ច្បាប់ថ្មី! ចំពោះអ្នកប្រើអំពើហិង្សាទៅលើសត្វចិញ្ចឹមនឹងមានទោសរហូតដល់ទៅ ៦ខែ
- 2021-04-30 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ថ្មី! ចំពោះអ្នកប្រើអំពើហិង្សាទៅលើសត្វចិញ្ចឹមនឹងមានទោសរហូតដល់ទៅ ៦ខែ
ថ្មីៗនេះប្រទេសអង់គ្លេសបានធ្វើការបង្កើតច្បាប់ដាក់ទោសចំពោះអ្នកដែលរំលោភបំពានសត្វចិញ្ចឹម ពួកគេនឹងអាចប្រឈមមុខនឹងការផ្តន្ទាទោសយូរដែលមានរយៈពេលរហូតដល់ទៅ ៦ ខែចំពោះឧក្រិដ្ឋកម្មរបស់ពួកគេនោះ។ ទោះជាយ៉ាងណាក៏ដោយកាលពីយប់មិញនេះ លោក Michael Gove រដ្ឋលេខាធិកាបរិស្ថានបានធ្វើការរឹតបន្តឹងច្បាប់កាន់តែខ្លាំងចំពោះអ្នកដែលប្រើអំពើហិង្សាទៅលើសត្វចិញ្ចឹម ពួកគេអាចនឹងជាប់ពន្ធនាគាររហូតដល់ទៅ ៥ឆ្នាំ ឯណោះ។ ប៉ុន្តែការផ្តន្ទាទោសជាអតិបរមាមានរយៈពេលតែ ៦ខែប៉ុណ្ណោះសម្រាប់ពេលថ្មីៗនេះ។
យោងតាមប្រសាសន៍របស់ លោក Michael Gove ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា “យើងជាប្រជាជាតិមួយដែលស្រឡាញ់សត្វ ដូច្នេះយើងត្រូវតែធានាថាអ្នកដែលប្រព្រឹត្តអំពើហិង្សាចំពោះសត្វត្រូវប្រឈមមុខនឹងច្បាប់យ៉ាងតឹងរ៉ឹង” ។ លោកបានធ្វើការរំពឹងទុកថា វានឹងផ្តល់នូវស្តង់ដារសុខុមាលភាពដល់សត្វចិញ្ចឹមទាំងអស់នៅថ្ងៃខាងមុខ។
ជារៀងរាល់ឆ្នាំមានមនុស្សជាង ១.១០០ នាក់ត្រូវបានរកឃើញថាមានទោសអំពីបទរំលោភបំពានសត្វ ប៉ុន្តែមានតែពីរទៅបីនាក់ប៉ុណ្ណោះដែលត្រូវបានផ្តន្ទាទោសជាអតិបរមារយៈពេល ៦ ខែនោះ។ តុលាការក៏នឹងអាចចេញនូវការផាកពិន័យដ៏ច្រើន ហើយប្រព័ន្ធច្បាប់ថ្មីនេះនឹងហាមឃាត់ជនល្មើសមិនឲ្យធ្វើជាម្ចាស់សត្វនោះបន្ដទៀតឡើយ។ ប្រទេសអូស្ត្រាលី កាណាដា និងអៀរឡង់បច្ចុប្បន្ននេះក៏មានអនុវត្តរចនាសម្ព័ន្ធទោសជាប់ពន្ធនាគារសម្រាប់អ្នកដែលប្រព្រឹត្តិអំពើហិង្សាទៅលើសត្វនេះផងដែរ។
ទៅថ្ងៃអនាគតអ្នកដែលប្រព្រឹត្តអំពើទាំងនេះនឹងទទួលបានការកាត់ទោសដែលឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្មរបស់ពួកគេទៅកាន់សត្វ ហើយសង្ឃឹមថាវានឹងអាចជួយក្នុងការទប់ស្កាត់ចំពោះការប្រើអំពើហិង្សាទៅលើសត្វតទៅទៀត ហើយព័ត៌មាននៃច្បាប់មួយនេះទទួលបានការគាំទ្រពីសាធារណជនយ៉ាងច្រើន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖