រឿង ៨ យ៉ាងដែលដៃគូសង្សារឈានដល់ការក្បត់ចិត្តគ្នា

  • 2021-06-04 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបោកប្រាស់ក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងស្នេហាគឺជារឿងដែលតែងតែកើតមានឡើងជាធម្មតានៅក្នុងជីវិតដៃគូសង្សារ ឬគូស្វាមីភរិយា។ មិនថាអ្នកមានហេតុផលអ្វីក៏ដោយនៅពេលបុរស ឬស្ត្រីបោកប្រាស់ក្បត់ចិត្តគ្នាជាលទ្ធផលគឺវាធ្វើឲ្យភាគីទាំងសងខាងមានការឈឺចាប់ និងផ្តល់ផលអាក្រក់ៗជាច្រើនដល់ពួកគេ។

ពេលដែលបុរសនឹងស្ត្រីបោកប្រាស់គ្នាវាអាចជារឿងសាមញ្ញ ឬវាអាចជារឿងស្មុគស្មាញខ្លាំងពីព្រោះវាមិនមែនកើតឡើងដោយអាស្រ័យលើមនុស្សនោះឡើយ មានមូលហេតុនឹងហេតុផលជាច្រើន។ ជារឿយៗជនរងគ្រោះតែងតែធ្វើការស្តីបន្ទោសខ្លួនឯងដោយឆ្ងល់នឹងលើកហេតុផលថាតើពួកគេបានធ្វើអ្វីខុសទើបសង្សារអស់ចិត្តទៅរកអ្នកថ្មី? ការពិតនោះគឺមិនមែនមកពីអ្នកនោះទេ ដែលគេបោកប្រាស់យើង តែវាគឺជាជំរើសផ្ទាល់ខ្លួនដែលគេធ្វើ និងជ្រើសយក។ ទាំងនេះជាហេតុផលដែលបុរសនឹងស្ត្រីក្បត់ចិត្តគ្នា៖

  • ខ្វះការប្រាស្រ័យទាក់ទង ការនិយាយគ្នាទាំងផ្លូវចិត្ត និងរាងកាយនៅក្នុងទំនាក់ទំនងស្នេហា
  • នៅពេលដែលពួកគេមានអារម្មណ៍ថាស្នេហារបស់ពួកគេមិនបានធ្វើឲ្យពួកគេសប្បាយចិត្ត ឬផ្តល់ផលអ្វីឡើយ
  • ការរករឿងទំលាក់កំហុស និងធ្វើបាបដៃគូនៅពេលអស់អារម្មណ៍ស្រលាញ់គ្នា
  • នៅពេលដែលពួកគេចង់ចែកផ្លូវគ្នាតែមិនដឹងត្រូវធ្វើយ៉ាងណាក្នុងការដើរចេញ
  • ពួកគេមានអារម្មណ៍ថាឯកកោនៅពេលនៅជាមួយគ្នា ឬឃើញមុខគ្នា
  • ដោយសារដៃគូមួយចំនួនមានចំណង់ផ្លូវភេទខ្លាំងដែលដៃគូម្ខាងទៀតមិនអាចផ្ដល់ឲ្យបាន
  • ភាពស្មោះត្រង់ និងបានធ្វើរឿងខុសរួចទៅហើយនៅពីក្រោយខ្នងរបស់អ្នក
  • ដើម្បីរក្សាទុកទំនាក់ទំនងពួកគេសុខចិត្តជ្រើសរើសយកការក្បត់គ្នា

មិនថាហេតុផលអ្វីក៏ដោយការបោកប្រាស់ក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងស្នេហាវានៅតែជារឿងខុសឆ្គង។ គ្មាននរណាម្នាក់ដែលចង់បានទំនាក់ទំនងជាមួយមនុស្សដែលមិនមានភាពស្មោះត្រង់ និងកុហកឥតឈប់ឈរនោះទេ។ មនុស្សភាគច្រើនយល់ស្របថា បញ្ហាទាំងនេះពិបាកក្នុងការជួសជុល តែវាអាចធ្វើទៅរួចប្រសិនបើពួកគេមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងឡើងវិញចំពោះការជឿទុកចិត្ត និងការផ្ដល់ភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងរបស់ពួកគេ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម