៨ សញ្ញានេះបញ្ចាក់ថាសង្សារចាស់របស់អ្នកអាចជាគូអនាគត

  • 2021-06-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការនិយាយនឹងធ្វើអ្វីៗទាំងកំហឹងក្នុងអំឡុងពេលមានជម្លោះគឺជាហេតុឈានទៅរកការចែកផ្លូវគ្នា។ អ្នកដឹងថាមិនគួរនិយាយ ឬធ្វើវាឡើយ ហើយទាំងនោះជាហេតុដែលធ្វើឲ្យមានការស្តាយក្រោយនៅថ្ងៃមុខ។ អ្នកដឹងច្បាស់ណាស់ថាស្នេហាមិនមែនរលាយសាបសូន្យក្នុងរយៈពេលមួយយប់បន្ទាប់ពីបែកគ្នានោះឡើយមិនថាអ្នកបានធ្វើឬនិយាយអ្វីដាក់គ្នាក៏ដោយ។ មានដៃគូជាច្រើនណាស់ដែលមានការសោកស្ដាយចំពោះការសម្រេចចិត្តដែលបានធ្វើឲ្យពួកគេកាន់តែស្រឡាញ់គ្នាកាន់តែខ្លាំងបន្ទាប់មក និងមិនចង់បាត់បង់ឬព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានជួបជុំគ្នាវិញ។

ទំនាក់ទំនងប្រហែលជាត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែប្រហែលជាអតីតរបស់អ្នកនៅតែស្រឡាញ់អ្នកនឹងចង់ត្រឡប់មករកអ្នកវិញ និងប្រហែលជាចង់បានអ្នកជាគូអនាគតទៀងផង។ សញ្ញាទាំង ៨ ខាងក្រោមនេះអាចបញ្ចាក់បានថាអតីតរបស់អ្នកអាចជាដៃគូអនាគតសម្រាប់អ្នក៖

  • គាត់នៅលីវយូរ ហើយមិនមានអ្នកថ្មី និងនៅតែរង់ចាំចម្លើយពីអ្នក
  • មិត្តភក្តិរបស់គាត់ព្យាយាមនិយាយជាមួយអ្នកអំពីភាពល្អរបស់គាត់
  • គាត់នៅតែចង់ធ្វើជាមិត្តភក្តិជាមួយអ្នកទោះបីជាអ្នកបដិសេធគ្រប់ពេលក៏ដោយ
  • គាត់នៅតែចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជានិច្ច
  • គាត់បន្តនិយាយអំពីមូលហេតុនៃការបែកបាក់ជារឿយៗ
  • គាត់តាមដានអ្នកនៅលើបណ្តាញសង្គមជាប្រចាំ
  • គាត់ធ្វើការបង្ហាញអំពីភាពជោគជ័យរបស់គាត់ទៅកាន់អ្នក
  • កាត់យកចិត្តទុកដាក់អំពីអ្នកច្រើនជាងកាលពីមុន

ការបែកបាក់ស្នេហាគឺជារឿដ៏ឈឺចាប់បំផុតដែលរកអ្វីប្រៀបផ្ទឹមពុំបាន។ ប្រសិនបើអ្នកទាំងពីរនៅតែគិតគូអំពីគ្នាទៅវិញទៅមក អ្នកគួរតែព្យាយាមធ្វើការផ្សះផ្សាគ្នាឡើងវិញទៅពីព្រោះគាត់នោះអាចជាគូអនាគតរបស់អ្នកបើពឹងផ្អែកទៅលើចំណុចទាំងប៉ុន្មានខាងលើនេះ។ យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងអំពីរឿងដែលគូស្វាមីភរិយាត្រូវគ្នាវិញបន្ទាប់ពីការបែកបាក់ និងអាចល្អជាងអ្វីដែលពួកគេធ្លាប់មានកាលពីមុនទៅទៀត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម