ស្បែកច្រមុះម៉ត់រលោងនឹងគ្មានមុនអង្កាមដោយវិធីទាំង ៤ នេះ

  • 2021-05-01 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនមានទំនោរមើលរំលងផ្នែកខ្លះចំពោះការថែទាំស្បែកនៅផ្ទៃមុខរបស់ពួកគេ ពីព្រោះសុខភាពស្បែកនៅលើផ្ទៃមុខគឺជាអ្វីដែលមនុស្សម្នាក់ៗយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ទម្លាប់ថែរក្សាស្បែកនៅលើច្រមុះគឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សម្នាក់ៗគួរយកចិត្តទុកដាក់ផងដែរ។ ប្រសិនបើអ្នកមានស្បែកមុខដែលមានជាតិខ្លាញ់ច្រើន ការឧស្សាហបែកញើសច្រើន ស្បែកមុខរបស់អ្នកគឺងាយនឹងកើតមុនណាស់ ជាពិសេសនោះគឺមុនក្បាលខ្មៅ និងមុនអង្កាមនៅលើច្រមុះដែលវានឹងធ្វើឲ្យអ្នកបាត់បង់សម្រស់មួយកម្រិតទៀត។

ប្រសិនបើអ្នកកត់សំគាល់ឃើញថាស្បែកនៅលើច្រមុះរបស់អ្នកមានការកើតមុនអង្កាមច្រើននោះ វាជាពេលដែលអ្នកចាប់ផ្ដើមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពស្បែកនៅលើច្រមុះរបស់អ្នកហើយ។ ទាំងនេះគឺជាគន្លឹះសំខាន់ៗ ៤ យ៉ាងដែលអ្នកត្រូវតែធ្វើតាមដើម្បីធ្វើឲ្យស្បែកនៅលើច្រមុះរបស់អ្នកមិនមានមុន និងទទួលបានសុខភាពល្អ ភ្លឺម៉ត់រលោង៖

  • ការដុសខាត់ស្បែកដែលងាប់ចេញចោលឲ្យអស់ និងលាងមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ
  • ការឆ្ពុងមុខដោយចំហាយទឹកក្ដៅដើម្បីបើករន្ធរោម និងងាយស្រួលក្នុងការសម្អាតមុនចេញចោល
  • ត្រូវតែប្រើប្រភេទសេរ៉ូមវីតាមីនស៊ីក្នុងការបំប៉នស្បែកមុខឲ្យមានសុខភាពល្អ
  • និងកុំភ្លេចឲ្យសោះក្នុងការលាងសម្អាតគ្រឿងតុបតែងមុខរៀងរាលមុនពេលចូលគេង

ការប្រើប្រេងលាបមុខ ឬប្រភេទសេរ៉ូបដែលមានផ្ទុកវីតាមីនស៊ី និងបញ្ចូលទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នកជាប្រចាំថ្ងៃនោះ វាអាចជួយក្នុងការពង្រឹងសុខភាពស្បែករបស់អ្នកឲ្យបានល្អប្រសើរ។ អ្នកគួរលាបសេរ៉ូមវីតាមីនស៊ីរៀងរាល់យប់មុនពេលចូលគេង វានឹងជួយធ្វើឲ្យស្បែកម៉ត់រលោងពេលដែលអ្នកភ្ញាក់ឡើងនៅពេលព្រឹក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម