Youn Yuh Jung បានសម្រេចចិត្តធ្វើដំណើរទៅចូលរួមកម្មវិធីប្រគល់ពានរង្វាន់លើកទី ៩៣

  • 2021-04-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅថ្ងៃទី ១៤ ខែមេសា ប្រភពព័ត៌មានបានបញ្ជាក់ថា លោកស្រី Youn Yuh Jung បានទទួលការអញ្ជើញជាផ្លូវការពីបណ្ឌិត្យសភាក្នុងនាមជាតារាសម្តែងឆ្នើមដែលទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីប្រជាជនអង់គ្លេស។ លោកស្រី Youn Yuh Jung នឹងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់បណ្ឌិត្យសភា (Academy Awards) លើកទី ៩៣ ហើយលោកស្រីក៏បានធ្វើដំណើរទៅកាន់ ទីក្រុងឡូសអាន់ជ័រលេស (Los Angeles) រួចហើយកាលពីម្សិលមិញនេះ ដើម្បីចូលរួមក្នុងពិធីប្រគល់ពានរង្វាន់បណ្ឌិត្យសភាលើកទី ៩៣ នៅក្នុងប្រទេសសហរដ្ឋអាមេរិក។

ប្រភពព័ត៌មានបានបន្ថែមទៀតថា លោកស្រីបានចាកចេញដោយភាពស្ងៀមស្ងាត់ ដើម្បីការកាត់បន្ថយនៃគ្រោះថ្នាក់ពីជំងឺរាតត្បាត កូវីដ-១៩។ លោកស្រីបានធ្វើការពិចារណាយ៉ាងយូរទម្រាំគាត់សម្រេចចិត្តធ្វើដំណើរទៅចូលរួមពិធីទទួលពានរង្វាន់បណ្ឌិត្យសភានេះ។ អ្នករៀបចំកម្មវិធីបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នាដែលបានសម្រេចចិត្តមកចូលរួមការទទួលយកពានរង្វាន់នេះ។

តួឯកនៃខ្សែភាពយន្ត Minari ថ្មីៗនេះបានបង្កើតជាប្រវត្តិសាស្ត្រក្នុងពានរង្វាន់អូស្ការនៅពេលដែលខ្សែភាពយន្តនេះទទួលបានការតែងតាំងចំនួន ៦ រួមមាន៖ ជាខ្សែភាពយន្តដែលមានរូបភាពល្អបំផុត សម្រាប់តារាសម្តែងឆ្នើមរបស់លោក Steven Yeun សម្រាប់តារាសម្តែងដែលទទួលបានការគាំទ្របំផុតលោកស្រី Youn Yuh Jung សម្រាប់អ្នកដឹកនាំរឿងដ៏ល្អបំផុតរបស់លោក Lee Isaac Chung សម្រាប់រឿងល្អបំផុត និងជាភាពយន្តដើមដែលទទួលបានពិន្ទុបោះឆ្នោតល្អបំផុត។

លោក Steven Yeun គឺជាតារាសម្ដែងសញ្ញាតិអាមេរិកដែលមានដើមកំណើតនៅអាស៊ីដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ជាតារាសម្តែងឆ្នើមពីពានបណ្ឌិត្យសភាលើកទី ៩៣ ខណៈពេលដែល លោកស្រី Youn Yuh Jung គឺជាជនជាតិកូរ៉េដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ជាតារាសម្តែងនៅឯអូស្ការ (Oscars) ជាតួឯកស្រីដែលមានការគាំទ្រល្អបំផុតនៅក្នុងរឿង Minari

ខ្សែភាពយន្តខ្នាតតូចនេះដឹកនាំដោយ លោក Lee Isaac Chung ដោយផ្អែកទៅលើបទពិសោធន៍ជីវិតពិតរបស់អ្នកដឹកនាំរឿងខ្សែភាពយន្តនេះនិយាយអំពីគ្រួសារជនអន្តោប្រវេសន៍កូរ៉េខាងត្បូងដែលព្យាយាមចាប់ផ្តើមជីវិតថ្មីនៅប្រទេសអាមេរិកក្នុងទសវត្សឆ្នាំ ១៩៨០។ ឆ្នាំនេះ លោកស្រី Youn Yuh Jung គឺជាជនជាតិកូរ៉េដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់តារាសម្តែងឆ្នើមក្នុងកម្មវិធីប្រគល់ពានរង្វាន់ខ្សែភាពយន្ត (ពានរង្វាន់បណ្ឌិត្យសភាភាពយន្ត និងទូរទស្សន៍របស់ចក្រភពអង់គ្លេស - BAFTA)

ពានរង្វាន់បណ្ឌិត្យសភាលើកទី ៩៣ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ខែមេសានៅទីក្រុងឡូសអាន់ជ័រលេសនៃសហរដ្ឋអាមេរិក ហើយ លោកនាយក Bong Joon Ho នឹងត្រូវបានប្រកាសធ្វើបទបង្ហាញនៅក្នុងកម្មវិធីនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ Soompi ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម