អំពីមូលហេតុដែលព្រះមហាក្សត្រីនៃចក្រភពអស់គ្លេសធ្វើខួបកំណើតពីរដងក្នុងមួយឆ្នាំ
- 2021-04-23 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំពីមូលហេតុដែលព្រះមហាក្សត្រីនៃចក្រភពអស់គ្លេសធ្វើខួបកំណើតពីរដងក្នុងមួយឆ្នាំ
ព្រះមហាក្សត្រីនៃចក្រភពអង់គ្លេសបានប្រារព្ធពិធីខួបកំណើតគម្រប់ ៩៥ ព្រះវស្សានៅថ្ងៃទី ២១ មេសាឆ្នាំ២០២១ ហើយវាបានក្លាយជាថ្ងៃខួបកំណើតដំបូងគេបង្អស់ដែលព្រះនាងប្រារព្ធធ្វើវាឡើងជាស្ត្រីមេម៉ាយដោយគ្មានវត្តមានរបស់ព្រះស្វាមីព្រះអង្គម្ចាស់ ហ្វីលីព ដែលទើបតែសោយព្រះទីវង្គតកាលពីពេលថ្មីៗនេះ។ ជារៀងរាល់ឆ្នាំប្រជាជាតិមានការងឿងឆ្ងល់ថាហេតុអ្វីបានជាព្រះមហាក្សត្រីមានថ្ងៃខួបកំណើតពីរដងក្នុងមួយឆ្នាំ ហើយតើមួយណាជាខួបកំណើតពិតប្រាកដរបស់ព្រះនាង។ តើខួបកំណើតពិតប្រាកដរបស់ព្រះមហាក្សត្រីនៅពេលណា?
ថ្ងៃកំណើតពិតប្រាកដរបស់ព្រះនាងគឺថ្ងៃនេះ ២១ មេសានេះ។ ព្រះនាងបានកើតនៅថ្ងៃទី ២១ ខែមេសាឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៍នឹងជាកូនដំបូងគេរបស់រាជវង្សស្ដេច Duke។ ព្រះនាងបានជួបព្រះអង្គម្ចាស់ហ្វីលីពដំបូងនៅអាយុ ៨ ឆ្នាំ។ ពួកគេកំពុងចូលរួមពិធីមង្គលការរបស់ព្រះនាង ម៉ារីណា នៃប្រទេសក្រិក និងនៅប្រទេសដាណឺម៉ាក។ ព្រះនាង អេលីសាបិត បានភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់ហ្វីលីពនៅខែ កក្កដាឆ្នាំ ១៩៤៧ ក្នុងព្រះជន្ម ២១ ព្រះវស្សា។
តើព្រះមហាក្សត្រីប្រារព្ធពិធីខួបកំណើតរបស់ព្រះនាងយ៉ាងដូចម្តេច? យោងតាមគេហទំព័រផ្លូវការរបស់រាជវង្សព្រះនាងតែងតែប្រារព្ធពិធីខួបកំណើតពិតប្រាកដរបស់ព្រះនាងជាលក្ខណៈឯកជននៅថ្ងៃទី ២១ ខែមេសានេះ។ ជាធម្មតាវានឹងមានការបាញ់កាំភ្លើងនៅពាសពេញទីក្រុងឡុងដ៍នៅពេលថ្ងៃត្រង់ដើម្បីជាការអបអរសាទរពិធី។
ហេតុអ្វីបានជាព្រះមហាក្សត្រីប្រារព្ធខួបកំណើតលើកទីពីរ? ព្រះនាងក៏ប្រារព្ធពិធីខួបកំណើតលើកទីពីរនៅថ្ងៃសៅរ៍ទី ២ ក្នុងខែមិថុនា។ មនុស្សជាច្រើនគិតថាដោយសារតែនាងជាព្រះមហាក្សត្រី ហេតុដូច្នេះហើយព្រះនាងអាចមានថ្ងៃកំណើតច្រើនដងតាមដែលព្រះនាងចង់បាន តែរឿងពិតនោះដោយសារតែព្រះនាងបានកើតក្នុងអំឡុងរដូវរងារ ព្រះបិតារបស់ព្រះនាងក៏បានធ្វើការប្រារព្ធពិធីខួបកំណើតរបស់នាងម្តងទៀតនៅខែរដូវក្តៅដែលជាមូលហេតុព្រះនាងមានថ្ងៃខួបកំណើតពីរដងក្នុងមួយឆ្នាំ។
នៅឆ្នាំនេះចក្រភពអង់គ្លេសនឹងមានអាកាសធាតុក្ដៅខ្លាំង ដូច្នេះសង្ឃឹមថាព្រះមហាក្សត្រីនឹងអាចធ្វើពិធីដង្ហែរខួបកំណើតរបស់ព្រះនាងនៅខែមិថុនានេះជាមួយនឹងកងទាហាននៃពណ៌ (Trooping the Color) ដែលតំណាងឲ្យការប្រារព្ធធ្វើពិធីខួបកំណើតជាផ្លូវការរបស់ស្ដេចនៃចក្រភពអង់គ្លេសអស់រយៈពេលជាង ២៦០ ឆ្នាំមកហើយ។ នៅក្នុងក្បួនដង្ហែរនឹងចាប់ផ្តើមនៅខាងក្រៅវិមាន ហើយសមាជិកនៃគ្រួសាររាជវង្សនឹងជិះសេះ និងនៅលើរទេះសេះដែលជាផ្នែកមួយនៃការដង្ហែក្បួន។ ម្ចាស់ក្សត្រីធ្លាប់ជិះសេះរហូតដល់ពីរបីឆ្នាំចុងក្រោយ ប៉ុន្ដែឥឡូវនេះព្រះនាងជិះរថយន្តជំនួសវិញដោយសារវ័យកាន់តែចាស់របស់ព្រះនាង។
ជាធម្មតាសាធារណៈជនអាចទិញសំបុត្រដើម្បីទៅមើលបាន តែជាអកុសលដោយសារតែបញ្ហាជំងឺ កូវីដ-១៩ ក្បួនដង្ហែពណ៌នេះនឹងមិនត្រូវបានធ្វើឡើងទេសម្រាប់ឆ្នាំនេះ៕
ប្រភពរូបភាព៖ Ladbible
ចុចអានបន្ត៖