វិធីការពារស្នាមកន្ទួលក្រហមក្រោយការបករោម
- 2021-04-22 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីការពារស្នាមកន្ទួលក្រហមក្រោយការបករោម
ការបករោមចេញពីដងខ្លួន មិនថានៅកន្លែងណាក៏ដោយវាពិតជាអាចធ្វើឲ្យស្បែកមានបញ្ហា ប្រសិនបើអ្នកមិនដឹងពីរបៀបការពារឲ្យបានត្រឹមត្រូវនោះ។ វាមិនត្រឹមតែមានបញ្ហាស្បែកប៉ុណ្ណោះទេ វាក៏អាចបណ្ដាលឲ្យមានស្នាមកន្លួលក្រហមផងដែរ ជាពិសេសប្រសិនបើប្រភេទរោមនោះមានសរសៃធំៗនឹងក្រាស។ ដូចច្នេះហើយមុននឹងសម្រេចចិត្តធ្វើការបករោមចេញពីកន្លែងណាមួយនៃរាងកាយនោះ អ្នកគួរស្វែងយល់ពីវិធីការពារផង។
ទាំងនេះជាវិធីល្អៗដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយ ឬចៀសវាងការរលាក និងកានបន្សល់ទុកនូវស្នាកកន្ទួលក្រហមឬបញ្ហាស្បែកនានាបាន៖
១. ការលាងសម្អាតបរិវេណដែលអ្នកចង់បករោមនោះ មុនពេលធ្វើការបករោមចេញអ្នកគួរតែងូតទឹកក្ដៅអន់ៗលាងសម្អាតកោសិកាស្បែកចាស់ៗ និងកខ្វក់ចោលចេញជាមុនសិន ហើយជូតឲ្យស្ងួតល្អដើម្បីភាពងាយស្រួលក្នុងការបករោម និងមិនមានបញ្ហាកន្ទួលក្រហម។
២. ការបកម្ដងបន្ដិច និងថ្នមៗ ប្រសិនបើអ្នកមិនមានជំនាញ ឬក៏ធ្វើវាដោយខ្លួនឯងនោះវាពិបាកណាស់ក្នុងការមកម្ដងឲ្យច្រើន អ្នកគួរព្យាយាមបកបន្ដិចម្ដងៗល្អជាង។
៣. លាបផលិតផលការពារពីការរលាក មិនថាដោយសារការកោរោម ឬក៏ការបករោមឡើយ វាជាវិធីដ៏ល្អបំផុតក្នុងការការពារពីបញ្ហាស្បែកទាំងនោះ។
ប្រសិនបើអ្នកនៅតែមានបញ្ហាទៀតនោះ ប្រហែលជាការបករោមមិនមែនជាជម្រើសដ៏ល្អសម្រាប់ប្រភេទស្បែករបស់អ្នកឡើយ។ មានវិធីនឹងផលិតផលច្រើនណាស់ក្នុងការដករោមចេញពីកន្លែងដែលអ្នកចង់បានយ៉ាងងាយស្រួល។ ប៉ុន្តែបើអ្នកមិនមានបញ្ហាស្បែកទេ វិធីទាំងបីខាងលើនេះអាចជួយការពារអ្នកបាន និងធ្វើឲ្យស្បែករបស់អ្នកនៅតែរលោងស្រស់ស្អាត៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖