តើ Rihanna ពិតជាមានបងប្អូនភ្លោះមែនឬ?

  • 2021-04-25 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីម្នាក់មើលទៅដូចជា Rihanna ខ្លាំងណាស់សូម្បីតែ Rihanna ខ្លួនឯងផ្ទាល់ក៏សឹងតែមិនជឿដែលនៅពេលបានឃើញរានីម្នាក់នោះ ហើយបន្ទាប់មកនាងក៏បានធ្វើការឆ្លើយតបទៅកាន់ស្ត្រីនោះផងដែរ។ Priscila Beatrice ជាម្ចាស់គណនី TikTok បានធ្វើការបង្ហោះវីដេអូឃ្លីបបង្ហាញពីរូបសម្រស់ខ្លួនឯងបន្ទាប់ពីនាងបានធ្វើម៉ូដសក់ តុបតែងខ្លួន ស្លៀកសំលៀកបំពាក់ដូចតារាចំរៀង និងបានសរសេរចំណងជើងនៅលើឃ្លីបនោះថា “បងប្អូនភ្លោះរបស់ Rihanna”

អ្នកប្រើប្រាស់ TikTok ជាច្រើនក៏បានយល់ស្រប និងបានគាំទ្រភ្លាមៗដែលនៅពេលដែលបានឃើញវីដេអូឃ្លីបនោះរួមជាមួយនឹងសំណួរសួរថា “តើអ្នកប្រាកដទេថាអ្នកមិនមែនជាកូនភ្លោះនោះ”? អ្នកខ្លះទៀតក៏បាននិយាយថា “អ្នកមើលទៅដូចជា Rihanna ឬអ្នកពិតជាដូចនាងមែនទេ” ហើយនឹងមាន comment ជាច្រើនខុសគ្នាៗរាប់មិនអស់ទៀត។

(Priscila Beatrice)

មិនយូរប៉ុន្មានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ The Shade Room ក៏បានចែករំលែកវីដេអូឃ្លីបនោះផងដែរ គឺនៅពេលដែល Rihanna ខ្លួននាងផ្ទាល់បានបង្កើតឃ្លីបបង្ហោះនៅក្នុងគណនីរបស់ខ្លួនរួមជាមួយនឹងការសរសេរចំណងជើងថា **“ឯណាទៅអាល់ប៊ុមបងប្អូនស្រី #R9”** នោះ?

វីដេអូឃ្លីបមួយនេះត្រូវបានទទួកការគាំទ្រនឹងចែករំលែកយ៉ាងឆាប់រហ័សជាច្រើនដោយអ្នកប្រើប្រាស់បណ្តាញសង្គម។ Priscila Beatrice មានការភ្ញាក់ផ្អើលនឹងសប្បាយចិត្តយ៉ាងខ្លាំងរហូតដល់នាងបានធ្វើការសរសេរបន្ថែមនៅក្នុងគណនី Instagram របស់នាងថា “ខ្ញុំនៅតែមិនជឿទេ” ខ្ញុំពិតជារំភើប និងសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាន វាពិតជារឿងដ៏អស្ចារ្យមួយសម្រាប់នាងខ្ញុំ៕

ប្រភពរូបភាព៖ Priscila Beatrice

ចុចអានបន្ត៖

ប្រភព៖ LadBible ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម