ដឹងវិធីដាក់ជំនាងផ្ទះត្រឹមត្រូវ នឹងមានមាសប្រាក់ហូរចូលដូចទឹកបាក់ទំនប់

  • 2021-04-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

​តាម​គ្រួសារ​នី​មួយ​ៗ គឺ​តែង​ដាក់​ជំនាង​ផ្ទះ​ព្រោះ​មាន​ជំ​នឿ​ថា​នឹង​នាំ​លាភ​សំណាង ព្រម​ទាំង​អាច​ថែ​រក្សា​ម្ចាស់​ផ្ទះ​មាន​ហុង​ស៊ុយ​។ ​យ៉ាង​ណា​​ក៏​ដោយ ​ជំនាងផ្ទះ​​​អាច​នាំ​ទ្រព្យ​​​និង​ក្ដី​សុខ​ដល់​គ្រួសារ​បាន លុះ​ត្រា​ដាក់​ទី​តាំង​បាន​ត្រឹម​ត្រូវ​។

តាម​អបិយ​ជំ​នឿ ​​គេ​យល់​ថា ​ទី​តាំង​ដែល​សម​រម្យ​ជាង​គេ​​របស់​ជំនាង​ផ្ទះ​គឺ​ចំ​មុខ​ក្លោង​ទ្វារ​ផ្ទះ មិន​ថា​ទ្វា​នោះ​ធំ​ឬ​តូច​នោះ​ឡើយ។ បើ​ដាក់​ទី​តាំង​នេះ​ ​គឺ​​ជំនាង​ផ្ទះ​មា​ន​​អំណាច​ហៅ​លុយ​ហូរ​ចូល​ផ្ទះ​បាន។ លើស​ពី​នេះ ​អ្នក​អាច​ដាក់​ជំនាង​ផ្ទះ​លើ​អាសនៈ​ដែល​មាន​​​ជញ្ជាំង​​មាំ​ទាំ ​ហើយ​មិន​ត្រូវ​នៅ​ក្បែរ​បង្អួច​ឬ​មាន​រន្ធ​ប្រហោង​អ្វី​ទេ។ ម្យ៉ាង​ទៀត ​ក៏​មិន​ត្រូវ​មាន​ជ្រុង​ស្រួច​នៅ​ពី​ក្រោយ​ទី​តាំង​អាសនៈ​ដែរ។

​បើ​និយាយ​ពី​នៅ​ចំ​កណ្ដាល​អាសនៈ​វិញ ​ត្រូវ​មាន​គ្រឿង​ក្រអូប​ផង​ដែរ។ ចំណែក​ឯ​ចាន​ផ្លែ​ឈើ​ដាក់​នៅ​ខាង​ឆ្វេង ​ថូ​ផ្កា​ដាក់​នៅ​ខាង​ស្ដាំ។ ​ផ្កា​ដែល​អ្នក​គួរ​សែន​អាច​ជា​​ផ្កា​កុ​លាប ​ឬ​ផ្កា​ឈូក​ជា​ដើម សម្រាប់​ផ្លែ​ឈើ​គួរ​មាន​៥​មុខ និង​ត្រូវ​មាន​ទឹក​៥​ពែង​រៀប​ជា​រាង​ឈើ​ឆ្កាង​​ផង​ដែរ ដើម្បី​តំណាង​ធាតុ​​ទាំង​៥។ចំណុច​ចាំ​បាច់​មួយ​ទៀត ​គឺ អ្នក​ត្រូវ​ដាក់​អង្ករ​មួយ​​​ចាន​តូច​ ​អំបិល​មួយ​ចាន​តូច ​និង​ទឹក​មួយ​ចាន​តូច​ឲ្យ​ពេញ​ៗ​សម្រាប់​ជា​សំណែន​ ដោយ​ដាក់​តែ​ពេល​ចុង​ឆ្នាំ​ប៉ុណ្ណោះ។ ដែល​ទាំង​អស់​នេះ​ គេ​ជឿ​ថា ​មាស​ប្រាក់​ទ្រព្យ​សម្បត្តិ​នឹង​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់។

​ជា​ទូ​ទៅ​លោក​តា​ជំនាង​ផ្ទះ​តែង​ចេញ​ចូល​​ទៅ​នេះ​ទៅ​នោះ ​​ដើម្បី​ហៅ​ប្រាក់​មក​ចូល​ផ្ទះ​ហើយ​ពេល​ត្រលប់​​មកវិញ ​តែង​មាន​ធូ​លី​ដី​។ ​ដូច្នេះ ​អ្នក​ត្រូវ​ឧស្សាហ៍​យក​ទឹក​មាន​ដាក់​ផ្កា​កុលាប ​ឬ ​ម្លិះ​ប្រោះ​ព្រំ​លើ​មុខ​លោក​តា ​ដើម្បី​បាន​សេចក្តី​សុខ និង​មាស​ប្រាក់​ច្រើន។ ​បើ​មុខ​លោក​តា​​ប្រឡាក់​ដី​សា​ម៉ាម​ ​គ្មាន​អ្នក​ជួយ​លុប​លាង​ឲ្យ​នោះ​​លុយ​នឹង​ហូរ​ចេញ​ទៅ​ឆ្ងាយ​មិន​ខាន៕

​ចុចអាន៖ ​​ របស់​៣​យ៉ាង​មិន​ល្អ ដែល​តែង​ដាក់​មុខ​ផ្ទះ​ទាំង​មិន​ដឹង​ថា​បាត់​លាភ​អស់

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម