៧ ចំណុចនេះនឹងធ្វើឲ្យដៃគូគោរពឲ្យតម្លៃគ្នាដោយគ្មានលក្ខខណ្ឌ
- 2021-06-03 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ចំណុចនេះនឹងធ្វើឲ្យដៃគូគោរពឲ្យតម្លៃគ្នាដោយគ្មានលក្ខខណ្ឌ
រាល់ថ្ងៃនេះតើអ្នកដឹងទេថាដៃគូរបស់អ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្នក និងស្រឡាញ់អ្នកដល់កម្រិតណាហើយ? ប្រាកដណាស់ដែលអ្នកអាចដឹងបានតាមរយៈពាក្យសំដី និងសកម្មភាពប្រចាំថ្ងៃរបស់ដៃគូ ពីព្រោះការប្រព្រឹត្តិច្រើនជាងការប្រើពាក្យសម្ដី។ ទំនាក់ទំនងគឺប្រៀបបានដូចជាផ្កាមួយថូអញ្ចឹង បើអ្នកយកចិត្តទុកដាក់ថែទាំឲ្យបានដិតដល់នោះ វានឹងលូតលាស់បានល្អមានផ្ការីកស្រស់បំព្រង តែបើអ្នកព្រងើយកន្តើយវិញ វានឹងគ្រាមស្វិតស្រពោនរហូតដល់ស្លាប់។ វាដូចគ្នាទៅនឹងទំនាក់ទំនងរបស់អ្នកដែរ អ្នកត្រូវតែផ្តល់ការយកចិត្តទុកដាក់ និងផ្ដល់ក្តីស្រឡាញ់ឲ្យបានច្រើនទៅកាន់ដៃគូ ប្រសិនបើអ្នកចង់បានទំនាក់ទំនងរបស់អ្នកឲ្យគង់វង្សយូរអង្វែង និងមានសុភមង្គលនោះ។
ប្រសិនបើដៃគូរបស់អ្នកនិយាយ ឬធ្វើរឿងទាំងប្រាំពីរនេះឡើង វាបង្ហាញយ៉ាងច្បាស់ណាស់ថាគាត់ពិតជាឲ្យតម្លៃ យកចិត្តទុកដាក់ស្រឡាញ់អ្នកខ្លាំងណាស់៖
១. គាត់ប្រើពាក្យស្រឡាញ់ជាមួយអ្នកជារៀងរាល់ថ្ងៃ
២. ផ្ញើឬទិញផ្កាឲ្យអ្នកដោយគ្មានហេតុផល
៣. គាត់ជួយកិច្ចការងារផ្ទះដោយមិនចំបាច់ការសុំជំនួយពីអ្នកឡើយ
៤. ការយកចិត្តទុកដាក់ស្តាប់ និងការនិយាយប្រាស្រ័យទាក់ទងគ្នា
៥. គាត់តែងតែឱបអ្នកជាញឹកញាប់នឹងជាប្រចាំ
៦. ការលេងសើច និងការញញឹមដាក់គ្នាជារឿយៗ
៧. ទៅក្រៅញ៉ាំអាហារជាលក្ខណៈបែបរ៉ូមែនទិក
ត្រូវប្រាកដថាអ្នកបានខិតខំព្យាយាមធ្វើការបង្ហាញអំពីក្ដីស្រឡាញ់របស់អ្នកចំពោះគាត់ឲ្យបានច្រើន។ ការបញ្ជាក់ពីក្ដីស្រឡាញ់របស់អ្នកចំពោះដៃគូមិនចាំបាច់ទាល់តែកាដូដែលមានតម្លៃរាប់ពាន់ ឬរបស់របរទំនើបៗនោះទេ។ ការគោរពឲ្យតម្លៃ ការយកចិត្តទុកដាក់នឹងជាមនុស្សម្នាក់ដែលការពារអ្នកគ្រប់ពេលវេលាគឺជាសេចក្តីស្រឡាញ់ពិតៗដែលអ្នកត្រូវាការ និងចង់បាន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖