១០ សញ្ញាបញ្ជាក់ថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងធ្វើឲ្យអ្នកធ្លាក់ចូលក្នុងជំងឺបាក់ទឹកចិត្ត
- 2021-05-13 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ សញ្ញាបញ្ជាក់ថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងធ្វើឲ្យអ្នកធ្លាក់ចូលក្នុងជំងឺបាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្តជាប្រភេទជំងឺកាចសាហាវដែលងាយនឹងឆ្លងទៅកាន់មនុស្សគ្រប់ៗគ្នាខ្លាំងណាស់ ប្រសិនបើមិនមានការប្រុងប្រយ័ត្ននោះ។ ក្រៅពីកត្តាមួយចំនួនដូចជាគ្រួសារ ការសិក្សា ការងារ និងបញ្ហាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកស្នេហាគឺជារឿងចម្បងដែលអាចធ្វើឲ្យអ្នកកើតជំងឺធ្លាក់ទឹកចិត្តបានដោយងាយ។ នៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកដែលមានបរិយាកាសអវិជ្ជមាន វាគឺជាសញ្ញាបង្ហាញថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងធ្លាក់ចុះដុនដាប ហើយវាអាចនឹងធ្វើឲ្យអ្នកពិបាកចិត្តទៅតាមនោះដែរ។
ទាំងនេះគឺជាសញ្ញា ១០ យ៉ាងដែលអាចបញ្ជាក់ប្រាប់ថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តហើយ៖
១. អ្នកមិននិយាយរឿងរ៉ាវដែលបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃប្រាប់ដៃគូ
២. អ្នកមានការភ័យខ្លាចចំពោះប្រតិកម្មរបស់ដៃគូមកកាន់អ្នក
៣. អ្នកធ្វើការពឹងផ្អែកទៅលើដៃគូរបស់អ្នកគ្រប់រឿងបែបយ៉ាង
៤. អ្នកមានអារម្មណ៍ថាទទួលរងបន្ទុកនៃទំនាក់ទំនងស្នេហាតែម្នាក់ឯង
៥. អ្នកបានដកខ្លួនចេញពីសកម្មភាពសង្គមនានា (រស់នៅ ឬធ្វើអ្វីៗតែឯង)
៦. អ្នកលែងមានបំណងចង់ជួសជុលទៅលើបញ្ហាស្នេហារបស់អ្នកតទៀត
៧. អ្នកធ្វើការលះបង់គ្រប់យ៉ាងច្រើនជាងដៃគូរបស់អ្នកចំពោះទំនាក់ទំនងស្នេហា
៨. អ្នកមានការព្រួយបារម្ភអំពីអនាគតនៃទំនាក់ទំនងរបស់អ្នកជារៀងរាល់ថ្ងៃ
៩. អ្នកកំពុងស្វែងរកនរណាម្នាក់ខាងក្រៅដើម្បីនិយាយអំពីបញ្ហាទំនាក់ទំនងរបស់អ្នក
១០. ដៃគូរបស់អ្នកឈប់ស្តាប់អ្នកតទៀតហើយ
អ្នកកំពុងតែវិវដ្ដទៅរកជំងឺធ្លាក់ទឹកចិត្តហើយប្រសិនបើអ្នកទទួលរងបញ្ហាណាមួយនៃរោគសញ្ហាទាំង ១០ ខាងលើនេះ។ អ្នកគួរព្យាយាមធ្វើការពិភាក្សាដោះស្រាយជាមួយដៃគូឲ្យអស់ពីសមត្ថភាពសិន ហើយបើវានៅតែមិនបានផលនោះអ្នកគួរស្វែងរកជំនួយពីខាងក្រៅ កុំព្រងើយកន្តើយឲ្យសោះ វាអាចនឹងធ្វើបាបចិត្តអ្នកនឹងនាំអ្នកទៅរកជំងឺបាក់ទឹកចិត្តដោយសារទំនាក់ទំនងស្នេហានោះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖