេ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម