រឿង ៣ យ៉ាងដែលត្រូវធ្វើ្វបើចង់ឲ្យទំនាក់ទំនងស្នេហាមានសុភមង្គលនោះ

  • 2021-05-24 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបីជាអ្នកធ្លាប់មានទំនាក់ទំនងដែលបរាជ័យជាច្រើនលើកក្នុងពេលកន្លងមករួចទៅហើយ ឬកំពុងតែជួបការលំបាកក្នុងការបង្កើតស្នេហាឲ្យមានសុភមង្គលនៅក្នុងទំនាក់ទំនងបច្ចុប្បន្នរបស់អ្នកនោះទេ អ្នកអាចធ្វើការដោះស្រាយនឹងជួសជុលវាឲ្យបានប្រសើរឡើងវិញបាន។ ភាពសប្បាយ កើតទុក្ខ ជម្លោះ និងការប៉ះទង្គិចគ្នាជារើយៗមិនថាជាមួយគូស្នេហ៍ មិត្តភក្តិ ឬក្រុមគ្រួសារឡើយ វាជារឿងដែលតែងតែកើតឡើងចំពោះមនុស្សលោក។

អ្នកខ្លះអាចថែរក្សាទំនាក់ទំនងស្នេហានោះបានគង់វង់យូរអង្វែង តែអ្នកខ្លះទៀតមិនអាច? នោះគឺវាអាស្រ័យទៅលើការខិតខំព្យាយាមរបស់អ្នក ការឆ្លងកាត់ឧបសគ្គ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការសម្របសម្រួលគ្នាជាមួយដៃគូរបស់អ្នក។ ដូច្នេះដល់ពេលដែលអ្នកត្រូវតែអនុវត្តតាមគោលការណ៍សំខាន់ៗទាំងនេះ ដើម្បីអាចជួសជុលនឹងធ្វើឲ្យទំនាក់ទំនងស្នេហាមានសុភមង្គល៖

  • ការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និងស្មោះត្រង់ជាមួយដៃគូរបស់អ្នកក្នុងការពិភាក្សារកដំណោះស្រាយ
  • ការប្តេជ្ញាចំណាយពេលវេលា រួមសុខរួមទុក្ខ និងការចែករំលែកគោលដៅដើរឈ្ពោះទៅអនាគតជាមួយគ្នា
  • ស្វែងរកអ្វីមួយដែលអ្នកចូលចិត្តធ្វើជាមួយគ្នា ឬក៏សាកល្បងអ្វីៗដែលថ្មីជាមួយគ្នា ហើយអ្វីដែលសំខាន់នោះគឺផ្តោតលើការសប្បាយចិត្តរបស់ដៃគូរទាំងសងខាង

វានឹងមិនមានសុភមង្គលពិតទេប្រសិនបើអ្នកមិនមានឆន្ទៈ ឬមិនអាចអភ័យទោសឲ្យគ្នាទៅវិញទៅមកនោះ។ ការអភ័យទោស និងការផ្តល់ឱកាសឲ្យគ្នាគឺជាវិធីក្នុងការដោះស្រាយជម្លោះ និងផ្តល់សុភមង្គលដល់ទំនាក់ទំនងស្នេហា៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម