ចង់បានរាងស្អាត គួរប្រើវិធីលើកទឹកចិត្តខ្លួនឯង ៥ យ៉ាងនេះឲ្យខិតខំហាត់ប្រាណ
- 2021-04-30 22:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានរាងស្អាត គួរប្រើវិធីលើកទឹកចិត្តខ្លួនឯង ៥ យ៉ាងនេះឲ្យខិតខំហាត់ប្រាណ
ដើម្បីទទួលបានរូបរាងស្រស់ស្អាតស្រីៗគួរតែហាត់ប្រាណ តែពេលខ្លះពួកយើងមិនអាចធ្វើរឿងទាំងនេះបានឡើយដោយហេតុផលជាច្រើន។ ដូចនេះដើម្បីអាចហាត់ប្រាណបានទៀតទាត់ គួរមានវិធីលើកទឹកចិត្តខ្លួនឯងទាំងនេះ៖
១.ស្ដាប់តន្រ្តី៖ ការស្ដាប់តន្ត្រីបណ្ដើរ ធ្វើលំហាត់ប្រាណបណ្ដើរពិតជាមានប្រសិទ្ធភាពបំផុត និងមិនធ្វើឲ្យយើងខ្ជិលច្រអូស។
**២.ដាក់គោលដៅសម្រកទម្ងន់**៖ ចង់បានរូបរាងស្អាត យើងត្រូវដាក់គោលដៅឲ្យបានជាក់លាក់ថាក្នុង រយៈពេលប៉ុណ្ណា ត្រូវស្រកទម្ងន់ឲ្យបានប៉ុន្មាន ធ្វើដូចនេះទើបមានចិត្តចង់ហាត់ប្រាណ។
៣.ស្វែងរកមិត្តភ័ក្តិដែលជាអ្នកចូលចិត្តហាត់ប្រាណ៖ ប្រសិនបើយើងមានមិត្តភ័ក្តិជាអ្នកហាត់ប្រាណ និងមានរូបរាងស្រស់ស្អាត ពួកគេពិតជាអូសទាញយើងឲ្យបានស្អាតទៅជាមួយដែរ។
៤.ចាត់ទុកតារាណា ជា Idol៖ ទាល់តែយើងមានចិត្តចង់ស្អាតដូចនរណាម្នាក់ ទើបយើងមានចិត្តចង់ហាត់ប្រាណដើម្បីបានស្អាតដូចគេ។
៥.តាមដានការរីកចម្រើនបានមកពីការហាត់ប្រាណនេះ៖ ដើម្បីកុំឲ្យខ្ជិល យើងត្រូវសង្កេតមើលខ្លួនឯងថា ក្រោយដាក់គោលដៅរួចស្រកបានប៉ុន្មាន។ បើឃើញលទ្ធផលល្អយើងនឹងព្យាយាមបន្តទៀត៕
ចុចអាន៖វីដេអូហាត់យូហ្កា៧ក្បាច់ងាយៗ សម្រាប់អ្នកចង់ស្គមតែខ្ជិលហាត់ប្រាណ