មនុស្សប្រុសបើចង់បានស្នេហា សូមកុំប្រើល្បិចបែបនេះអីព្រោះសាហាវណាស់ចំពោះមនុស្សស្រី

  • 2021-05-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​បុរស​វ័យ​ក្មេង​​ម្នាក់​ឈ្មោះ ​តាវ ​​មាន​មិត្ត​ស្រី​​ឈ្មោះ ដាណា ​ហើយ​​នាង​មិន​​​ចេះ​ផាត់​មុខ ​គូស​ភ្នែក​ដូច​នារី​ដទៃ​ឡើយ។ ​នាង​ថែម​ទាំង​មិន​ចេះ​លេង​តន្ត្រី ​ធ្វើ​ម្ហូប​​ទៀត​ផង។ ​តែ​គុណ​សម្បត្តិ​ពិសេស​មួយ​គឺ​នាង​ជា​មនុស្ស​ទន់​ភ្លន់ ​ចេះ​​យក​ចិត្ត​ទុក​ដាក់ ​ចិត្ត​ល្អ​​ដាក់​អ្នក​ដទៃ​។ ​​ជា​ប្រចាំ នាង​តែ​ង​ទិញ​ចំណី​ឲ្យ​​តាវ​ញ៉ាំ​​​សម្រាប់​​អាហារ​ពេល​​ល្ងាច​រាល់​ពេល​។

រូបតំណាង

ពេល​ខឹង​គ្នា​ម្ដង​ៗ ដាណា​ជា​អ្នក​និយាយ​រក​តាវ​មុន​រាល់​ដង ​ព្រោះ​មិន​ចង់​ឈ្លោះ​គ្នា​យូរ​ ​​ហើយ​​​ពេល​យប់​បើ​តាវ​ផ្ញើរ​សារ​ថា​ រា​ត្រី​សួស្តី​ ​ដា​ណា​តែង​ផ្ញើរ​តប​វិញ​ថា ​គេង​លក់​សុបិន​ល្អ​ណា​មនុស្ស​ជា​ទី​ស្រលាញ់ ។ ​មិន​ទាន់​អស់ ​បើ​ពេល​ណា​តាវ​មាន​ Trip ​ជាមួយ​មិត្ត​ភក្កិ ​នាង​តែង​​​ចេញ​ទៅ​ជូន​ដំណើរ និង​និយាយ​​ពាក្យ​ជូន​ពរ​ឲ្យ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ទៀត​ផង។ ​

រូបតំណាង

​តាម​ពិត​សម្រាប់​ដា​ណា​វិញ ​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​តាវ ​នាង​មិន​សូវ​ដឹង​ច្រើន​ឡើយ ទោះ​​ពេល​ធ្វើ​ជា​សង្សារ​ដំបូង ​តាវ​ជា​អ្នក​សុំ​ស្រលាញ់​នាង​មុន​ក៏​ដោយ។ ​ចំពោះ​តាវ​វិញ គាត់​ស្រពិច​ស្រពិល​ក្នុង​ចិត្ត​ចំពោះ​​ទំនាក់​​ទំនង​មួយ​នេះ ​គាត់​គ្រាន់​តែ​ដឹង​ថា ​មាន​ដៃ​គូ​ម្នាក់​ប្រសើរ​ជាង​នៅ​ម្នាក់​ឯង។ ​

រូបតំណាង

ពេល​វេលា​ចេះ​តែ​កន្លង​ហួស​ទៅ​ៗ ​តាវ​ក៏​ចាប់​ផ្តើម​បង្ហាញ​ចរិត​ប្លែក​ៗ ធុញ​ៗ​ដាក់​សង្សារ ​។ គាត់​រក​រឿង​សូម្បី​រស​ជាតិ​អាហារ​ដែល​ដាណា​ទិញ​ឲ្យ​ថា​ហូប​មិន​កើត។ ​បើ​ពេល​ឈ្លោះ​គ្នា​ទៀត គាត់​ក៏​ង​ង៉ក់​យូរ ​ហើយ​​លែង​ផ្ញើរ​សារ​ រាត្រី​សួ​ស្តី​ ទៅ​ដាណា​ដូច​មុន។ ​គាត់​គិត​ថា ​គ្រាន់​តែ​គេង​សោះ ​ចាំ​បាច់​គេ​ជូន​ពរ​ដែរ ​ធំ​ហើយ​ជូន​ពរ​ខ្លួន​ឯង ​លួង​ខ្លួន​ឯង​ឲ្យ​ដេក​លក់​ស្រួល​ទៅ​។ ​

រូបតំណាង

មិន​តែ​ប៉ុណ្ណោះ ​ពេល​តាវ​ចេញ​ដើរ​លេង​ជាមួយ​មិត្ត​ភក្កិ ​ហើយ​ដាណា​តេ​មក ​គាត់​ក៏​មិន​ខ្ចី​លើក​ទូរសព្ទ​ដូច​មុន។ បើ​ពេល​ណា​ដាណា​មក​យឺត ​តាវ​​បាន​សំដី​ណាស់ ​ស្ដី​ឲ្យ​នាង​នៅ​ចំ​ពោះ​មុខ​មិត្ត​ភក្កិ​គ្មាន​ទុក​មុខ​មាត់​អី​បន្តិច​សោះ។ តែ​ចំពោះ​មិត្ត​ស្រី​ម្នាក់​នេះ​វិញ ​នាង​​សុខ​ចិត្ត​កាត់​ចិត្ត​ មិន​ច​ង់​ខឹង​យូរ​ហើយ​បំភ្លេច​ចោល​ដូច​គ្មាន​រឿង​អី​កើត​ឡើង។ ​នាង​នៅ​តែ​ធ្វើ​​​ល្អ​ធម្មតា​ដាក់​តាវ ​ជា​និច្ច ហើយ​នាង​ក៏​មិន​ដែល​ឲ្យ​តាវ​ឃើញ​ទឹក​ភ្នែក​នាង​ស្រក់ នេះ​ក៏​ដោយសារ​នាង​ព្យាយាម​ប្រាប់​ចិត្ត​ខ្លួន​ឯង​ឲ្យ​រឹង​មាំ ព្រោះ​នាង​យល់​ថា​មនុស្ស​ស្រី​ត្រូវ​តែ​​ចេះ​អត់​ធ្មត់​បែប​នេះ។ ​តែ​​ចំពោះ​តាវ​វិញ ​យល់​ថា ​ដា​ណា​​មិន​សម​ជា​មនុស្ស​ស្រី​ឡើយ ​។

រូបតំណាង

ថ្ងៃ​នេះ ​ជា​ថ្ងៃ​កំណើត​របស់​ដាណា ហើយ​តាវ​វិញ​មិន​បាន​ចាំ​ថ្ងៃ​ពិសេស​នេះ​ទេ ។ ​​ចាប់​ពី​​​ល្ងាច រហូត​ដល់​ពេល​រសៀល​ថ្ងៃ​បន្ទាប់ ​ដា​ណា​ក៏​មិន​បាន​តេ​ទៅ​តាវ​ដែរ។ ​​ចំណី​ពេល​ល្ងាច​ដែល​នាង​តែង​ទិញ​ឲ្យ​ក៏​មិន​ឃើញ​ទៀត​ដែរ ។ តាវ រៀង​ចម្លែក​ចិត្ត​បន្តិច​​ហើយ​គាត់​ក៏​ទៅ​អង្គុយ​ក្នុង​បន្ទប់​​​ក៏​ឃើញ​សំបុត្រ​មួយ​កៀន​ទ្វារ។ ​សំបុត្រ​សរសេរ​ដៃ​មួយ​ច្បាប់​នោះ ​ជា​របស់​ដា​ណា ​ក្នុង​នោះ​រៀប​រាប់​ថា​៖

រូបតំណាង

“​ ​តាវ! តើ​​អ្នក​ដឹង​ថា ​ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​​យ៉ាង​ម៉េច​ទេ? ​មនុស្ស​ម្នាក់​តែង​តែ​​​ទិញ​អាហារ​​ឲ្យ​គេ​ញ៉ាំ​រាល់​ថ្ងៃ មនុស្ស​ដែល​ស្រលាញ់​គេ ​មនុស្ស​ដែល​គេ​តែង​រក​រឿង​ឈ្លោះ​ដោយសារ​តែ​​គេ​មិន​ចង់​ផ្សះ​ផ្សា ​មនុស្ស​ដែល​គេ​មិន​ចង់​នៅ​ក្បែរ ​មនុស្ស​ស្រី​ម្នាក់​ដែល​តែង​​តេ​ទៅ​គេ​រាល់​ថ្ងៃ។ ​​មនុស្ស​ស្រី​ម្នាក់​ដែល​សង្សារ​ទុក​ចោល​ពេល​​គេ​ដើរ​លេង​ជាមួយ​ពួក​ម៉ាក ហើយ​ថែម​ទាំង​មិន​ខ្វល់​ពេល​គេ​ត្រលប់​មក​ពី​ដើរ​លេង​វិញ។ ​​​ទោះ​ជា​​បុរស​ម្នាក់​នោះ​ធ្វើ​ខុស ​ស្តី​បន្ទោស​នាង​នៅ​មុខ​គេ​ឯង ធ្វើ​ឲ្យ​នាង​ខក​ចិត្ត ​ក៏​នាង​នៅ​តែ​ឱប​ក្រសោប​ហើយ​ញញឹម​និង​លើក​លែង​ទោស​ដល់​​បុរស​នោះ​ជា​និច្ច។

តាវ ! ​តើ​អ្នក​យល់​អត្ថន័យ​​នៃ​ការ​ស្រលាញ់​មនុស្ស​ម្នាក់​ដែរ​អត់​? ​​បើ​ទោះ​រវល់​យ៉ាង​​ណា ​​ខ្ញុំ​នៅ​តែ​​​ទៅ​ទិញ​អាហារ​ឲ្យ​​បង​រាល់​ល្ងាច ​ទោះ​ខ្ញុំ​ហត់ ​​ហើយ​ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ឡាន​បុក​ដោយ​សារ​តែ​ម្ហូប​​របស់​បង ក៏​ខ្ញុំ​នៅ​តែ​យក​អាហារ​នោះ​ឲ្យ​ដល់​មុខ​ផ្ទះ​បង​ដែរ។ ​ខ្ញុំ​មិន​​ហ៊ាន​និយាយ​ប្រាប់ ​ព្រោះ​ខ្ញុំ​ខ្លាច​បង​បារម្ភ។

ស្រលាញ់​មនុស្ស​ម្នាក់ ​បើ​ទោះ​​ដឹង​ថា​​តេ​ទៅ​គេ​មិន​លើក ជួន​កាល​លើក​ហើយ​គេ​មិន​និយាយ ​ក៏​ខ្ញុំ​នៅ​តែ​​លួង​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​ឈឺ​។ ​ខ្ញុំ​ស្រលាញ់​​តាវ​ណាស់ ​បារម្ភ​​សូម្បី​ពេល​តាវ​ចេញ​ទៅ​ដើរ​លេង​ជាមួយ​ពួ​ក​ម៉ាក ​ខ្លាច​មាន​គ្រោះ​ថ្នាក់​នៅ​តាម​ផ្លូវ។ ​តែ​​នៅ​ចំពោះ​មុខ​តាវ ​ខ្ញុំ​ខំ​ធ្វើ​ខ្លួន​ជា​មនុស្ស​រឹង​មាំ ​ញញឹម​ជា​និច្ច។ ​តាម​ពិត​​ខ្ញុំ​ដឹង​ថា តាវ​អត់​បាន​ស្រលាញ់​ខ្ញុំ​ទេ ​តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​បង្ខាំង​ទឹក​ភ្នែក​ដើម្បី​​តាវ​ដែល​ខ្ញុំ​ស្រលាញ់។ ​​ខ្ញុំ​ព្យាយាម​សម្រប​ជាមួយ​ស្នេហា​មួយ​នេះ​ណាស់ ​តែ​ឥលូវ​ខ្ញុំ​ស្រាប់​តែ​​ហត់​អស់​កម្លាំង ​ខ្ញុំ​ចង់​ចាក​ចេញ​ពី​អ្នក ​ហើយ​​បើក​ឱកាស​​ឲ្យ​ខ្លួន​ឯង​ទទួល​ស្នេហា​​​ពី​បុរស​ផ្សេង។ ​លា​ហើយ ​និង​ជូន​ពរ​ឲ្យ​អ្នក​ជួប​មនុស្ស​ស្រី​ផ្សេង​ ឆាប់​ៗ​"។

រូបតំណាង

អាន​ចប់​ភ្លាម ​តាវ​ចាប់​ផ្តើម​យល់​ពី​អារម្មណ៍​ស្រលាញ់​របស់​ដាណា​ចំពោះ​ខ្លួន​ខ្លាំង​ប៉ុន​ណា ​ថា​នាង​អត់​ធ្មត់​កម្រិត​ណា។ ​តាវ​​​យំ​ផង ​​វ៉ៃ​ខ្លួន​​ឯង​ផង​ នឹក​ឃើញ​គ្រា​កន្លង​ដែល​ខ្លួន​រក​រឿង​ឈ្លោះ ​បើ​ទោះ​ដាណា​ជា​អ្នក​ត្រូវ​ក៏​នាង​នៅ​តែ​តាម​​លួង​ឲ្យ​ត្រូវ​គ្នា​វិញ។ ​នៅ​ពេល​នេះ ​ទើប​​តាវ​ភ្ញាក់​ថា ​ម្សិល​មិញ​ជា​ថ្ងៃ​កំណើត​ដា​ណា ​ហើយ​តាវ​​អត់​បាន​និយាយ​ពាក្យ​ជូន​ពរ​អី​សូម្បី​មួយ​ម៉ាត់ ​ហើយ​​កន្លង​មក​នាង​តែង​តែ​យក​​ចិត្ត​ទុក​ដាក់​តាវ​មិន​ឲ្យ​ខ្វះ​ចន្លោះ ​ដែល​សូម្បី​តែ​មិត្ត​ភក្កិ​របស់​តាវ​ក៏​សរសើរ​នាង​ដែរ។ ​​​តែ​តាវ​វិញ ​​អត់​ដែល​ឃើញ​តម្លៃ​របស់​​ដាណា​ទាល់​តែ​សោះ រហូត​ដល់​ថ្ងៃ​នេះ​នាង​ចាក​ចេញ​ទៅ​ទើប​តាវ​ភ្ញាក់​ខ្លួន​ព្រើត។ ​

រូបតំណាង

​​​​ក្នុង​ទំនាក់​ទំនង​ស្នេហា ​បើ​អ្នក​មិន​បាន​ស្រលាញ់​នារី​ណា​​ម្នាក់​ពិត​ប្រាកដ​ទេ ​សូម​កុំ​យក​ពាក្យ​ស្រលាញ់​ចេញ​ពី​មាត់​អ្នក​ឲ្យ​​នាង​បាន​លឺ ​ហើយ​យល់​ច្រលំ​គិត​ខុស​ម្នាក់​ឯង។ ​​នាង​បាន​ព្យាយាម​ឲ្យ​ស្នេហ៍​ដែល​អ្នក​ប្រាប់​នាង​ដើរ​​ទៅ​មុខ​ដោយ​ស្នាម​ញញឹម និង​ភាព​រី​ក​រាយ ​តែ​អ្នក​វិញ​គ្រាន់​តែ​ចាត់​ទុក​នាង​របៀប​មាន​ក៏​បាន ​អត់​ក៏​បាន​។ ​កុំ​ឲ្យ​ចុង​ក្រោយ​ទើប​អ្នក​មក​និយាយ​ពាក្យ​ថា ​សុំ​ទោស ​ស្តាយ​ក្រោយ​ចំពោះ​ទង្វើ​កន្លង​មក ​ព្រោះ​គ្រប់​យ៉ាង​បាន​ហួស​ពេល​ ​ហើយ​អ្នក​ក៏​ជា​ដាវ​មុត​ស្រួច​ចាក់​ទម្លុះ​បេះ​ដូង​នាង​​រួច​ហើយ។ ​សូម​កុំ​យក​ក្តី​ស្រលាញ់​របស់​នរណា​ម្នាក់​លេង​សើច ​បើ​អ្នក​មិន​ច្បាស់​ខ្លួន​​ឯង៕

ចុចអាន៖ ​ មនុស្ស​ប្រុស​​ដែល​អាត្មានិយម​ក្នុង​រឿង​ស្នេហា​​តែង​តែ​ធ្វើ​រឿង​ទាំង​នេះ

ប្រភព៖ 108resources ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម