វិធី ៤ យ៉ាងដើម្បីទទួលបានអារម្មណ៍ធូរស្បើយពីការនៅលីវក្នុងជំនាន់កូវីដ
- 2021-04-26 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី ៤ យ៉ាងដើម្បីទទួលបានអារម្មណ៍ធូរស្បើយពីការនៅលីវក្នុងជំនាន់កូវីដ
ពេលខ្លះការនៅលីវអាចមានអារម្មណ៍ថាមានសេរីភាព ហើយថែមទាំងផ្តល់សិទ្ធិអំណាចពេញលេញឲ្យអ្នកថែមទៀតផង។ អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើនៅពេលណាដែលអ្នកចង់ ដោយមិនចាំបាច់បារម្ភពីអ្វីដែលដៃគូរបស់អ្នកកំពុងគិត ឬហាមឃាត់អ្នក ប៉ុន្តែពេលខ្លះវាក៏បានធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកោ និងធុញថប់ពីជីវិតនៅលីវរបស់អ្នក។
បញ្ហា កូវីដ-១៩ បានធ្វើឲ្យភាពនៅលីវរបស់អ្នកកាន់តែមានសភាពធ្លាក់ចុះកាន់តែខ្លាំង ជាពិសេសគឺមួយរយៈចុងក្រោយនេះតែម្ដង។ បើទោះបីជាអ្នកចង់ចាប់ផ្ដើមស្នេហាថ្មីក៏វាពិបាកដែលសម្រាប់ពេលបច្ចុប្បន្ននេះ ពីព្រោះការជួបគ្នាត្រូវបានហាមឃាត់ដាច់ខាត ហើយអ្នកអាចនឹងប្រឈមមុខជាមួយគ្រោះថ្នាក់នៃការឆ្លងនៃជំងឺរាតត្បាតដ៏សាហាវនេះ ប្រសិនបើអ្នកធ្វើនោះ។
អ្នកប្រហែលជាមិនអាចទ្រាំបានតទៀតឡើយ ហេតុដូចច្នេះហើយអ្នកត្រូវតែអនុវត្តតាមវិធីទាំង ៤ នេះដើម្បីទទួលបានអារម្មណ៍ធូរស្បើយ និងភាពសប្បាយចិត្តពីភាពនៅលីវរបស់អ្នក៖
១. ធ្វើការផ្លាស់ប្តូរទស្សនៈរបស់អ្នក អារម្មណ៍នៃភាពឯកោ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាពរបស់មនុស្សម្នាក់ៗ ដូចច្នេះការយកឈ្នះអារម្មណ៍សោកសៅនៃភាពឯកោដែលអ្នកកំពុងតែមាន វាពិតជាសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកនិងការទទួលបានអារម្មណ៍ល្អៗមកវិញ។
២. ការផ្ដោតការយកចិត្តទុកដាក់លើគោលដៅរបស់ខ្លួន ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់នឹងភាពឯកោរបស់អ្នកនោះ ការស្វែងរកគោលដៅផ្សេងៗទៀតក្រៅពីរឿងស្នេហាដូចជាអាជីព ការងារ គ្រួសារ ឬមិត្តភក្ដិក៏អាចជួយឲ្យអ្នកមានអារម្មណ៍ជឿជាក់ ទំនុកចិត្ត និងផ្តល់ក្ដីស្រឡាញ់ចំពោះខ្លួនឯងបានកាន់តែច្រើនផងដែរ។
៣. គួរផ្តោតទៅលើអត្ថប្រយោជន៍នៃភាពនៅលីវ អ្នកមានពេលច្រើនដើម្បីស្គាល់អំពីចំណង់ចំណូលចិត្ត និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នកដែលអាចជួយអ្នកក្នុងការជ្រើសរើសការសិក្សា ការងារ មុខរបរជំនួញរកស៊ី និងការជ្រើសរើសដៃគូដ៏ល្អសម្រាប់ថ្ងៃអនាគតជាដើម។
៤. បញ្ឈប់ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ វាជាការសំខាន់ណាស់ដែលអ្នកត្រូវចៀសវាងការប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃ ពីព្រោះអ្នកមិនបានដឹងអំពីការពិតនៃជីវិតឬទំនាក់ទំនងពិតរបស់ពួកគេឡើយ តែអ្វីដែលអ្នកមើលឃើញខាងក្រៅ ឬនៅក្នុងបណ្តាញសង្គមគឺខុសគ្នាស្រលះនៅក្នុងជីវិតពិត។
ប្រសិនបើអ្នកមានអារម្មណ៍មិនសប្បាយចិត្តចំពោះការនៅលីវនោះ អ្នកគួរតែអនុវត្តតាមវិធីទាំងបួនខាងលើនេះ ហើយត្រូវចាំថាជីវិតពិតមិនមែនជាការរត់ប្រណាំង ឬប្រកួតប្រជែងឡើយ តែអ្វីដែលសំខាន់នោះគឺការយកចិត្តទុកដាក់ និងផ្ដល់ក្ដីស្រឡាញ់ចំពោះខ្លួនឯងឲ្យបានច្រើន។ ការររៀនរស់នៅដោយភាពសប្បាយចិត្តទៅនឹងជីវិតនៅលីវដោយមិនចាំបាច់មាននរណាម្នាក់នោះ វានឹងធ្វើឲ្យអ្នកទទួលបានភាពរឹងមាំខ្លាំងនៅក្នុងជីវិត៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖