បញ្ហាទាំង ៨ ដែលតែងតែកើតឡើងចំពោះទំនាក់ទំនងស្នេហានៅក្នុងសម័យកាលថ្មីៗនេះ

  • 2021-04-23 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រប្រហែលជាដឹងយ៉ាងច្បាស់ណាស់អំពីបញ្ហាដែលបណ្ដាលមកពីជំងឺរាតត្បាត កូវីដ-១៩ នេះ។ ប៉ុន្ដែពួកគេប្រហែលជាមិនបានដឹងឡើយថាវិបត្ដិ ការប្រឈមមុខ ផលប៉ះពាល់ចំពោះទំនាក់ទំនងស្នេហាដែលបណ្ដាលមកពីជំងឺនេះមានសភាពធ្ងន់ធ្ងរយ៉ាងណាឡើយ។ វាកំពុងដើរតួយ៉ាងសំខាន់ក្នុងការដាក់សម្ពាធទៅលើមនុស្សនៅគ្រប់ស្ថានភាព គ្រប់រូបភាពនឹងគ្រប់កាលៈទេសៈ ជាពិសេសនោះគឺបញ្ហាជីវិត សង្គមរស់នៅ និងទំនាក់ទំនងក្រុមគ្រួសារ មិត្ដភាព ដៃគូស្នេហា។

វាបានជះឥទ្ធិពលដល់ទំនាក់ទំនងស្នេហារបស់មនុស្សនាពេលបច្ចុប្បន្ននេះយ៉ាងខ្លាំង ហើយបញ្ហានោះបាននឹងកំពុងកើតឡើងស្រដៀងៗគ្នាសឹងតែគ្រប់ដៃគូទាំងអស់៖

១. អ្នកកំពុងធ្វើការតស៊ូកាន់តែខ្លាំងឡើងជាមួយនឹងបញ្ហាទំនាក់ទំនង

២. អ្នកមានការឈ្លោះទាស់ទែងញឹកញាប់ជាងរាល់ដង

៣. អ្នកធ្វើការផ្អាកទៅលើផែនការអនាគត

៤. អ្នកធ្វើការត្អូញត្អែរអំពីបញ្ហាជារៀងរាល់ថ្ងៃទៅកាន់ដៃគូ

៥. អ្នកតែងតែធ្វើការគិតទៅលើការរស់នៅតែម្នាក់ឯងជាញឹកញាប់

៦. អ្នកចាប់ផ្ដើមគិតអំពីអតីតសង្សាររបស់អ្នកជាប្រចាំ

៧. អ្នកមានអារម្មណ៍ថារំខាន់ចិត្តពេលមនុស្សសួរនាំ ឬនិយាយអំពីរឿងទំនាក់ទំនងស្នេហា

៨. អ្នកតែងតែធ្វើការគិតទៅលើការចែកផ្លូវគ្នា តែអ្នកជ្រើសរើសរង់ចាំសិន

ម្នាក់ៗឥឡូវនេះកំពុងតែស្ត្រេសខ្លាំងណាស់ ទាំងបញ្ហាប្រឈមមុខនៅក្នុងទំនាក់ទំនង និងបញ្ហានៃការរស់នៅដោយគ្មានអ្វីៗ ការងារ លុយកាក់ជាដើម។ ប៉ុន្តែវាមិនមែនជាបញ្ហាដែលកំពុងតែកើតឡើយតែលើអ្នកនោះទេ មនុស្សមួយចំនួនធំគឺមានបញ្ហាស្រដៀងគ្នាដែលអ្នកកំពុងតែមាន។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅក្នុងទំនាក់ទំនងរបស់អ្នកនោះ កុំគិតថាវាជាពេលមិនល្អ វាមកពីបញ្ហាកូវីដ អ្នកគួរតែផ្ដោតទៅលើធាតុពិតនៃទំនាក់ទំនងនោះ និងធ្វើការរកជំនួយប្រសិនបើចាំបាច់៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den