រូប​មន្ត​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ខ្ចី​ក្នុង​រយៈ​ពេល​២ សប្តាហ៍​​ ងាយ​ៗ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ក៏បាន​

  • 2021-05-04 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​វិធី​ធ្វើ​រូប​មន្ត​សម្រស់​សាមញ្ញ​ៗ​នៅ​ផ្ទះ​ ផ្ដល់​លទ្ធ​ផល​ឲ្យ​យើង​ស្ទើរ​​​មិន​គួរ​ឲ្យ​ជឿ​។​ ស្រី​ៗ​​ចំណាយ​ពេល​ត្រឹម​តែ​២​ សប្ដាហ៍​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​​ស​ខ្ចី​ដូច​សំឡី​បាន​ដែរ​ ដោយ​ប្រើ​ប្រាស់​គ្រឿង​ផ្សំ​ពី​ធម្មជាតិ​៣​ មុខ​នេះ។

ម្សៅកន្ទក់

កន្ទក់​គឺ​ជា​គ្រឿង​ផ្សំ​ដែល​មាន​តម្លៃ​ថោក​បំផុត​ ហើយ​សម្បូរដោយ​វីតាមីន​ ធ្វើ​ឲ្យ​ស្បែក​ទន់​ ស្អាត​ និង​ភ្លឺ​ថ្លា​។​ គ្រាន់​តែ​យក​វា​ទៅ​លាយ​ជា​មួយ​ទឹក​ដោះ​គោ​ស្រស់​ វា​នឹង​ជួយ​ថែរក្សា​ស្បែក​របស់​អ្នក​ឲ្យ​ស​បាន​យ៉ាង​លឿន​។​

វិធី​ធ្វើ

.​ លាយ​ម្សៅ​កន្ទក់​ ២ស្លាបព្រា​បាយ​ ជា​មួយ​ ទឹក​ឃ្មុំ​ ១​ស្លាប​ព្រា​ និង​ទឹក​ដោះ​គោ​ស្រស់​ ៣​ស្លា​ព្រា​កាហ្វេ​ លាយ​វា​បញ្ចូល​គ្នា​ឲ្យ​បាន​ល្អ​

. យក​ល្បាយ​ដែល​លាយ​ហើយ​ទៅ​ម៉ាស្សា​លើ​មុខ​ថ្នម​ៗ​ ប្រហែល​ ១០​នាទី​ ហើយ​ទុក​ចោល​ ១០​នាទី​

. រួច​លាង​មុខ​ចេញ​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ

បន្ទាប់​ពី​រយៈ​ពេល​២​អាទិត្យ​អ្នក​នឹង​ឃើញ​មុខ​របស់​អ្នក​ស​ស្អាត​។​​

ពងមាន់

រូបតំណាង

ពង​មាន់​ត្រូវ​បាន​គេ​ដឹង​ថា​ជា​គ្រឿង​ផ្សំ​ដែល​ជួយ​បន្តឹង​ស្បែក​មុខ​ និង​បំបាត់​មុន​ក្បាល​ខ្មៅ​។​ ប្រសិន​បើ​អ្នក​ដឹង​ពី​របៀប​ ផ្សំ​ពង​មាន់​ជា​មួយ​គ្រឿង​ផ្សំ​ដែល​ត្រឹម​ត្រូវ​ វា​នឹង​ជួយ​ស្បែក​មុខ​របស់​អ្នក​ស​ភ្លឺ​បាន​ឆាប់​ តាម​ដែល​អ្នក​ចង់​បាន​។​

វិធី​ធ្វើ​

.ប្រើ​កន្ត្រង​ដើម្បី​ ញែក​យក​ស៊ុត​ផ្នែក​ពណ៌​ស​ចេញ​ពាក់​កណ្ដាល

.ថែម​ទឹក​​ឃ្មុំ​ ១​ស្លាប​ព្រា​ទៅ​ក្នុង​ស៊ុត​ ហើយ​លាយ​វា​ឲ្យ​ស្មើ​សាច់

. លាប​វា​លើ​មុខ​ទុក​ចោល​ ១៥នាទី​ ឲ្យ​ស្ងួត​ ហើយ​លាង​មុខ​ចេញ​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ

រូបតំណាង

វិធី​មួយ​ទៀត​គឺ​លាយ​ស៊ុត​ផ្នែក​ពណ៌​ស​ជា​មួយ​ផ្លែ​ប៊ឺ​ ទឹក​ឃ្មុំ​ និង​យ៉ាអួ​ លាប​ទៅ​លើ​ស្បែក​មុខ។​ វា​ជួយ​គ្រប់​គ្រង​ជាតិ​ខ្លាញ់​បាន​ល្អ​ បន្តឹង​ស្បែក​នឹង​ធ្វើ​ឲ្យ​ឆាប់​ស​។ អ្នក​គួរ​តែ​ប្រើ​ជា​ក្រែម​ផ្ដល់​សំណើម​ ពេល​ដែល​ប្រើ​ម៉ាស់​នេះ​ហើយ​។​

ទឹក​ដោះ​គោ​ស្រស់

រូបតំណាង

ការ​ប្រើ​ទឹក​ដោះ​គោ​ស្រស់​ថែរក្សា​ស្បែក​ជា​វិធី​ដ៏​ពេញ​និយម​មួយ​យូរ​ណាស់​មក​ហើយ​ ហើយ​ក៏​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ ប្រើ​ទឹក​ដោះ​គោ​ស្រស់​លុប​មុខ​នឹង​ជួយ​កាត់​បន្ថយ​ស្បែក​ដែល​ងាប់ ហើយ​ជួយ​ឲ្យ​ភ្លឺ​រលោង​។​

វិធី​ធ្វើ

យក​ទឹក​ដោះ​គោ​ស្រស់​គ្មាន​ជាតិ​ស្ករ​មក​លាប​ជា​ស្រទាប់​ស្ដើង​ៗ​លើ​មុខ​ បន្ទាប់​ពី​លាប​ហើយ​ ត្រូវ​ជូត​ និង​ម៉ាស្សា​ថ្នម​ រហូត​ដល់​អស់​ជាតិ​ទឹក​ដោះ​គោ​។ ទុក​ឲ្យ​ស្ងួត​រយៈ​ពេល​ ១៥​នាទី​ រួច​លាង​មុខ​ចេញ​ជា​មួយ​ទឹក​ត្រជាក់​៕

ចុចអាន៖ចែក​រំលែក​ឲ្យ​ស្រ្តី​គ្រប់​រូប​ដឹង ពី​របៀប​ថែទាំ​ស្បែក ចាប់ពី​អាយុ ២០ ទៅ ៥០ ឆ្នាំ

ប្រភព៖ bestie ប្រែសម្រួល៖ ឃួន សូលីកា

អត្ថបទពេញនិយម