តោះ! ស្រីៗយើងរៀនដុតនំប៉័ងញ៉ាំនៅផ្ទះ ងាយៗរសជាតិឆ្ងាញ់មិនចាញ់នៅហាងទំនើបទេ

  • 2021-05-11 10:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗយើងមួយចំនួនពិតជាបានហ្វឹកហាត់រៀនធ្វើម្ហូបអាហារប្លែកៗ និងដដែលខ្លះនៅផ្ទះ ដើម្បីកាត់បន្ថយការញ៉ាំចំណីក្រៅ ខណៈការរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងនោះក៏មានអ្នកពូកែច្នៃ គឺតែងមានមុខម្ហូបប្លែកៗជានិច្ច ខណៈអ្នកខ្លះវិញទ្រាំញ៉ាំដដែលក៏មាន។ តែមិនថ្វីទេ នេះគឺជាការសាកល្បងបញ្ចេញស្នាដៃពេលនៅផ្ទះ។ យ៉ាងនេះក្តី យើងអាចនឹងនឹកដល់អាហារឆ្ងាញ់ៗមួយចំនួន ដែលធ្លាប់ញ៉ាំពីមុនមកដូចជា នំប៉័ង ដែលតែងតែញ៉ាំជាមួយកាហ្វេសម្រាប់អាហារពេលព្រឹក។

សំណួរដដែលៗតែងលើកឡើងគឺ៖ មានទឹកដោះគោ និងកាហ្វេហើយ តែនៅខ្វះនំប៉័ង គិតម៉េចទៅ បើអត់ចង់ចេញក្រៅទិញ ខ្លាចកូវីដ? កុំចេញអី បើមិនចាំបាច់! សូមគិតសុវត្ថិភាពជាចម្បងណា៎! មិនថាស្នាក់ផ្ទះក៏អាចញ៉ាំនប៉័ងក្រៅស្រួយឆ្ងាញ់ៗ តាមវីធីដ៏ងាយៗ ដូចខាងក្រោមនេះ ដោយគ្រាន់តែមានម្សៅនំប៉័ងកក ដាក់ទុកបានរយៈពេលយូរក្នុងទូរទឹកកកនៅផ្ទះ។

ប្រសិនបើចង់ដុតនំដូចវីដេអូខាងលើ ប្រិយមិត្ត​អាចបញ្ជាទិញម្សៅនំកកក (Frozen Dough) ពី Nham24 តាមរយ:​ លីង​ https://bit.ly/3nzNgAI ឥឡូវនេះ!

ចុចមើលវីដេអូលម្អិតពីវីធដុតនំប៉័ងងាយៗ ពីក្រុមការងារ Sabay

វិធីដុតនំប៉័ងកក៖

ទី១៖ ដកម្សៅនំប៉័ងកក ចេញពីទូរទឹកកក យកថង់ផ្លាស្ទិកគ្របពីលើ ហើយទុករយៈពេល ១ម៉ោង ៣០នាទី ទៅ ២ម៉ោង ក្នុងសីតុណ្ហភាពធម្មតា ២៨អង្សារសេ ទៅ ៣០អង្សារសេ

ទី២ យកពងមាន់ វាយ ឬក្រឡុរួចយកលាបលើម្សៅនំប៉័ងដែលត្រៀមដុតនោះ ដើម្បីបន្ថែមរសជាតិឱ្យកាន់តែឈ្ងុយ

ទី៣៖ យកម្សៅនំប៉័ងកកទៅដុតក្នុងចង្ក្រានអគ្គិសនី (Oven) ក្នុងសីតុណ្ហភាព ១៨០អង្សារសេ (ដុតក្នុងរយៈពេល ១៥ ទៅ ១៧នាទី) បន្ទាប់មកអាចចេញពី Ovenជាការស្រេច។

បញ្ជាក់៖ វិធីដុតអាចខុសគ្នាបន្តិចបន្តួចទៅតាមប្រភេទ Oven និងកម្រិតសីតុណ្ហភាពដុត។

វិធីរក្សាទុក៖ ត្រូវរក្សាមាត់ថង់ឱ្យជិត និងដាក់ចូលទូរទឹកកកក្នុងសីតុណ្ហភាព – ១៨អង្សារសេ

អត្ថបទពេញនិយម