ចែករំលែកឲ្យស្រ្តីគ្រប់រូបដឹង ពីរបៀបថែទាំស្បែក ចាប់ពីអាយុ ២០ ទៅ ៥០ ឆ្នាំ
- 2019-01-29 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែករំលែកឲ្យស្រ្តីគ្រប់រូបដឹង ពីរបៀបថែទាំស្បែក ចាប់ពីអាយុ ២០ ទៅ ៥០ ឆ្នាំ
ស្បែកប្រែប្រួលតាមពេលវេលា ដូច្នេះអ្នកគួរមានការថែទាំត្រឹមត្រូវក្នុងដំណាក់កាលនីមួយៗ។ ខាងក្រោមនេះ គឺជាជំហានថែរក្សាស្បែកនៅពេលយប់ សម្រាប់ស្ត្រីដែលមានអាយុពី ២០ ទៅ ៥០ ឆ្នាំ៖
១.អាយុ ១៦ ដល់ ២០ ឆ្នាំ
នៅអាយុនេះស្បែករបស់អ្នក មានភាពខ្ចី និងងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹមទាំង មុខ ហើយនឹងខ្លួន។ សូមឲ្យស្បែកលូតលាស់តាមធម្មជាតិ តែមិនមែនមានន័យថា មិនថែទាំនោះទេ អ្នកគួរតែការពារស្បែកដោយឡេធម្មតាៗពីកម្ដៅថ្ងៃទៅបានហើយ។ វ័យប៉ុណ្ណេះការថែរក្សាស្បែកមិនបាច់ផ្ដោតខ្លាំងពេក។ ប៉ុន្តែត្រូវឲ្យស្អាត និងមានសំណើមគ្រប់គ្រាន់។
**ជំហានទី ១ សម្អាត**៖ ដោយសារតែស្បែកស្ថិតនៅក្នុងលក្ខខណ្ឌល្អស្រាប់ អ្នកអាចជ្រើសយកមួយក្នុងចំណោម ២ វិធី ដើម្បីធ្វើឲ្យរលោង។ អ្នកគួរជ្រើសរើសហ្វូមមានជាតិទឹកដោះគោសម្រាប់សម្អាត ដែលកម្រិត pH 5.0-5.5 ស្រាល ដើម្បីការពារភាពស្ងួតនៅលើស្បែក។
ជំហានទី ២ Toner៖ នេះគឺជាជំហានមួយដែលគ្រប់អាយុគួរប្រើ។ អ្នកគួរជ្រើសរើសយកទឹក Toner ដែលគ្មានជាតិអាល់កុលដើម្បីរក្សាស្បែក។
ជំហានទី ៣ ក្រែមផ្ដល់សំណើម៖ ដើម្បីទទួលបានស្បែកទន់រលោង និងមានសំណើមត្រូវលាបក្រែមដែលត្រូវនឹងស្បែករៀងរាល់យប់។
២.អាយុ ២០-៣០ ឆ្នាំ
នេះគឺជាដំណាក់កាលដែលស្បែកលូតលាស់បានល្អបំផុតពោរពេញដោយភាពរឹងមាំ និងមានសមត្ថភាពក្នុងការជាសះស្បើយពីគ្រោះថ្នាក់យ៉ាងរហ័ស។
ជំហានទី ១ សម្អាតទ្វេដង៖ ដំណាក់កាលនេះត្រូវការសម្អាតទ្វេដង ដើម្បីជម្រះរន្ធញើស។ យកចិត្តទុកដាក់ក្នុងការជ្រើសរើសផលិតផលលាងសម្អាតជាមួយនឹងកម្រិត pH 5-6។ ការលាងសម្អាតច្រើនបែបនេះ ក៏ព្រោះតែជួយឲ្យស្បែកឆាប់ជ្រាបយកសារធាតុចិញ្ចឹមផ្សេងៗ។
ជំហានទី ២ Toner / Lotion៖ ការប្រើទឹកលាងសម្អាត ឬផលិតផលលាបស្បែកដែលល្អបំផុត ដែលគ្មានជាតិអាល់កុល ឬសារធាតុស៊ីលីនីន ទើបល្អសម្រាប់ស្បែក។
ជំហានទី ៣ ម៉ាស៖អាស្រ័យលើចំណង់ចំណូលចិត្ត និងអ្នកអាចជ្រើសរើសប្រើម៉ាសដែលមានលក់លើទីផ្សារស្រាប់ ឬធ្វើដោយខ្លួនឯង។
ជំហានទី ៤ សំណើម៖ ក្នុងវ័យនេះស្បែកត្រូវការជាតិប្រូតេអ៊ីនមានផ្ទុក Hyaluronic Acid ឬ Niacinamide ដែលជួយធ្វើឲ្យស្បែកមានសំណើម។
ជំហានទី ៥ ជាតិសំណើមសម្រាប់ភ្នែក៖ មនុស្សចូលដល់វ័យនេះស្បែកក្រោមភ្នែកចាប់ផ្ដើមស្លក់ និងមានស្នាមរង្វង់ខ្មៅ ដូចនេះត្រូវរកក្រែម ម៉ាស និងធ្វើការម៉ាស្សា។
៣.អាយុ ៣០-៤០ ឆ្នាំ
ចូលមកដល់វ័យនេះ ស្បែកចាប់ផ្ដើមប្រែជាចាស់មានស្នាមបន្តិចម្ដងៗ ហើយសក់ក៏ប្រែជាប្រផេះ ឬស្កូវដែរ។ ដំណាក់កាលនៃការថែទាំស្បែកពេលយប់មិនខុសពីអាយុ ២០-៣០ ឆ្នាំទេ។ ភាពខុសគ្នាតែមួយគត់ គឺថាវាត្រូវបានបន្ថែមការព្យាបាលដោយ Alfalfa Royal Jelly និង Collagen។
៤.អាយុ ៤០-៥០ ឆ្នាំ
ស្ថិតនៅដំណាក់កាលនេះស្បែករបស់អ្នកនឹងចាប់ផ្ដើមបង្ហាញសញ្ញានៃការខ្សោះជីវជាតិ ហើយអត្រានៃការលូតលាស់ គឺមិនលឿនដូចក្មេងស្រីទេ។ ជើងលេចចេញសភាពដូចបែកស្រកា និយាយរួមស្បែកមិនរឹងមាំដូចពីមុន។
វិធីសាស្ត្រថែរក្សាស្បែកជាមូលដ្ឋានចាស់ៗពីមុនមិនមានប្រយោជន៍ទេ ពេលចូលមកដល់ដំណាក់កាលនេះ។ ប៉ុន្តែកុំបញ្ឈប់ការថែទាំ ដោយផ្ដោតលើការផ្តល់កូឡាជែនដល់ស្បែក។ ប្រើសេរ៉ូមពិសេស សម្រាប់ប្រឆាំងនឹងស្បែកចាស់ រួមជាមួយសេរ៉ូមដែលមានសំណើម៕
ចុចអាន៖៧ វិធីជួយឲ្យនារីៗមានថ្ពាល់ក្រហមព្រឿងៗតាមបែបធម្មជាតិ គួរឲ្យចង់ថើប