មូលហេតុចម្បង និងដំណោះស្រាយបើសិនជាអ្នកផោមជាញឹកញាប់នឹងមានខ្លិនមិនល្អ
- 2021-04-23 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុចម្បង និងដំណោះស្រាយបើសិនជាអ្នកផោមជាញឹកញាប់នឹងមានខ្លិនមិនល្អ
ការផោមគឺជាដំណើរការជីវសាស្ត្រដែលជួយបញ្ចេញឧស្ម័នពីការរំលាយអាហារ ដែលពេលខ្លះត្រូវបានគេហៅថាខ្យល់ដែលឆ្លងកាត់នៅក្នុងសរីរាង្គកាយរបស់មនុស្ស។ បញ្ហាផោមគឺជារឿងមួយដែលមនុស្សម្នាក់ៗធ្វើការចៀសវាងខ្លាំងណាស់ មិនថាវាកើតឡើងដោយភាពស្ងាត់ស្ងៀម ឬលឺខ្លាំងនោះទេ ហើយជាពិសេសនោះប្រសិនបើវាមានខ្លិនមិនល្អ។ ការផោមមានក្លិនមិនល្អមិនមែនជារឿងចម្លែកទេ វាត្រូវបានគេចាត់ទុកថាជារឿងធម្មតាទៅហើយ វាកើតឡើងដោយសាររបបអាហារប្រចាំថ្ងៃ ឬថ្នាំមួយចំនួនដែលអាចបណ្តាលឲ្យមានក្លិនមិនល្អ តែក្នុងករណីខ្លះវាជាសញ្ញានៃបញ្ហាសុខភាពរបស់អ្នក។
មូលហេតុចម្បងៗនោះមានដូចជា៖
១. ការញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ ដូចជាផ្កាខាត់ណាបៃតង ស្ពៃតឿ ស្ពៃក្ដោប និងដំឡូងជាដើម
២. បណ្ដាលមកពីប្រភេទថ្នាំដែលអ្នកទទួលទានក្នុងការព្យាបាលបញ្ហាសុខភាពឬសម្រស់
៣. ការទល់លាមក ការបន្ទោបង់មិនទៀងទាត់ក៏ជាមូលហេតុដែលបណ្ដាលឲ្យមានបញ្ហានេះដែរ
៤. ប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនបានល្អ
៥. និងអាចបណ្ដាលមកពីបញ្ហាជំងឺមហារីកពោះវៀនធំ
ការការពារ និងកម្ចាត់ពីបញ្ហានៃការផោមជាញឹកញាប់ដែលមានក្លិនមិនល្អ៖
ក្នុងករណីដែលវាកើតឡើងជាញឹកញាប់ហួសកំរិតនោះ និងមានរោគសញ្ញាមួយចំនួនដូចជា៖ រមួលក្រពើ ឬឈឺពោះហើមពោះធ្ងន់ធ្ងរ ក្អួតចង្អោរ រាគមានឈាម ស្រកទម្ងន់ គ្រុនក្ដៅ ឈឺសាច់ដុំ ឬសុខភាពចុះខ្សោយ អ្នកគួរតែទៅជួបគ្រូពេទ្យ។ ធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើអ្នកកត់សំគាល់ឃើញថាវាមិនមានភាពខុសប្លែកគ្នាបន្ទាប់ពីការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារជាច្រើនសប្តាហ៍ហើយនោះ ដើម្បីធ្វើការពិគ្រោះ ធ្វើតេស្តរករោគសញ្ញារបស់អ្នកថាតើវាបណ្តាលមកពីស្ថានភាពសុខភាពអ្វី៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖