អត្ថប្រយោជន៍ ៥ យ៉ាងពីការប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំ

  • 2021-04-26 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែករបស់អ្នកគឺជាសរីរាង្គ និងជាផ្នែកដ៏ធំបំផុតមួយរបស់អ្នកដែលវាមានមុខងារសំខាន់ៗជាច្រើនដូចជា ការពាររាងកាយរបស់អ្នកប្រឆាំងនឹងមេរោគនានាក៏ដូចជាជួយគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកឲ្យបានល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះវាក៏មានតួនាទីក្នុងការការពារស្បែករបស់អ្នកពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យ។ ហេតុដូចច្នេះហើយបានជាអ្នកគួរតែធ្វើការការពារស្បែកឲ្យបានត្រឹមត្រូវទាំងពេលនៅក្នុងផ្ទះ និងពេលចេញក្រៅទៅណាមកណា។ អ្នកគួរតែមានក្រែមការពារកម្ដៅថ្ងៃមួយដបតូចដាក់តាមខ្លួនជានិច្ច ឬក៏លាបវាមុនពេលដែលអ្នកចេញក្រៅ ពីព្រោះវាមិនត្រឹមតែជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលបណ្ដាលមកពីកាំរស្មីយូវីប៉ុណ្ណោះទេ តែវាក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។

ហើយខាងក្រោមនេះគឹជាអត្ថប្រយោជន៍ទាំង ៥ យ៉ាងដែលអ្នកគួរប្រើក្រែមការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ៖

១. កាត់បន្ថយនៃការវិវដ្ដទៅរកភាពចាស់នៃស្បែកនឹងសម្រស់ ការចេញទៅក្រៅនៅក្រោមពន្លឺព្រះអាទិត្យដោយគ្មានការការពារនោះអាចធ្វើឲ្យស្បែកខូចខាតដល់ជាលិកានៃស្បែករបស់អ្នកដែលជាហេតុធ្វើឲ្យស្បែកអ្នកងាយនឹងមានភាពជ្រាវជ្រួញយ៉ាងលឿន។

២. ជួយលុបបំបាត់ស្នាមក្រហមឬខ្មៅនៅលើរាង្គកាយ នៅពេលដែលអ្នកមានស្នាមទាំងនេះនៅលើដងខ្លួន អ្នកនឹងគិតទៅលើបញ្ហាជំងឺថ្លើម តែតាមពិតវាជាសញ្ញានៃជំងឺមហារីកស្បែកដែលបណ្ដាលមកពីការខូចខាតដោយកាំរស្មីយូវីទេ។

៣. ការពារស្បែកពីការរលាក់ដោយសារកាំរស្មីព្រអាទិត្យ ការប៉ះពាល់នឹងទទួលយកពន្លឺព្រះអាទិត្យច្រើនពេកដោយគ្មានការការពារនោះក៏អាចបណ្តាលឲ្យស្បែករលាកឈឺចាប់បានផងដែរ។

៤. កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកស្បែក វិធីល្អបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកនោះគឺត្រូវលាបក្រែមការពារកម្ដៅថ្ងៃ ជាពិសេសនៅពេលដែលអ្នកនៅក្រោមពន្លឺព្រះអាទិត្យច្រើនជាង ២ ម៉ោងឡើងទៅ។

៥. និងការពារប្រព័ន្ធសរសៃឈាមរបស់អ្នកឲ្យបានល្អ កាំរស្មីយូវីក៏អាចធ្វើឲ្យប្រព័ន្ធសរសៃឈាមរបស់ស្បែកខូចខាតបានដែរ ហើយវាជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកស្គម។

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីហានិភ័យរបស់អ្នកក្នុងការវិវដ្ដទៅរកជំងឺមហារីកស្បែក ឬមានបញ្ហាស្បែកផ្សេងៗទៀតនោះ អ្នកត្រូវរកជំនួយនឹងវិធីការពារស្បែករបស់អ្នកឲ្យបានដិតដល់។ គ្រូពេទ្យឯកទេសខាងជំងឺសើស្បែកបានធ្វើការណែនាំឲ្យប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំដើម្បីការពារពីបញ្ហាស្បែកទាំងនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម