មនុស្ស​ប្រុស​​ដែល​អាត្មានិយម​ក្នុង​រឿង​ស្នេហា​​តែង​តែ​ធ្វើ​រឿង​ទាំង​នេះ

  • 2019-10-24 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​មនុស្ស​ ២ នាក់​តែង​តែ​ចង់​ឲ្យ​មាន​ភាព​រីករាយ សុភមង្គល តែ​ពេល​ខ្លះ​ទៀត​យើង​ក៏​ជួប​មនុស្ស​មិន​សម​តាម​ប្រាថ្នា​ជា​ពិសេស​គឺ​មនុស្ស​ប្រុស​អាត្មានិយម​ ដោយ​គាត់​តែងតែ​ធ្វើ​នូវ​រឿង​ ៥ យ៉ាង​នេះ ៖

១. តែងតែ​ឲ្យ​យើង​សម្រប​តាម​គាត់ ៖ គាត់​ចង់​ឲ្យ​យើង​ធ្វើ​តាម​គាត់ សម្រប​ខ្លួន​តាម​គាត់​ទាំង​គាត់​មិន​ដែល​សម្រប​តាម​យើង​វិញ​ឡើយ និយាយ​រួម​គឺ​គាត់​គិត​តែ​ពី​អារម្មណ៍​ខ្លួន​ឯង ធ្វើ​ម៉េច​ឲ្យ​តែ​គាត់​មាន​ក្ដី​សុខ។

រូបតំណាង

**២. គាត់​តែង​តែ​មាន​គំនិត​អវិជ្ជមាន​ក្នុង​ស្នេហា ៖** គ្រប់​ពេល​គឺ​គាត់​តែងតែ​គិត​ពី​រឿង​អាក្រក់​ៗ​កើត​ឡើង​ មិន​ដែល​គិត​រឿង​ល្អ​ៗ​នោះ​ទេ ហើយ​ក្នុង​ការទំនាក់ទំនង​គ្នា​ក៏​មិន​ដែល​ល្អ និង រលូន​ដែរ។

៣. គាត់​គិត​ថា​គាត់​ជា​មនុស្ស​សំខាន់​ក្នុង​ស្នេហា​នេះ ៖ គាត់​គិត​ថា​គាត់​ជា​មនុស្ស​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​ស្នេហា​នេះ​ដំណើរ​ការ​ទៅ​បាន ដោយ​មិន​បាន​គិត​ពី​ម្នាក់​ទៀត​ឡើយ។

រូបតំណាង

៤. គាត់​មិន​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ក្នុង​ស្នេហា ៖ គាត់​មិន​សូវ​ខ្វល់​ខ្វាយ​ពី​អ្នក ហើយ​មិន​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​អ្នក ផ្ដល់​ពេល​វេលា​ឲ្យ​អ្នក​ តែ​បែរ​ជា​ស្រែក​ថា​យើង​មិន​ខ្វល់​ពី​គាត់​វិញ មិន​យល់​ពី​គាត់។

៥. គាត់​ទាក់ទង​នារី​ដទៃ​ដើម្បី​ភាព​សប្បាយ​របស់​គាត់ ៖ គាត់​នៅ​តែ​គិត​ថា​ការ​ដើរ​ញ៉ែ ឬ ទាក់ទង​អ្នក​ផ្សេង​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ប្រុស ព្រោះ​វា​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ ដោយ​មិន​បាន​ខ្វល់​ពី​ចិត្ត​អ្នក​នោះ​ទេ។

បើ​គេ​ចង់​ឃើញ​យើង​មាន​ក្ដីសុខ​មែន​គេ​មិន​មែន​ធ្វើ​រឿង​ទាំង​នេះទេ៕

ចុចអាន៖ ​ ​ឃើញរូបទាំងនេះហើយលែងចង់រៀបការក្នុងហាងទំនើប ចង់ប្តូរមកលើវាលខ្សាច់ឲ្យរ៉ូមែនទិកម្តង

ប្រភព៖ relrules ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម