រឿង ១០ យ៉ាងដែលអ្នកមិនចាំបាច់ធ្វើចំពោះដៃគូរបស់អ្នកឡើយ
- 2021-06-03 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ១០ យ៉ាងដែលអ្នកមិនចាំបាច់ធ្វើចំពោះដៃគូរបស់អ្នកឡើយ
ដើម្បីទទួលបានអ្វីមួយដែលខ្លួនចង់បាននោះអ្នកត្រូវតែធ្វើការលះបង់ជាច្រើន ជាពិសេសប្រសិនបើអ្នកនិយាយអំពីទំនាក់ទំនងរវាងដៃគូសង្សារ។ ប៉ុន្តែក៏មានសកម្មភាពមួយចំនួនដែលអ្នកមិនគួរធ្វើឡើយពីព្រោះវាអាចនឹងធ្វើឲ្យជីវិតដៃគូរបស់អ្នកខូចខាច និងគ្មានសុភមង្គលនៅក្នុងទំនាក់ទំនងស្នេហានោះ។
មិនថាអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងប៉ុណ្ណានោះទេ ការសុំឲ្យដៃគូសង្សារធ្វើការផ្លាស់ប្ដូរអ្វីមួយសម្រាប់ខ្លួនអាចនឹងជះឥទ្ធិពលមិនល្អជាច្រើននៅក្នុងទំនាក់ទំនងរបស់អ្នក។ វានឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃណាមួយ ហើយវាមិនមែនជាផ្នែកល្អសម្រាប់ជីវិតស្នេហាឡើយ។ ទាំងនេះគឺជារឿង ១០ យ៉ាងដែលអ្នកមិនគួរសុំឲ្យដៃគូធ្វើ ឬអ្នកធ្វើវាឡើងដើម្បីដៃគូឡើយ៖
១. ការផ្លាស់ប្តូររូបរាងរបស់ខ្លួនដើម្បីដៃគូ
២. ការស៊ូទ្រាំនឹងការប្រៀបធៀប
៣. ការកាត់ផ្ដាច់ភាពស្និទ្ធិស្នាលពីមិត្តភក្តិ
៤. តែងតែធ្វើកិច្ចការងារផ្ទះតែម្នាក់ឯង
៥. អត់ធ្មត់ចំពោះការតិះដៀលពីដៃគូ
៦. ការមិនអើពើនឹងបំណងប្រាថ្នារបស់អ្នក
៧. ការធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានភាពជឿទុកចិត្តពីដៃគូ
៨. ឲ្យអ្នកមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង
៩. ធ្វើការផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់ខ្លួនដើម្បីតម្រូវតាមដៃគូ
១០. អ្នកបោះបង់ក្តីសុបិន្តរបស់ខ្លួនចោលដើម្បីដៃគូសង្សារ
ប្រសិនបើដៃគូសង្សាររបស់អ្នកពិតជាស្រឡាញ់អ្នកពិតមែននោះគាត់នឹងមិនសុំឲ្យអ្នកធ្វើការជ្រើសរើសអ្វីមួយ ឬធ្វើការសម្រេចចិត្តរវាងក្តីស្រឡាញ់ និងក្តីសុបិន្តរបស់អ្នកឡើយ។ ការសម្រេចចិត្តទៅលើអ្វីមួយគួរតែត្រូវបានធ្វើឡើងដើម្បីសុភមង្គលស្នេហា និងភាពសប្បាយចិត្តរបស់ដៃគូសង្សាររបស់អ្នកទាំងពីរ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖