សិង្ហបុរី និងហុងកុងបើកជើងហោះហើរវិញក្នុងខែឧសភានេះដោយមិនធ្វើចត្តាឡីស័កឡើយ

  • 2021-04-27 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់ពីថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២១ ប្រទេសសិង្ហបុរី និងហុងកុងបានយល់ព្រមគ្នាចាប់ផ្តើមបើកការធ្វើដំណើរដោយសេរីដោយមិនចាំបាច់មានចត្តាឡីស័ករវាងទីក្រុងទាំងពីរនេះឡើយ។ ការធ្វើដំណើរហោះហើរនេះត្រូវបានគម្រោងចាប់បើកតាំងពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែវាត្រូវបានផ្អាកពន្យាពេលបន្ទាប់ពីមានការរីករាលដាលកាន់តែខ្លាំងនៃការឆ្លងជំងឺ កូវីដ-១៩ នៅក្នុងទីក្រុងហុងកុង។ ប្រទេសទាំងពីរបានសម្រេចបើកដំណើរការជើងហោះហើរនេះនៅខែក្រោយ ហើយវានឹងក្លាយជាការហោះហើរផ្លូវអាកាសដ៏សំខាន់ទី ២ នៅក្នុងតំបន់បន្ទាប់ពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដែលបានបើកដំណើរការកាលពីរសប្តាហ៍មុននោះ ហើយវាក៏ត្រូវបានគេរំពឹងថានឹងផ្តល់ការជំរុញដល់វិស័យទេសចរណ៍នៃទីក្រុងទាំងពីរផងដែរ។

ការហោះហើរនឹងចាប់ផ្តើមដោយមានការប្រុងប្រយ័ត្នជាមួយនឹងការហោះហើរតែមួយដងក្នុងមួយថ្ងៃទៅកាន់ទិសដៅនីមួយៗដែលផ្ទុកអ្នកដំណើរយ៉ាងច្រើនត្រឹម ២០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនោះ។ វាជាវិធីសាស្ត្រទប់ស្កាត់ល្អជាងប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ដែលបានចាប់ផ្តើមដំណើរការ ដោយមានជើងហោះហើររាប់រយជើងក្នុងមួយសប្តាហ៍។

អ្នកធ្វើដំណើរទាំងអស់ដែលចាកចេញពីហុងកុងត្រូវតែទទួលការចាក់វ៉ាក់សាំង ហើយអ្នកធ្វើដំណើរមកពីទីក្រុងទាំងពីរត្រូវតែធ្វើតេស្តជំងឺកូវីដក្នុងរយៈពេល ៣ ថ្ងៃមុនចេញដំណើរ និងធ្វើតេស្ដម្តងទៀតនៅពេលទៅដល់ទិសដៅ។ ការហោះហើរនេះនឹងត្រូវផ្អាកយ៉ាងហោចណាស់ពីរសប្តាហ៍បន្ដទៀតប្រសិនបើមានការកើនឡើងនៃអ្នកឆ្លងជំងឺកូវីដដោយប្រការណាមួយក្នុងរយៈពេល ៧ ថ្ងៃមុនការបើកនេះ។ អ្នកធ្វើដំណើរមកពីទីក្រុងទាំងពីរនឹងតម្រូវឲ្យទាញយកកម្មវិធីទំនាក់ទំនងតាមដានមុនពេលពួកគេចេញដំណើរផងដែរ។

ដំណើរការនេះមិនទទួលបានភាពរលូនទេសម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ពីព្រោះអ្នកធ្វើការនៅឯអាកាសយានដ្ឋានដែលត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញក៏ត្រូវបានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ទាំងពីរបើកដំណើរការជើងហោះហើរបន្តទៀតនោះ ពួកគេអាចប្រឈមទៅនឹងបញ្ហានៃជំងឺកូវីដម្ដងទៀត។ ការហោះហើរធ្វើដំណើរតាមអាកាសនឹងត្រូវធ្វើការពន្យាពេលពីរបីខែខាងមុខទៀតប្រសិនបើករណីជំងឺកូវីដនៅហុងកុងមិនបានថយចុះនោះ៕

ប្រភពរូបភាព៖ BBC, Pinterest

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម