តាមពិតស្បែកនៅតែស្ងួតដោយសារកត្តាទាំងនេះសោះ !
- 2021-05-02 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតស្បែកនៅតែស្ងួតដោយសារកត្តាទាំងនេះសោះ !
ក្នុងរដូវរក្ដៅនេះជាមួយនឹងកម្ដៅពីកាំរស្មីព្រះអាទិត្យអាចបំផ្លាញសុខភាពស្បែករបស់អ្នក និងអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួតផងដែរ។ ដូចច្នេះការការពារស្បែកនៅក្នុងរដូវក្ដៅគឺមានសារសំខាន់ណាស់។ មនុស្សជាច្រើនមានផលិតផលការពារនឹងជំនួយស្បែករបស់ពួកគេ ប៉ុន្តែបញ្ហាស្បែកស្ងួតនៅតែកើតមានឡើងសម្រាប់មនុស្សមួយចំនួន។ យោងទៅតាមគ្រូពេទ្យជំនាញខាងសើស្បែកបានធ្វើការបង្ហាញឲ្យដឹងថា មូលហេតុទាំងបីនេះដែលធ្វើឲ្យសុខភាពស្បែករបស់អ្នកនៅតែស្ងួតទោះបីជាអ្នកប្រើផលិតផលផ្តល់សំណើមយ៉ាងណាក៏ដោយ៖
១. អ្នកមិនបានផឹកទឹកគ្រប់គ្រាន់ ស្បែករបស់អ្នកត្រូវការជាតិទឹកដើម្បីផ្គត់ផ្គង់សរីរាង្គកាយទាំងមូល នៅពេលដែលអាកាសធាតុក្ដៅខ្លាំង អ្នកត្រូវការជាតិទឹកច្រើន ពីព្រោះវាមានសារសំខាន់ដើម្បីរក្សាតុល្យភាពជុំវិញកោសិកាស្បែកនីមួយៗឲ្យមានសុខភាពល្អ និងដើម្បីរក្សាសំណើមដល់សុខភាពស្បែក។
២. អ្នកនៅតែមុជទឹកក្តៅ យោងទៅតាមការស្រាវជ្រាវផ្នែកគ្រឿងសំអាង និងព្យាបាលរោគសើស្បែកបានប្រាប់ថាការងូតទឹកក្តៅនៅក្នុងខែក្ដៅអាចធ្វើឲ្យជាតិប្រេងសំខាន់ៗដែលមាននៅលើស្បែកបាត់បង់ដោយងាយដែលបណ្តាលឲ្យស្បែករលាក និងស្ងួត។
៣. ការប្រើផលិតផលសម្អាតខុសដែលលាងជម្រះអស់នូវកោសិកាចញ្ចឹមពីធម្មជាតិ ជាធម្មតាស្បែករបស់យើងមានជាតិអាស៊ីតបន្តិចដើម្បីជួយការពារស្បែកពីបាក់តេរីនឹងមេរោគ វាជាការប្រសើរក្នុងការប្រើផលិតផលសំអាតដែលអាចរក្សាតុល្យភាពនៃជាតិអាស៊ីតនៅលើស្បែក។
វាសំខាន់ណាស់ដែលអ្នកត្រូវចៀសវាងកត្តាទាំងប៉ុន្មានខាងលើនេះ ហើយជ្រើសរើសផលិតផលដែលត្រឹមត្រូវជាមួយរូបមន្តជួយការពារពីកាំរស្មីយូវី ជួយកាត់បន្ថយស្បែកស្ងួត ជម្រុញជាតិទឹកដល់ស្បែករបស់អ្នក និងធ្វើឲ្យស្បែកមានសំណើមជានិច្ច៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖