ទទួលទានទឹកដូងចំម៉ោងពេលនេះ អាចជួយបន្សាបជាតិខ្លាញ់ សម្រាប់អ្នកចង់សម្រកទម្ងន់ និង ថែរាង

  • 2021-06-01 01:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកដូងអាចជួយបញ្ចុះកម្ដៅ បន្សាបជាតិពុល ល្អពិសេសសម្រាប់សុខភាពនៅពេលអ្នកទទួលទាននៅម៉ោងនេះ៖

១. ព្រឹកព្រលឹម

ពេលវេលាល្អបំផុតសម្រាប់ទទួលទឹកដូងអោយមានប្រយោជន៏បំផុតនោះគឺពេលព្រឹកព្រលឹម ពេលនៅពោះទទេរនៅឡើយ។ នៅក្នុងសមាសធាតុនៃទឹកដូងមានផ្ទុកអាស៊ីត Lauric ដែលជួយពង្រឹងភាពស៊ាំនៃរាងកាយ ជួយជម្រុញការដុតបំផ្លាញជាតិខ្លាញ់ធ្វើអោយការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។ ស្ត្រីមានផ្ទៃពោះចាប់ពីខែទី ៤ ឡើងទៅក៏ត្រូវបានណែនាំឱ្យផឹកទឹកដូងដើម្បីប្រឆាំងនឹងការខះជាតិទឹក និង ទល់លាមក។ ទន្ទឹមនឹងនេះ ទឹកដូងក៏ជួយកាត់បន្ថយការឈឺពេលព្រឹកនិងក្រហាយទ្រូងដែលជារោគសញ្ញាទូទៅក្នុងពេលមានផ្ទៃពោះ។

២. មុន ឬ ក្រោយពេលហាត់ប្រាណ

មុននិងក្រោយពេលហាត់ប្រាណ អ្នកក៏អាចជ្រើសរើសទទួលទានទឹកដូងបាន ព្រោះវាអាចជាភេសជ្ជៈកីឡាធម្មជាតិដ៏អស្ចារ្យដើម្បីជួយផ្តល់ជាតិទឹកដល់រាងកាយនិងជំរុញថាមពលមុនពេលហាត់ប្រាណ។ ប្រសិនបើអ្នកផឹកទឹកដូងបន្ទាប់ពីការហាត់ប្រាណទឹកដូងជួយបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់បង់ក្នុងពេលហាត់ប្រាណក៏ដូចជាជួយប្រឆាំងនឹងភាពអស់កម្លាំង។

៣. មុន ឬ ក្រោយពេលបាយ

មុននិងក្រោយពេលញ៉ាំអាហារក៏ជាពេលវេលាដ៏ល្អដើម្បីផឹកទឹកដូង ព្រោះវាអាចជួយកាត់បន្ថយចំណង់អាហារបាន ថែមអាចអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយូរ ការពារការទទួលទានច្រើនហួសហេតុដែលនាំឱ្យឡើងទម្ងន់។ ទន្ទឹមនឹងនេះដែរដោយសារតែទឹកដូងមានកាឡូរីទាបនិងងាយរំលាយ ការទទួលទានទឹកដូងបន្ទាប់ពីទទួលទានអាហារអាចជួយក្នុងការរំលាយអាហារបានរហ័សនិងការពារការហើមពោះ។ ក្រៅពីនេះប្រសិនបើអ្នកទទួលទានទឹកដូងជាប្រចាំ វាក៏ជួយរក្សាតុល្យភាពអេឡិចត្រូលីតក្នុងរាងកាយ រក្សាសម្ពាធឈាមឱ្យនៅក្រោមការគ្រប់គ្រង និង ធ្វើអោយមុខងាររំលាយអាហារកាន់តែប្រសើរឡើង។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី