Youn Yuh Jung ជាតារាសម្តែងកូរ៉េទី ១ ដែលបានឈ្នះពានរង្វាន់កិត្តិយសពីចក្រភពអង់គ្លេស

  • 2021-04-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅថ្ងៃទី ១១ ខែមេសា ម៉ោងក្នុងស្រុកកម្មវិធីប្រគល់ពានរង្វាន់ខ្សែភាពយន្តរបស់ចក្រភពអង់គ្លេសប្រចាំឆ្នាំបានធ្វើឡើងនៅទីក្រុងឡុងជាកន្លែងដែលកម្មវិធីនេះត្រូវបានចាក់ផ្សាយពីសាល អាល់ប៊ឺ។ លោកស្រី Youn Yuh Jung បានបង្កើតជាប្រវត្តិសាស្ត្រក្នុងកម្មវិធីប្រគល់ពានរង្វាន់ បណ្ឌិត្យសភាភាពយន្តនឹងសិល្បៈទូរទស្សន៍នៃចក្រភពអង់គ្លេស (British Academy of Film and Television Arts - BAFTA) នៅក្នុងឆ្នាំនេះ។

តារាសម្តែងជើងចាស់លោកស្រី Youn Yuh Jung បានឈ្នះពានរង្វាន់ BAFTA សម្រាប់ជាតារាសម្តែងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានការគាំទ្រល្អបំផុតនៅក្នុងរឿង “Minari” វាធ្វើឲ្យគាត់បានក្លាយជាតារាកូរ៉េដំបូងគេបង្អស់ដែលទទួលបានពានរង្វាន់ជាតារាសម្ដែងឆ្នើមក្នុងពិធីប្រគល់ពានរង្វាន់ចក្រភពអង់គ្លេស។

តារាសម្តែងវ័យ ៧៣ ឆ្នាំនេះដែលមានភាពល្បីល្បាញដល់អន្តរជាតិ ដោយសារតែការធ្វើសុន្ទរកថាបែបកំប្លែងរបស់គាត់ចំពោះការទទួលពានរង្វាន់នោះ។ បន្ទាប់ពីការបង្ហាញពីអារម្មណ៍សោកស្ដាយ និងការចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់ព្រះអង្គម្ចាស់ Philip មកលោកស្រី Youn Yuh Jung បាននិយាយបែបកំប្លុកកំប្លែងថាពានរង្វាន់នេះគឺមានអត្ថន័យជាងអ្វីទៅទៀត ពីព្រោះវាត្រូវបានផ្តល់ឲ្យដោយការបោះឆ្នោតគាំទ្រពីប្រជាជនអង់គ្លេសដែលត្រូវបានគេស្គាល់ថាជាមនុស្ស “ដែលវាយឫក”។

នៅពេលដែលលោកស្រីត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់ គាត់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមុនពេលដែលគាត់ទទួលស្គាល់ថា គាត់ពិតជាបានឈ្នះពានរង្វាន់ពិតមែន។ ជាដំបូងកាត់បានចាប់ផ្តើមនិយាយថា “ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ ខ្ញុំមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់នេះ” បន្ទាប់មកកាត់ក៏ធ្វើការចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការស្លាប់របស់ព្រះអង្គម្ចាស់។ សូមអរគុណច្រើនចំពោះពានរង្វាន់នេះ។

លោកស្រីបានបន្តទៀតថា “រាល់ពានរង្វាន់ទាំងអស់គឺមានអត្ថន័យ តែរង្វាន់នេះពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ” ពីព្រោះវាមានន័យថាខ្ញុំត្រូវបានទទួលស្គាល់ដោយប្រជាជនអង់គ្លេសដែលបានបោះឆ្នោតឲ្យនាងខ្ញុំឈ្នះ ខ្ញុំពិតជាសប្បាយរីករាយណាស់។ សូមអរគុណចំពោះម្ចាស់ឆ្នោតទាំងអស់ដែលបានបោះឲ្យនាងខ្ញុំ និងសូមអរគុណយ៉ាងខ្លាំងចំពោះកម្មវិធីពានរង្វាន់ បណ្ឌិត្យសភាភាពយន្តនឹងសិល្បៈទូរទស្សន៍នៃចក្រភពអង់គ្លេស BAFTA

ប្រភពរូបភាព៖ Pinterest, Soompi

ចុចអានបន្ត៖

ប្រភព៖ Soompi ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម