តោះ! មកមើលម៉ូដរ៉ូបស្អាតៗសម្រាប់ខែក្ដៅនេះ
- 2021-04-19 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកមើលម៉ូដរ៉ូបស្អាតៗសម្រាប់ខែក្ដៅនេះ
ថ្វីត្បិតតែប៉ុនា្មនសប្តាហ៍នេះមានការបិទទីក្រុងមួយចំនួននៅក្នុងប្រទេស ជាពិសេសគឺសប្ដាហ៍ចុងក្រោយនេះគឺមានការបិទមិនឲ្យចេញពីផ្ទះតែម្ដង។ ការនៅតែក្នុងផ្ទះ មិនអាចទៅណាមកណាបាន សូម្បីតែការទៅទិញរបស់របរ ម្ហូបអាហារមានការពិបាកខ្លាំង ហើយការធ្វើការងារគឺតម្រូវឲ្យធ្វើពីផ្ទះ ដូចច្នេះអ្នកប្រហែលជាមិនសូវសប្បាយចិត្តនោះទេ។ តែកុំទៅពិបាកចិត្តអី ខណៈពេលនៅតែក្នុងផ្ទះអ្នកគួរព្យាយាមការយកចិត្តទុកដាក់ចំពោះការថែទាំសុខភាព និងរូបសម្រស់ឲ្យបានល្អ។
មកក្រឡេកមើលម៉ូដរ៉ូបស្អាតៗ ស្ទាយថ្មីៗសម្រាប់ខែក្ដៅនេះដែលធ្វើឲ្យអ្នកមានផាសុខភាពនៅពេលស្លៀកពាក់ពួកវា និងមើលទៅស្រស់ស្អាត ទាន់សម័យសុភាពរាបសាគួរឲ្យស្រឡាញ់។ ខាងក្រោមនេះគឺជាម៉ូដរ៉ូបមួយចំនួនដែលអ្នកគួរមាន ទាំងភាពងាយស្រួសពេលអាកាសធាតុក្ដៅ ទាំងស្ទាយស្អាតថែមទៀតផង ទុកស្លៀកពាក់នៅពេលដែលទីក្រុងបើកមកវិញ៖
សង្ឃឹមថាបន្ទាប់ពីសប្ដាហ៍ក្រោយនេះទីក្រុងនឹងបើកមកវិញ ដែលអាចឲ្យអ្នកទៅធ្វើការងារ និងអាចទៅណាមកណាវិញបាន ទាំងការប្រកបរបររកស៊ីក៏ដូចជាការងារជាចាំបាច់សម្រាប់មនុស្សម្នាក់ៗ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖