របស់​៣​យ៉ាង​មិន​ល្អ ដែល​តែង​ដាក់​មុខ​ផ្ទះ​ទាំង​មិន​ដឹង​ថា​បាត់​លាភ​អស់

  • 2019-07-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ផ្ទះ​ដែល​មាន​ទ្វារ​ធំ​នាំ​ផ្លូវ​ចូល​មក​ផ្ទះ​គឺ​ជា​ទីតាំង​ដែល​សំខាន់​បំផុត​សម្រាប់​ផ្ទះ​ទាំង​មូល តែ​គ្រួសារ​មិន​បាន​ចាប់​អារម្មណ៍​ពី​រឿង​នេះ​ឡើយ ដោយ​ធ្វេស​ប្រហែស​នាំ​ឲ្យ​ស៊យ​ដល់​សមាជិក។

ទ្វារ​ធំ​នៅ​មុខ​នៅ​មុខ​ផ្ទះ គឺ​ជា​ច្រក​តែ​មួយ​គត់ និង​សំខាន់​បំផុត​ដែល​បើក​ដើម្បី​ទទួល​គ្រប់​លាភជ័យចូល​ក្នុង​គេហដ្ឋាន​របស់​លោក​នេះ បើ​យោង​តាម​ក្បួន​ហុងស៊ុយ។ ទីតាំង​មួយ​នេះ​ក៏​ប្រកាន់​បំផុត សម្រាប់​របស់​មិន​ល្អ ឬ​មិន​មាន​ក្លិន​មិន​សមគួរ យ៉ាងណាក្ដី គ្រួសារ​មួយ​ចំនួន​មិន​ដឹង​ពី​រឿង​នេះ​ក៏​ឧស្សាហ៍​ដាក់​របស់​ទាំង​៣​នេះ​មុខ​ផ្ទះ នាំ​ឲ្យ​អាប់​រាសី​ទាំង​អស់​គ្នា។

១. សំរាម ឬ​ធុង​សំរាម

មុខ​ផ្ទះ ឬ​ផ្លូវ​ធំ​ចូល​ផ្ទះ គឺ​ជា​ផ្លូវ​ដង្ហើម​របស់​ផ្ទះ​មួយ​ទាំង​មូល បរិយាកាស​​នៅ​ទី​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់។ របស់​ដែល​មាន​ក្លិន​មិន​ល្អ​ដូច​ធុង​សំរាម ឬ​សំរាម​គ្រប់​ប្រភេទ​គឺ​មិន​ត្រូវ​ដាក់​នៅ​ទី​នេះ​ជា​ដាច់​ខាត។ តាម​ហុងស៊ុយ សំរាម​នឹង​នាំ​មក​រឿង​មិន​ល្អ ដូច​នេះ​ត្រូវ​ទុក​កន្លែង​ណា​ដែល​ផុត​ៗ​មើល​មិន​ឃើញ និង​មិន​ត្រូវ​ទុក​ក្នុង​ផ្ទះ​យូរ​ឡើយ។

២. កំរាល​ជូត​ជើង​កខ្វក់

គ្រួសារ​ជា​ច្រើន​មាន​ទម្លាប់​ក្រាល​កំរាល​ជូត​ជើង​នៅ​ផ្លូវ​ដើរ​ចូល​ផ្ទះ។ យ៉ាងណាក្ដី កំរាល​នេះ​គឺ​ឆាប់​កខ្វក់​ខ្លាំង​ណាស់​ត្បិត​ត្រូវ​ស្បែក​ជើង​ជាន់​ជា​ប្រចាំ។ បើ​អ្នក​ចង់​ដាក់​កំរាល​នៅ​មុខ​ផ្ទះ ត្រូវ​សំអាត​វា​ជា​ប្រចាំ មិន​អាច​ទុក​ឲ្យ​គគ្រិច​បាន​ឡើយ។

៣. ដើម​ឈើ​ធំ ស្លឹក​ធំ​ៗ

ដើម​ឈើ​មួយ​ចំនួន​អាច​ទាញ​យក​លាភ​សំណាង ក៏​ដូច​ជា​ដេញ​ភាព​ចង្រៃ​ចេញ​ពី​ផ្ទះ​បាន យ៉ាងណាក្ដី មិន​មែន​កន្លែង​ណា​ក៏​អាច​ដាំ​​ដើម​ទាំង​នេះ​បាន​នោះ​ឡើយ។ ខណៈ​មនុស្ស​ជា​ច្រើន​គិត​ថា ដើម​ឈើ​ធំ​នៅ​មុខ​ផ្ទះ​ល្អ ព្រោះ​អាច​ផ្ដល់​ម្លប់​តែ​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ឡើយ។ តាម​ក្បួន​ហុងស៊ុយ ដើម​ឈើ​ដែល​ធំ​ពេក បាំង​អស់​ពន្លឺ ក៏ដូច​ជា​ខ្យល់​ចូល​ផ្ទះ សល់​តែ​ភាព​ងងឹត​នោះ នឹង​ធ្វើ​ឲ្យ​ផ្ទះ​មាន​ដង្ហើម​អាក្រក់។ ដូច​នេះ​បើ​មុខ​ផ្ទះ​មាន​ដើម​ឈើ​ធំ​ៗ ឬ​ឧស្សហា៍​កាត់​មែក​ចេញ​ខ្លះ​ឲ្យ​ផ្ទះ​បាន​ស្រឡះ។

ចុចអាន៖ ​​ ហុងស៊ុយ​ពាង​អង្ករ កន្លែង​ និង​វិធី​ត្រូវ​ទុក​ដាក់​ដើម្បី​ទទួល​បាន​លាភ​ហូរ​ចូល​ដូច​ទឹក

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម